ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​ឃាត់​រថយន្ត​ដឹកឈើ​ប្រណិត ! ទា​ហ៊ាន​ថា «​ឈើ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​ឱ្យ​អតីត​យុទ្ធ​ជន​»

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​មេព្រៃ​ឃាត់​រថយន្ត​២​គ្រឿង​ដឹកឈើ​ប្រណិត ដែល​យក​មក​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ឱ្យ​អតីត​យុទ្ធ​ជន​ក្នុង​ខេត្ត ត្រូវ​បាន​ឃាត់​នៅ​អំឡុង​យប់​ជិត​ភ្លឺ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ។

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​មេព្រៃ​ឃាត់​រថយន្ត​២​គ្រឿង​ដឹកឈើ​ប្រណិត ដែល​យក​មក​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ឱ្យ​អតីត​យុទ្ធ​ជន​ក្នុង​ខេត្ត ត្រូវ​បាន​ឃាត់​នៅ​អំឡុង​យប់​ជិត​ភ្លឺ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ។

ក្រោយ​ពេល​ឃាត់​ភ្លាម​ៗ​នោះ​ឃើញ​មាន​កម្លាំង​ដែល​គេ​ស្គាល់​ថា ជា​កម្លាំងយោធារ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ប្រមាណ​ជិត​១០​នាក់​បាន​មក​អះអាង​ថា ឈើ​នេះ​ជា​ឈើ​ដែល​ដឹក​សម្រាប់​យក​ទៅ​ធ្វើ​ផ្ទះ​ឱ្យ​អតីត​យុទ្ធ​ជន និង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត​ហើយ​ឈើប្រណិត​គឺ​នៅ​មាន​ច្រើន​ទៀត​ដែល​នាំ​ចូល​នេះ​ជា​លើក​ទី​មួយ ។

ក្រោយ​ពេល​មន្ត្រី​មេព្រៃ​ឃាត់​ហើយ​មានការ​អន្តរាគមន៍​ថ្នាក់ដឹកនាំ និង​លិខិតបញ្ជាក់​មួយ​ចំនួន​ទើបរ​កម្លាំងយោធារ​កាង​ឡាន​ឈើ​នាំ​ចូល​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ដែល​ហៅ​មន្ត្រី​មេព្រៃ​ខេត្ត​២​ទៅ​៣​នាក់​ចូល​ទៅ​ធ្វើ​កំណត់ហេតុ ។

ទាក់ទិន​មន្ត្រី​មេព្រៃ​ឃាត់​រថយន្ត​ធុន​ធំ​ដឹកឈើ​ប្រណិត​គឺ​បាន​ទំនាក់ទំនង​ទៅ​លោក ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ដែរ​តែ​មិន​អាច​ធ្វើការ​ទំនាក់ទំនង និង​បំភ្លឺ​បាន​ឡើយ ៕