ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ម៉ែ​យ៉ែ​ម​ទៅ​កាន់​សាលាដំបូង​ពាក់ព័ន្ធ​ពី​បទ​បង្កប់​បំរើសេវា​ផ្លូវភេទ​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ២០១៧ បាន​បញ្ជូន​ម៉ែ​យ៉ែ​ម​ពីរ​នាក់​ប្តី​ប្រពន្ធ និង​មេការ​ម្នាក់​

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ២០១៧ បាន​បញ្ជូន​ម៉ែ​យ៉ែ​ម​ពីរ​នាក់​ប្តី​ប្រពន្ធ និង​មេការ​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានីពាក់ព័ន្ធ​ពី​បទ​«សញ្ចារ​កម្ម»​បើក​ទីតាំង​បម្រើ​ផ្លូវភេទ បោយ​ដៃ​ហៅភ្ញៀវ​រួម​រ័ក​ពេល​យប់ ។

ជនជាប់សង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ត​កិច្ច​នគរ​បាល​​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ មីនា នៅ​ម្តុំ​ផែ​ថ្ម ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។ 

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើក​ទីតាំង​ក្នុង​រូបភាព​បន្លំ​រក​សុ​ី​ម៉ាស្សាកោស​ជប់ ប៉ុន្តែ​មាន​បង្កប់​នារី​បម្រើ​ផ្លូវភេទ​។ បានជា​ឈាន​ដល់​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដាក់​ការ​សើ​ុ​ប អង្កេត និង​ស្រាវជ្រាវច្បាស់លាស់ លុះ​ដឹង​ថា ទីតាំង​ម៉ាស្សាកោស​ជប់មួយ​កន្លែង​នេះមាន​ជាប់​ពាក់ព័ន្ធ​បទល្មើស «សញ្ចារ​កម្ម» ទើប​សមត្ថកិច្ច​សុំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញចុះ​បង្ក្រាប​ជាក់ស្តែង​ក្នុង​ពេល​យប់ ។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រំដោះនារី​បម្រើ​ផ្លូវភេទ​ជិត​១០​នាក់ប្រគល់​ឲ្យ​ទៅ​ខាង​មន្ទីរ សង្គមកិច្ច​ធ្វើ​កិច្ចសន្យាអប់រំ ។ ចំណែក​ម៉ែ​យ៉ែ​ម​២​នាក់​ប្តី​ប្រពន្ធ និង​មេការ​ម្នាក់​កសាង​សំណុំ​រេ​ឿ​ង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិ​វិធី ៕