ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បើក​សវនាការ​លោក នី ចរិយា សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​២៤ មីនា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក សំ សុ​គង់ ជា​មេធាវី​ការពារ​ក្ដី​លោក នី ចរិយា ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា នេះ​ថា តុលាការ​កំពូល​នឹង​ជំនុំជម្រះ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក សំ សុ​គង់ ជា​មេធាវី​ការពារ​ក្ដី​លោក នី ចរិយា ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា នេះ​ថា តុលាការ​កំពូល​នឹង​ជំនុំជម្រះ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

ក្រោយ​ការ​បដិសេធ​ជា​បន្តបន្ទាប់ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​តែ​បន្ត​សុំ​ឲ្យ​តុលាការ​កំពូល​ដោះ​លែង​រូប​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។

យោង​តាម​ឯកសារ​ពី​តុលាការ​កំពូល​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​បង្ហាញ​ថា លោក នី ចរិយា ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមីនា ខែមេសា ឆ្នាំ​២០១៦ តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា ក្នុង​សំណុំរឿង​នេះ មាន​ជន​ត្រូវ​ចោទ​៥​នាក់ ហើយ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា បាន​បញ្ចុះបញ្ចូល ឬ​លួងលោម កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ៕