ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អះអាង​ថា​គាត់​ជា​ឪពុក​ម៉ា​ដុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តា​រាហូ​លី​វូ​ដលោក​ស្រី​អេ​ន​ចេ​លី​ណា ជោ​លី ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​ស្គាល់​យ៉ាង​ច្បាស់ និង​តែង​បង្ហាញ​មនោសញ្ចេតនា

រាជធានី​ភ្នំពេញ ៖ តា​រាហូ​លី​វូ​ដលោក​ស្រី​អេ​ន​ចេ​លី​ណា ជោ​លី ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​ស្គាល់​យ៉ាង​ច្បាស់ និង​តែង​បង្ហាញ​មនោសញ្ចេតនា ស្រឡាញ់​តារា​រូប​នេះ​គ្រប់​ៗ​គ្នា​ដោយសារ​តែ​តា​រាហូ​លី​វូ​ដ​រង្វាន់​អូ​ស្ការ​រូប​នេះបាន​ក្លាយជា​ម្តាយចិញ្ចឹម​កូន​ខ្មែរ​ម្នាក់​គឺ​ម៉ា​ដុក ដែល​ពេល​នេះ​មាន​អាយុ​១៥​ឆ្នាំ​ហើយ និង​កំពុង​ពេញ​ទៅ​ដោយ​អនាគត​រុងរឿង​ផង​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​មាន​ភ្ញាក់ផ្អើល​នោះ មាន​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន ពិសេស ​Khmer5 News បាន​ចុះ​ផ្សាយ​ព័ត៌មាន គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ជា​ប្រភព​ទទួល​បាន​ពី​កាសែត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ឈ្មោះ​ The Sun​ បាន​ចុះ​ផ្សាយ​ថា បុរស​ម្នាក់​បាន​ចេញ​មុខ​ប្រកាស​ថា ខ្លួន​ជា​ឪពុក​របស់​ម៉ា​ដុក ដែល​កាលពី​ថ្ងៃ​១៩ មីនា បាន​អះអាង​ប្រាប់​កាសែត​បរទេស​នេះ​ទៀត​ថា ខ្ញុំ​គឺជា​ឪពុក ឯ​ម៉ា​ដុក​គឺជា​កូន​របស់ខ្ញុំ ។

បុរស​រូប​នេះ​ឈ្មោះ មុត សា​រ៉ាត់ អាយុ៥១​ឆ្នាំ បាន​និយាយ​ថា គាត់​ត្រូវ​តែ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង​ម៉ា​ដុក ដែល​ជា​កូនច្បង​ក្នុង​ចំណោម​កូនចិញ្ចឹម​របស់​លោកស្រី អេ​ន​ចេ​លី​ណា ជោ​លី ​(Angelina Jolie) ។ តាម​ប្រភព​នេះ​ថា បុគ្គលិក​អង្គការ​សប្បុរសធម៌​ក្នុងស្រុក​មួយ បាន​រៀបចំ​ឯកសារ​ផ្លូវការ​មួយ ដើម្បី​សុំ​សិទ្ធិ​ជា​ឪពុក​គ្រប់គ្រង​លើ​Maddox​ ជា​កូនចិញ្ចឹម​ច្បង​របស់ ​Angelina Jolie ។ តែ​ត្រូវ​បាន​បរាជ័យ​ក្នុង​ការ​សុំ​សិទ្ធិ​គ្រប់គ្រង​កូន ពី​តា​រាហូ​លី​វូ​ដ​អ្នកស្រី ​Angelina Jolie ។ លោក មុត សា​រ៉ាត់ ត្រូវ​បាន​The Sun​ ដកស្រង់​សម្តី​ថា ខ្ញុំ​នឹង​សប្បាយចិត្ត​ប្រសិនបើ​កម្ពុជា មិនឃើញ​នាង​ជោ​លី​មក​ម្ដងទៀត ។

លោក មុត សា​រ៉ាត់ ​(Mounth Sarath)​ បាន​បង្ហាញ​ប្រាប់​សារព័ត៌មាន ​The Sun​ កាលពី​ថ្ងៃ ១៩ មីនា ពី​សំណុំ​ឯកសារ​សុំ​សិទ្ធិ​ចិញ្ចឹម​ម៉ា​ដុក (Maddox)​ នៅ​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ខែសីហា ឆ្នាំ​២០០៣ គឺ​ស្នើ​ឱ្យ​តុលាការ​សំរេច​ថា​គាត់​ជា​ឪពុក​របស់​ម៉ា​ដុក ។ គាត់​បន្ត​ថា នៅ​ក្នុង​សំណុំ​ឯកសារ​នោះ​ម៉ា​ដុក នៅ​តែ​ជា​កូនប្រុស​របស់ខ្ញុំ តែ​នាង​មិន​ដែល​ប្រាប់​រឿង​នេះ​ទៅ​ម៉ា​ដុក ទេ ។ អ្នកស្រី Angelina Jolie និង​ប្ដី​មុន​របស់​គាត់​គឺ​លោក Billy Bod Thornton បាន​យក​ម៉ា​ដុក ធ្វើ​ជា​កូនចិញ្ចឹម​តាំងពី​ឆ្នាំ​២០០៣ ។

