ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃឹម ចរិយា លាតត្រដាង​ជីវិតការងារ និង​ស្នេហា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​លេចធ្លោ​ប្រចាំ​ទូរទស្សន៍​ភី​អិន​អិន កញ្ញា​ឃឹម ចរិយា បាន​តស៊ូ​ជាមួយ​ការងារ​ដើម្បី​រក​ប្រាក់​ទ្រទ្រង់​ជិ​វិត​ខ្លួនឯង និង​ក្រុម​គ្រួសារ ។ ទម្រាំ​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​ដូច​ពេល​នេះ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​លេចធ្លោ​ប្រចាំ​ទូរទស្សន៍​ភី​អិន​អិន កញ្ញា​ឃឹម ចរិយា បាន​តស៊ូ​ជាមួយ​ការងារ​ដើម្បី​រក​ប្រាក់​ទ្រទ្រង់​ជិ​វិត​ខ្លួនឯង និង​ក្រុម​គ្រួសារ ។ ទម្រាំ​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​ដូច​ពេល​នេះ ចរិយា​ឆ្ល​ត​កាត់​ការងារ​លំបាក​ច្រើន ។

ពិធី​ការិនី​ឃឹម ចរិយា ដែល​វិ​វ​ឌ្ឍ​ខ្លួន​ជា​តារា​សម្ដែង​បាន​តំណែង​តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​«​ថ្ងៃ​ណា​កូន​មាន​ម្តាយ​» បាន​រៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​«​រស្មី​សាច់​អាំង​»​ក្រោយ​សាលា​បឋម​សិក្សា​ទួល​គោក​រាជធានី​ភ្នំពេញ ។ ពិធី​នោះ​មាន​តារា​មួយ​ចំនួន និង​ភ្ញៀវ​កិត្ដិយស​ជា​ច្រើន​ចូលរួម ។

កញ្ញា​ឃឹម ចរិយា ឲ្យ​ដឹង​ថា​ឆ្នាំ​នេះ​នាង​បាន​សម្រេចចិត្ត​ធ្វើ​ពិធី​ខួបកំណើត​បែប​លេចធ្លោ​បន្តិច គិត​តាំងពី​ចូល​ពិភព​សិល្បៈ​មក ។ ស្រី​ស្អាត​ចរិយា និយាយ​ថា «​ប្រការ​ដែល​នាង​ខ្ញុំ​រៀបចំ​ពិធី​ខួបកំណើត មក​ពី​យល់​ថា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ខ្ញុំ​ហាក់​ទទួល​បានការ​ងារ​ច្រើន​ទាំង​ការងារ​ធ្វើ​ពិធី​ការិនី​នៅ​ខាងក្រៅ និង​នៅ​តាម​ស្ថានីយទូរទស្សន៍។ អ្វី​ដែល​ប្លែក​នាង គឺ​ខ្ញុំ​បាន​វិ​វ​ឌ្ឍ​ខ្លួន​កាន់តែ​ល្អ​តាម​រយៈ​ការ​ក្លាយជា​តារា​សម្តែង ព្រោះ​កន្លង​មក​មាន​គេ​សុំ​ឱ្យ​សម្តែង​ច្រើន​ដែរ តែ​មិន​ទុកចិត្ត​ខ្លួនឯង​ចេះ​តែ​មិន​ហ៊ាន​ទទួល​ទើបតែ ថ្មី​ៗ​នេះ​ថត​រឿង​មួយ​មាន​ចំណងជើង​ថា​«​ថ្ងៃ​ណា​កូន​មាន​ម្តាយ​» របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៨ កំពុង​ចាក់​ផ្សាយ បណ្តើរ​ៗ ។

ក្នុង​ភាពយន្ត​ដំបូង​នេះ​នាង​ខ្ញុំ​សម្តែង​ជា​តួ​កាច​តែ​ត្រូវ​សម្តែង​លក្ខណៈ​មួយ​បែរជា​ត្រូវ​បង្ហាញ​ការ​យំ​ច្រើន និង​កម្សត់​ទៅ​វិញ ។ យ៉ាងណាមិញ​នាង​ខ្ញុំ​បាន​និង​កំពុង​ចរចា​រៀប​ចំការ​សម្តែង​រឿង​ភាគ​មួយ​រឿង​ទៀត​ជូន​ភី​អិន​អិន តែ​មិន​ទាន់​ជម្រាប​ជូន​ថា​ចំណងជើង​អ្វី​នោះ​ទេ ចាំ​ចេញ​ជា​ផ្លែផ្កា​ពិតប្រាកដ​សិន​» ។

ចំពោះ​ការ​តស៊ូ​នឹង​ការងារ​វិញ ឃឹម ចរិយា ថា នាង​មិន​ខុស​ពី​រៀមច្បង ល្បី​ៗ​មួយ​ចំនួន​ទេ គឺ​ធ្វើ​ជា​ពិធី​ការិនី​តាម​ក្រុមហ៊ុន​នានា ពេល​ខ្លះ​ដល់​យប់​ជ្រៅ​ម៉ោង​១​ម៉ោង​២​រំលង​អធ្រាត្រ​ធ្វើ​ឱ្យ​អ្នក​ផ្ទះ​ព្រួយបារម្ភ ។ «​នាង​ខ្ញុំ​ហ៊ាន​លះបង់​ពេលវេលា​ធ្វើការ ដើម្បី​យកឈ្នះ​ឧបសគ្គ​មិនធម្មតា​នោះ​ទេ ។ ពេល​ខ្លះ​នាង​ខ្ញុំ​អាណិតម្តាយ​ដែល​ចាំ​មើលផ្លូវ​កូន​ទាំង​យប់​មក​ពី​ធ្វើការ ។ នាង​ខ្ញុំ​ទៅ​ធ្វើការ​តែងតែ​ឆ្លៀត​ខ​ល​សួរ​ម៉ាក់​ឲ្យ​គាត់​ពិសា​បាយ​មុន​និង​គិត​ពី​សុខភាព​ផង ដោយ​ថា​នាង​ខ្ញុំ​ចេះ​ការពារ​ខ្លួន​បាន​ដោយ​ភាព​រឹងប៉ឹង​ខ្លួនឯង​ហើយ»។

ឃឹម ចរិយា ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ប៉ុ​ស្តី​លេខ​៣​ជា​ច្រើន​ឆ្នាំ ក្រោយមក​ទើប​ទៅ​ទូរទស្សន៍​ភី​អិន​អិន ព្រមទាំង​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ទៀត ។

ឆ្នាំ​នេះ​ឃឹម ចរិយា មាន​វ័យ​២៧​ឆ្នាំ មាន​ម្ចាស់​ចិត្ដ​ស្នេហ៍​ហើយ តែ​សុំ​លាក់​អត្តសញ្ញាណ​សិន​រហូត​ដល់​ពេល​ចូល​រោងការ ។

ការ​រៀបចំ​ពិធី​ខួបកំណើត​នេះ​ឃឹម ចរិយា បួងសួង​សុំ​សេចក្តីសុខ​ចំពោះ​ខ្លួនឯង និង​សុំ​ឲ្យ​ក្រុម​គ្រួសារ​មាន​សេចក្តីសុខ ៕