ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​អតីត​កំពូល​តារា​សម្តែង​តៃវ៉ាន់​៤​ដួង កំពុង​ក្លាយជា​ការ​វែកញែក​លើ​បណ្តាញ​សង្គម

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ អំឡុង​ទស​វត្ស​ឆ្នាំ ៦០ និង ៧០ គឺជា​យុគសម័យ​មាស​នៃ​វិស័យ​ភាពយន្ត​របស់​តៃវ៉ាន់ ហើយ​នា​

តៃវ៉ាន់ ៖ អំឡុង​ទស​វត្ស​ឆ្នាំ ៦០ និង ៧០ គឺជា​យុគសម័យ​មាស​នៃ​វិស័យ​ភាពយន្ត​របស់​តៃវ៉ាន់ ហើយ​នា​យុគសម័យ​នោះ បាន​បង្កើត​ឱ្យ​មាន​តារា​សម្តែង​ដ៏​ល្បីល្បាញ​រាប់​មិន​អស់​កក្រើក​ប្រចាំ​តំបន់​ផង​ដែរ​។
ថ្វី​ត្បិត​តែ​កំពូល​តារា​សម្តែង​ជា​ច្រើន​បាន​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ​ក៏​ពិតមែន ប៉ុន្តែ​កំពូល​តារា​សម្តែង​ទាំងនោះ នៅ​តែ​ដក់​ជាប់​ក្នុង​ការ​ចង​ចាំ​របស់​អ្នកគាំទ្រ​យ៉ាង​ពេញ​ចិត្តជា​ទីបំផុត រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។

ជាក់ស្តែង កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ រូបថត​អតីតកាល​១​សន្លឹក​ដ៏​មាន​តម្លៃ​មិន​កាត់ថ្លៃ​បាន​អំឡុង​ទស​វត្ស​ឆ្នាំ ៧០ នៃ​កំពូល​តារា​សម្តែង​ស្រី​៤​ដួង ដែល​ត្រូវ​បាន​ទស្សនិកជន​ដាក់​រហស្សនាម​ថា «​ទេពធីតា​នៃ​វិស័យ​ភាពយន្ត​តៃវ៉ាន់​» ដែល​ក្នុង​នោះ​រួម​មាន​លោកស្រី Hu Yin Meng លោកស្រី Zhou Dan Wei លោកស្រី Lin Ching Hsia និង​លោកស្រី Hu Huichung ដោយ​ផ្ទុះ​ឡើង និង​ត្រូវ​បាន​ចែករំលែក និង​មានការ​ជជែក​វែកញែក​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ដូច​ជា​បណ្តាញ​សង្គម​នៅ​តៃវ៉ាន់​។

អ្នកគាំទ្រ​ម្នាក់ បាន​ចែករំលែក​រូប​កំពូល​តារា​សម្តែង​ស្រី​ទាំង​៤​ដួង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​ដាក់​ថា «Four Beauties of Taiwan» ដោយ​ចាត់​ទុក អតីត​កំពូល​តារា​សម្តែង​ទាំង​៤​ដួង ជាតា​រា​ដែល​មាន​ពន្លឺ​ចែងចាំង​បំផុត​នៃ​ឧស្សាហកម្ម​ភាពយន្ត​តៃវ៉ាន់​នា​ពេល​នោះ​។

អ្នក​និយម​លេង​បណ្តាញ​សង្គម​ភាគច្រើន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ស្ថិត​ក្នុង​វ័យ​ជាង​២០​ឆ្នាំ សម្រស់​ស្រស់​កំពូល​តារា​សម្តែង​ទាំង​៤​ដួង​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ ហើយ​អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត គឺ​រូប​នោះ​មិន​ត្រូវ​បាន​គេ​កែ​ឡើង​វិញ​ឡើយ​។ ដែល​បង្ហាញ​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​ពិត​ៗ​តែ​ម្តង ខណៈ​តារា​សព្វ​ថ្ងៃនេះ ប្រហែលជា​មិន​អាច​ប្រជែង​សម្រស់​របស់​ពួក​គាត់​បាន​ទេ​។

មតិ​ជា​ច្រើន​លើក​ឡើង​ផ្សេង​ៗ​ពី​គ្នា​ថា «​គ្រប់​គ្នា​មើលទៅ​ស្អាត​ណាស់​… ហើយ​រូបថត​នេះ​មិន​ត្រូវ​បាន​កែ​ឡើង​វិញ​ទេ​»​។ មតិ​ខ្លះ​ទៀត​ថា «​អ្នក​គ្រប់​គ្នា​មាន​ភាព​ទាក់ទាញ និង​ស្រស់​ស្អាត​បែប​ធម្មជាតិ​រៀង​ៗ​ខ្លួន​នា​ពេល​នោះ ខណៈ​តារា​សព្វថ្ងៃ​បាន​ធ្វើ​រឿង​ច្រើន​ពេក​ហើយ សម្រាប់​ភាព​ស្រស់​ស្អាត​របស់​ពួក​គេ​»​។

