ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​ប្រមាណ​2,000​នាក់​ចុះ​ចាប់​ត្រី​នៅ​ត្រពាំង​ក្រំ​ជា​ប្រពៃណី

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់ប្រុស​ស្រី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ចុះ​ចាប់​ត្រីក្នុង​តំបន់​រមណីយដ្ឋាន​ត្រពាំង​ក្រំ ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់ប្រុស​ស្រី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ចុះ​ចាប់​ត្រីក្នុង​តំបន់​រមណីយដ្ឋាន​ត្រពាំង​ក្រំ ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ចំនួន​៣​ថ្ងៃ​មក​ហើយ​គឺ​ថ្ងៃ​ទី​១៧-១៨-១៩ មីនា ដែល​ជា​ប្រពៃណី​ខ្មែរ​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ​។ មក​ដល់​សព្វថ្ងៃ​អ្នក​ភូមិ ក៏​នៅ​តែ​នាំ​គ្នា​រក្សា​ទំនៀមទម្លាប់​នេះ និង​កំពុង​ក្លាយជា​ការចាប់អារម្មណ៍​ពី​មហាជន ហើយ​ស្ថាប័ន​ជំនាញ​ក៏​កំពុង​តែ​ធ្វើការ​អភិរក្ស​ផង​ដែរ ។

លោក កង ច​ន្ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រាន់តែ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​មិន​តិច​ជាង​២,០០០​នាក់​នោះ​ទេ​បាន​នាំ​គ្នា​ចុះ​ចាប់​ត្រី​ក្នុង​ត្រពាំង​ក្រំ មាន​ឈ្នាង អង្រុត និង​ថ្នង​កៀរ​ត្រី​ដែល​ម្នាក់​ៗ​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​និង​ឮ​សូរ​សំលេង​ហោក​ញ្ជៀ​វ​ថែម​ទៀត​ផង​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​តិច និង​ខ្លះ​បាន​ច្រើន​ទៅ​តាម​លាភ​សំណាង​របស់​ខ្លួន​។ លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត បាន​ប្រាប់​បន្ត​ថា មុន​នឹង​ចុះ​ចាប់​ត្រី​ន​គឺ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំ​ង​ក្រវៀន និង​ឃុំ​ជាំ បាន​ណាត់គ្នា​មុន​១​ស​ប្តា​ហ៍ បន្ទាប់​មក​ក៏​បាន​ស្រុះគ្នា​មាន​រហូត​ដល់​ទៅ​រាប់​ពាន់​នាក់ ចុះ​មក​ចាប់​ត្រី​មាន​អ្នកខ្លះ​ចុះ​ក្នុង​ទឹក និង​ខ្លះ​ទៀត​នៅ​លើគោក​ចាំ​ទទួល​ត្រី​ពី​អ្នក​ចាប់ ។

ប្រពៃណី​ចាប់​ត្រី​នេះ​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ ក្នុង​សម័យ​នោះ​នៅ​ពេល​ណា​ដែល​គេ​ចាប់​ត្រី​បាន​ច្រើន​ជា​លក្ខណៈ​សហគមន៍​គឺ​ត្រូវ​ចែក​ដល់​ចាស់​ៗ​ដែល​នៅ​ឯ​ផ្ទះ និង​អ្នក​កូនខ្ចី ហើយ​សល់​ប៉ុន្មាន​អាំង​ចែក​គ្នា​ហូប​យ៉ាង​សប្បាយ ។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ ដែល​នេសាទ​បាន​ត្រី​នាំ​គ្នា​អាំង​ហូប និង​ចាក់​ចម្រៀង​ស្តា​ប់រាំ​លេង​សប្បាយ​អឺងកង​ថែម​ទៀត ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​ដឹង​ថា ភូមិ​មូល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​លើកដី​ចាក់​ដែល​មាន​អង្កត់ផ្ចិត​ពី​២៥០​ម៉ែត្រ​ទៅ​៣០០​ម៉ែត្រ និង​បាន​ជីក​ទំនប់​នៅ​ជុំវិញ ដែល​មាន​អាយុកាល​ប្រហែល​៣,០០០​ឆ្នាំ​មក​ហើយ ក្រោយមក​តំបន់​នោះ​ក៏​បាន​ក្លាយជា​បឹង​ដ៏​ធំ​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ​គ្រប់​ប្រភេទ ។ 

ឆ្លងកាត់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ខាងលើ​នៅ​តែ​រក្សា​ប្រពៃណី​នេះ​បន្ត​រហូត​ដល់​សព្វថ្ងៃ​គឺ​ប្រពៃណី​ចាប់​ត្រី ដែល​ក្នុង​១​ឆ្នាំ​អ្នក​ភូមិ​បាន​ណាត់គ្នា​ម្តង ដើម្បី​ចុះ​ចាប់​ត្រី​នោះ រូប​លោក​សូម​កោតសរសើរ​ដែល​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ចេះ​នាំ​គ្នា​រក្សា​ទំនៀមទម្លាប់​នេះ ៕