ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​ចាត់វិធានការ​ឆែកឆេរ​ក្រុមហ៊ុន​អាហារ​ធំ​ៗ​លក់​សាច់​ខូចគុណភាព

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ប៉ូលិស​ប្រេ​ស៊ី​ល​បាន​ចាត់វិធានការ​ឆែកឆេរ​ក្រុមហ៊ុន​ផលិត​សាច់​ក្នុង​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ចោទប្រកាន់​ក្រុមហ៊ុន​ទាំងនោះ​ថា បាន​សូកប៉ាន់​អ្នកត្រួតពិនិត្យ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​លក់​សាច់​

ប្រទេស​ប្រេ​ស៊ី​ល ៖ ប៉ូលិស​ប្រេ​ស៊ី​ល​បាន​ចាត់វិធានការ​ឆែកឆេរ​ក្រុមហ៊ុន​ផលិត​សាច់​ក្នុង​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ចោទប្រកាន់​ក្រុមហ៊ុន​ទាំងនោះ​ថា បាន​សូកប៉ាន់​អ្នកត្រួតពិនិត្យ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​លក់​សាច់​ដែល​ខូច និង​មាន​បាក់តេរី​សា​ម៉ូ​នែ​ល​ឡា ។

ក្រុមហ៊ុន JBS និង BRF ផលិត​សាច់​ធំ​ជាងគេ និង​លក់​ទៅ​កាន់​ប្រទេស​ទូ​ទាំង​ពិភពលោក គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ឆែកឆេរ ។ ប៉ូលិស​និយាយ​ថា វិធានការ​នេះ​បាន​ប្រទះ​ឃើញ​មានការ​សូកប៉ាន់​ច្រើន​ជាង​៣០​ករណី​ទៅ​ទៀត ។

ប៉ូលិស​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ដែរ​ថា សាច់​មួយ​ចំនួន​បាន​លក់​ទៅ​កាន់​សាលារៀន​រដ្ឋ ។ ពួក​គេ​ថែម​ទាំង​មាន​ភស្តុ​តាង​បញ្ជាក់​ថា សាច់​ខ្លះ​ត្រៀម​ទុក​លក់​ទៅ​កាន់​ទីផ្សារ​ប្រទេស​អុ​ី​តា​លី និង​អេ​ស្ប៉ា​ញ​ទៀត​ផង​។ ប៉ូលិស​បញ្ជាក់​ថា ភ្នាក់ងារ​ចំនួន​១.១០០​នាក់​បាន​ចូលរួម​ក្នុង​វិធានការ​នេះ ។ 

ពួក​គេ​បន្ត​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាប់ខ្លួន មាន​២​នាក់​គឺជា​បុគ្គលិក​របស់ JBS និង ៣​នាក់​ជា​បុគ្គលិក​របស់ BRF ។

ព័ត៌មាន​នេះ​បាន​បង្ក​ការ​ខឹងសម្បា​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែល​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​អំពើ​ពុក​រលួយ​រួច​មក​ហើយ ។ 

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃ​សុក្រ ភាគហ៊ុន​របស់ JBS បាន​ធ្លាក់​ចុះ​១០% ខណៈ​ភាគហ៊ុន​របស់ BRF ធ្លាក់​ចុះ​៧% ។

ក្រុមហ៊ុន​ផលិត​សាច់​ធំ​ជាងគេ​របស់​ពិភពលោក គឺ JBS និយាយ​ថា គ្មាន​អគ្គនាយក​ណា​ម្នាក់​របស់​ពួក​គេ​ត្រូវ​បាន​សាកសួរ​ក្នុង​ការ​ស៊ើបអង្កេត​ទេ ហើយ​ការិយាល័យ​ធំ​ក៏​មិន​ត្រូវ​បាន​សំដៅលើ​ដែរ ។ ក្រុមហ៊ុន​នេះ​និយាយ​ថា ផលិតផល​របស់​ខ្លួន​មាន​ស្តង់ដា​អន្តរជាតិ ហើយ​ពួក​គេ​គាំទ្រ​ការ​ផ្តន្ទាទោស​អ្នក​ដែល​ល្មើស​នឹង​ច្បាប់ ។

ក្រុមហ៊ុន​នេះ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំងក្លា​លើ​ដំណើរការ​ផលិតកម្ម និង​គុណភាព​ផលិតផល​របស់​ខ្លួន ។ JBS ថែម​ទាំង​និយាយ​ទៀត​ថា បុគ្គលិក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ គ្មាន​តួនាទី​ក្នុង​ផ្នែក​គុណភាព​ផលិតផល ឬ​ដំណើរការ​ផលិត​ទេ ៕