ក្នុង​ចំណោម​កំពូល​តារា​សម្តែង​ស្រី​៤​ដួង ដែល​មាន​ក្នុង​រូប​ខាងលើ លោកស្រី Lin Ching Hsia អាយុ ៦៧​ឆ្នាំ ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​។ ដោយ​លោកស្រី​បា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជាង​១០០​រឿង ក្នុង​អាជីព​អស់​រយៈពេល ៤​ទស​វត្ស ហើយ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់​តួនាទី​ដ៏​ល្អ​បំផុត​របស់​គាត់​ក្នុង​ខ្សែភាពយន្ត​វាយប្រហារ Wuxia Swordsman II នៅ​ក្នុង​ឆ្នាំ​១៩៩២​។

លោកស្រី​បាន​ចូល​និវត្តន៍​នៅ​ក្នុង​ឆ្នាំ ១៩៩៤ បន្ទាប់​ពី​រៀប​ការ​ជាមួយ​មហាសេដ្ឋី​ហុងកុង​គឺ​លោក Michael Ying ដោយ​មាន​ចំណងដៃ​កូនស្រី​២​នាក់​គឺ Eileen អាយុ ២៦​ឆ្នាំ និង Melani អាយុ ២១​ឆ្នាំ​។

ក្រោយមក​មានការ​សរសើរ ក៏​ដូច​ជា​ចង្អុលបង្ហាញ​អំពី​អ្នក​ស្នង​តំណែង​របស់​លោកស្រី Lin Ching Hsia គឺ​លោកស្រី Huichung ដែល​ជាតា​រា​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​អំឡុង​ទស​វត្ស​ឆ្នាំ ៨០ ដោយ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែភាពយន្ដ​ល្បី​ៗ​ជា​ច្រើន ក្នុង​នោះ​រួម​ទាំង​រឿង Your Smiling Face ឆ្នាំ ១៩៧៩, My Lucky Stars ឆ្នាំ ១៩៨៥ និង The Inspector Wears Skirts ឆ្នាំ ១៩៨៨ ផង​ដែរ​។

ស្ត្រី​វ័យ ៦៤​ឆ្នាំ​រូប​នេះ បាន​បាត់បង់​ការ​ចាប់អារម្មណ៍​នៅ​ចុង​ទស​វត្ស​ឆ្នាំ ៩០ បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​អ្នកជំនួញ​ហុងកុង​គឺ​លោក Patrick Ho ដោយ​មានកូន​ស្រី​ម្នាក់​ឈ្មោះ Audrey Ho អាយុ ២២​ឆ្នាំ ដែល​កំពុង​ដើរ​តាម​គន្លង​ម្តាយ​របស់​នាង ដើម្បី​ក្លាយជា​តារា​សម្តែង​ម្នាក់​។

លោកស្រី Zhou Dan Wei អាយុ ៦៥​ឆ្នាំ បាន​ចាប់ផ្តើម​អាជីព​សិ​ល្បះ​ដំបូង​ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូត ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Supermodel ដំបូង​របស់​តៃវ៉ាន់​។ ក្រោយមក​លោកស្រី​ទទួល​បានការ​សរសើរ​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង The Glory Of The Sunset ឆ្នាំ ១៩៧៧ និង​រឿង Tragedy of Love ឆ្នាំ ១៩៧៩​។

ស្ថិត​ក្នុង​វ័យ​៣៥​ឆ្នាំ​នៃ​អាជីព​ដ៏​កំពូល​របស់​ខ្លួន លោកស្រី Dan Wei បាន​រៀប​ការ​ជាមួយ​អ្នកជំនួញ​គឺ​លោក Xiao Junlang ។ ប៉ុន្តែ​ក្រោយមក​គាត់​បាន​កើត​ជំងឺមហារីក​សុដន់ ហើយ​អាពាហ៍ពិពាហ៍​ឈាន​ដល់​ការ​បែកបាក់​គ្នា​។ លោកស្រី​បាន​ផ្លាស់​ទៅ​រស់​ក្រៅប្រទេស បន្ទាប់​ពី​លែងលះ​គ្នា​នៅ​ឆ្នាំ ២០១៤​។
ដោយឡែក លោកស្រី Hu Yin Meng បាន​ផ្តើម​អាជីព​នៅ​ក្នុង​ឆ្នាំ ១៩៧៥ ទទួល​បានការ​កោតសរសើរ​តែ​ម្តង បន្ទាប់​ពី​បាន​សម្ដែង​ក្នុង​រឿង The Life God ជាមួយ​លោកស្រី Ching Hsia​។

ស្ត្រី​វ័យ ៦៩​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែភាពយន្ត​ចំនួន ៤២​រឿង​ក្នុង​អាជីព​អស់​រយៈពេល ១៥​ឆ្នាំ​។ ខណៈ​ស្ថិត​នៅ​អាយុ ៣៥​ឆ្នាំ លោកស្រី​បាន​ចូល​និវត្តន៍​ពី​អាជីព​ការ​សម្តែង ដើម្បី​ផ្តោត​លើ​ការ​សរសេរ​សៀវភៅ​៕ (​ដកស្រង់​ចេញពី 8days)

លោកស្រី Zhou Dan Wei
រាប់ពីឆ្វេងមកស្តាំ ៖ លោកស្រី Hu Yin Meng លោកស្រី Zhou Dan Wei លោកស្រី Lin Ching Hsia និងលោកស្រី Hu Huichung
លោកស្រី Lin Ching Hsia
លោកស្រី Hu Huichung
លោកស្រី Hu Yin Meng

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