ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់

7 ឆ្នាំ មុន

Cristiano Ronaldo បាន​ឈ្នះ​ពាន​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្លិប​Real Madrid រូប​នេះ​បាន​ជួយ​ឱ្យ​ព័រ​ទុ​យ​ហ្កា​ល់​ឈ្នះ​ពាន​យូ​រ៉ូ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន កាលពី​ឆ្នាំ ២០១៦ កន្លង​ទៅ ។

ទន្ទឹម​គ្នា​នេះ​ដែរ កីឡាករ​Renato Sanchez ខ្សែបម្រើ​ក្លិប​Bayern និង​ជា​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​វ័យក្មេង ដែល​លេង​បាន​ល្អ​ជាងគេ​ប្រចាំឆ្នាំ ខណៈ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ លោក​Fernando Santos ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​គ្រូបង្វឹក​ល្អ​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់​នេះ​Ronaldo លើក​ឡើង​ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​រួម​ក្រុម​ក្លិប​Real Madrid ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ គ្រូបង្វឹក បុគ្គលិក និង​អ្នកគាំទ្រ​ទាំងអស់​» ។

គួរ​បញ្ជាក់​ថា ពិធី​ប្រគល់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​មីនា នៅ​ទីក្រុង​Estoril ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ៕