ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​បំផ្ទុះ​រថយន្ត​ស្លា.ប់​15​នាក់

7 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​អីុរ៉ា​ក់​គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លា.ប់ ហើយ​៣៣​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​ក្រុង​បា​ដា​ដ​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​អីុរ៉ា​ក់​គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់ ហើយ​៣៣​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​ក្រុង​បា​ដា​ដ​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ ។

ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​តាម​រយៈ​សារ​ផ្សាយ​តាម​អុ​ី​ន​ធើ​រ​ណេ​ត ។ ការ​វាយប្រហារ​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៩​ម៉ោង​ក្នុងស្រុក​នៅ HAY AL AMEL តំបន់​ពាណិជ្ជកម្ម​មួយ​នា​ភាគ​ខាងលិច​រដ្ឋធានី​អីុរ៉ា​ក់ ដែល​តាម​ធម្មតា​នា​ពេល​ម៉ោង​នេះ​មាន​មនុស្ស​ច្រើន​កុះករ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​វាយលុក​មួយ​របស់​កងទ័ព​អីុ​រ៉ា​ក់ នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​ដែល​ក្រុម​នេះ​ដណ្តើម​ត្រួតត្រា​កាលពី​ខែឧសភា ឆ្នាំ​២០១៤ ។ ពួក​ជី​ហា​ដ​ក៏​ដណ្តើម​ត្រួតត្រា​ដែរ ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ដែនដី​នា​ភាគ​ខាងជើង និង​ភាគ​ខាងលិច​ក្រុង​បា​ដា​ដ ក៏​ប៉ុន្តែ​កងទ័ព​រដ្ឋាភិបាល​ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ក្រោយមក​វាយ​ដណ្តើម​យក​បាន​ដែនដី​យ៉ាងច្រើន​មក​វិញ ។

ទោះបី​យ៉ាងណា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​ធ្វើការ​វាយប្រហារ​អត្តឃាត​យ៉ាង​បង្ហូរឈាម​នានា​នៅ​អីុ​រ៉ា​ក់ ៕