ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​សព​ពលករ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់ ប្រគល់​ឲ្យ​សាច់ញាតិ​វិញ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៧​នេះ បន្ទាប់​ពី​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៧​នេះ បន្ទាប់​ពី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​នៅ​ខេត្ត​ឈុ​ន​បូ​រី​ប្រេស​ថៃ​។ ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​ចិញ្ចឹម​មាន់​ឲ្យ​ថៃ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ​និង​មាន​ទីលំនៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

តាម​សាច់ញាតិ​សព​ដែល​ត្រលប់​ពី​ថៃ​ដែរ​នោះ​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បុក​បន្ត​គ្នា ខណៈ​កំពុង​ជិះ​ម៉ូតូ​នៅ​ខេត្ត​ឈុ​ន​បូ​រី​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២០ មីនា និង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

អ្វី​ដែល​អ្នកស្រុក​ចោមរោម​មើល​នោះ ខណៈ​សព​បញ្ជូន​ដល់​ដី​ខ្មែរ​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ជនជាតិ​ថៃ​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សព​ត្រលប់​បាន​បើក​មឈូស​ធ្វើការ​តុបតែង​និង​ផាត់ម្សៅ​លើ​ផ្ទៃមុខ​សព​ដោយ​អះអាង​ថា ដើម្បី​ឲ្យ​ស្អាត​ហើយ​បញ្ជាក់​ថា សព​ពលករ​ខ្មែរ​ដែល​គាត់​ប​ញ្ជូ​មក​មុន​ៗ​ក៏​ធ្លាប់​តុបតែង និង​ផាត់ម្សៅ​ឲ្យ​ដូច​គ្នា​។សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​ទំនើប ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