នាង​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ដើម្បី​បញ្ជាក់​ថា​ម៉ា​ដុក​គ្មាន​ម្តាយបង្កើត​ដែល​នៅ​រស់​ទេ ។ ពេលនោះ​សហរដ្ឋអាមេរិក បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​លើ​ការ​សុំ​កូន​យក​ទៅ​ចិញ្ចឹម ពី​ប្រទេស​កម្ពុជា ដោយ​ប្រយ័ត្នប្រយែង​លើ​ការ​ជួញដូរ​មនុស្ស ។ តាម​ព័ត៌មាន​ថា លោក មុត សា​រ៉ាត់ ធ្លាប់​បាន​ជួប​លោកស្រី​ Angelina Jolie តាម​រយៈ​ការងារ​សប្បុរសធម៌ ហើយ​លោកស្រី​បាន​និយាយ​ថា នាង​បាន​ប្ដូរ​ឈ្មោះ​កូនចិញ្ចឹម តែ​រឿង​មួយ​ដែល​ខ្ញុំ​គួរ​និយាយ​គឺ​ម៉ា​ដុក​ជា​កូន​របស់ខ្ញុំ ។

វា​គ្មាន​អ្វី​រំខាន​ដល់​លោកស្រី​ Angelin Jolie ឬ​លោក ​Thornton​ អតីត​ប្តី​ឱ្យ​ប្រុង​ប្រយ័ត្ន​លើ​សកម្មភាព​របស់​លោក មុត សា​រ៉ាត់ នោះ​ទេ ។ មានការ​កត់​សម្គាល់ថា ​លោកស្រី​Agelina Jolie​ គឺជា​បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជា ជាតិ​បាន​ដក់ចិត្ត​ស្រលាញ់​កម្ពុជា ពេល​ដែល​លោកស្រី​បាន​មក​ថត​ខ្សែភាពយន្ត​ដែល​មាន​ចំណងជើង​ថា Tom Raider ដែល​ដឹកនាំ​ដោយ​លោក ​Lara Croft កាលពី​ឆ្នាំ​២០០១ ។ តា​រាហូ​លី​វូ​ដ​រូប​នេះ​បាន​លែងលះ​ជាមួយ​អតីត​ប្ដី​គឺ​លោក ​Brad Pitt កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ ។

លោកស្រី​មានកូន​៦​នាក់​ដូច​ជា​ ៖ Maddox​ ដែល​មាន​អាយុ​១៥​ឆ្នាំ​, Pax Thien ​អាយុ​១៣​ឆ្នាំ​, Zahara ​អាយុ​១២​ឆ្នាំ និង​ Shiloh ​អាយុ​១០​ឆ្នាំ ព្រមទាំង​កូនភ្លោះ​របស់​នាង​អាយុ​៨​ឆ្នាំ គឺ ​Knox និង ​Vivienne ។

Maddox​ ត្រូវ​បាន​រៀបចំ​ឯកសារ​ធ្វើ​ជា​កូនចិញ្ចឹម​ដោយ​ភ្នាក់ងារ​ Lauryn Galindo ។ លោកស្រី​ត្រូវ​តុលាការ​សំរេច​ឱ្យ​ដូរ​ឈ្មោះ​បន្ទាប់​ពី​ទទួល​កូនចិញ្ចឹម​បាន​រយៈពេល​១៨ ខែ
ដោយ​នាង​អាច​ដូរ​ថ្ងៃខែ​ឆ្នាំ​កំណើត នៃ​កូន​ពី​ប្រទេស​កម្ពុជា​ទៅ​ជា​សហរដ្ឋអាមេរិក​វិញ​បាន ។

Angelina ​បាន​និយាយ​ថា​ កាលពីមុន​នាង​បាន​ទៅ​កម្ពុជា ដើម្បី​បញ្ជាក់​ថា ​Maddox ​គ្មាន​ម្តាយបង្កើត​ដែល​នៅ​រស់​ក្នុង​ប្រទេស​កម្ពុជា​ទេ ។ ខ្ញុំ​មិន​ដែល​ប្លន់​កូន​ពី​ម្តាយ​គេ​ទេ ខ្ញុំ​អាច​ស្រ​ម៉ៃ​បាន​ថា តើ​វា​គួរ​ឱ្យ​ភ័យរន្ធត់​កំរិត​ណា ។

តា​រាហូ​លី​វូ​ដ​ធ្លាប់​រិះគន់​តារាចម្រៀង​Mandonna​ដែល​សុំ​កូនចិញ្ចឹម​David Banda​ពី​ប្រទេស​Malawi ។ វា​ជា​ប្រទេស​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ ស្ដី​ពី​ការ​សុំ​កូន​យក​ទៅ​ចិញ្ចឹម ។ Angelina ធ្លាប់​ពិភាក្សា​បញ្ហា​មនុស្សធម៌​ជាមួយ​លោក​Archbishop នៅ​វិហារ​Canterbury កំឡុង​ពេល​នាង​ទេសចរ​នៅ​អឺរ៉ុប ។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ច្បាប់ ខ្ញុំ​មិន​ដែល​យក​កូនចិញ្ចឹម​ពី​ប្រទេស​ណា​ដែល​គ្មាន​ច្បាប់​ស្មុំ​កូន​ត្រឹមត្រូវ​នោះ​ទេ ។

Angelina​ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​វិញ​ពី​ប្រទេស​អង់គ្លេស​កាលពី​យប់​ថ្ងៃ​១៧ មីនា ជាមួយ​កូន​ៗ​ទាំង​៦​នាក់​បន្ទាប់​ពី​ដំណើរ​ទេសចរ​នៅ​អឺរ៉ុប ដើម្បី​លើកកម្ពស់​លើ​ការងារ​មនុស្សធម៌ ៕