វៀតណាម និងឥណ្ឌានឹងធ្វើការកាន់តែជិតស្និទ្ធលើបម្រាមនាំចូលទំនិញ
ប្រទេសវៀតណាម ៖ ការហាមឃាត់ទំនិញនាំចូលរបស់ឥណ្ឌាបានដំណើរការតាំងពីថ្ងៃទី៧ មីនា បណ្តាលឱ្យការនាំចេញកាហ្វេវៀតណាមជួបបញ្ហា និងជំរុញតម្លៃម្រេចធ្លាក់ចុះ ។
ប្រទេសវៀតណាម ៖ ការហាមឃាត់ទំនិញនាំចូលរបស់ឥណ្ឌាបានដំណើរការតាំងពីថ្ងៃទី៧ មីនា បណ្តាលឱ្យការនាំចេញកាហ្វេវៀតណាមជួបបញ្ហា និងជំរុញតម្លៃម្រេចធ្លាក់ចុះ ។
ប្រទេសវៀតណាម ៖ ការហាមឃាត់ទំនិញនាំចូលរបស់ឥណ្ឌាបានដំណើរការតាំងពីថ្ងៃទី៧ មីនា បណ្តាលឱ្យការនាំចេញកាហ្វេវៀតណាមជួបបញ្ហា និងជំរុញតម្លៃម្រេចធ្លាក់ចុះ ។
វៀតណាមបានស្នើឱ្យរដ្ឋាភិបាលឥណ្ឌាលុបចោលការហាមឃាត់ទំនិញនាំចូលទាំង៦មុខរបស់ខ្លួន រួមទាំងកាហ្វេ និងម្រេចផងដែរ ។ នេះបើយោងតាមរដ្ឋាភិបាលវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ។
កាសែត Saigon Times បានដកស្រង់សម្តីមន្ត្រីឧស្សាហកម្មម្រេចវៀតណាម កាលពីថ្ងៃសៅរ៍ថា ៖ « ប្រទេសឥណ្ឌាប្រហែលជាយល់ព្រមជាមួយសំណើនេះ ហើយដកចេញការរឹតបន្តឹងប្រឆាំងនឹងទំនិញវៀតណាម ប៉ុន្តែមិនទាន់ជាព័ត៌មានផ្លូវការនៅឡើយទេ » ។
ឥណ្ឌាបានដាក់បម្រាមប្រឆាំងនឹងទំនិញ៦មុខពីវៀតណាម រួមទាំង Cinnamon ឫស្សី Cassia និងផ្លែស្រកានាគ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៧ មីនា បន្ទាប់ពីក្រសួងកសិកម្មវៀតណាមផ្អាកនាំចូលទំនិញកសិកម្ម៥មុខពីឥណ្ឌា រយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១ មីនា ។
នៅក្នុងលិខិតផ្លូវការមួយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានប្រាប់ប្រទេសឥណ្ឌាពីបទប្បញ្ញត្តិអន្ដរជាតិសំដៅលើការហាមឃាត់ខាងលើ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ។
កាលពីថ្ងៃព្រហស្បតិ៍ វៀតណាមក៏បានស្នើឱ្យស្ថានទូតរបស់ខ្លួនប្រចាំឥណ្ឌា ផ្តល់លិខិតទៅរដ្ឋាភិបាលឥណ្ឌា ។ សេចក្តីថ្លែងការណ៍នេះបានជំរុញឱ្យឥណ្ឌាប្រញាប់លុបចោលនូវបម្រាមនាំចូលនេះ ។
« ឥណ្ឌាបានយល់ព្រមដកចេញនូវការផ្អាកការនាំចូលទំនិញជាច្រើន » ។ នេះបើតាមកាសែត Saigon Times ដកស្រង់សម្តីលោកស្រី Nguyen Mai Oanh ប្រធានរងនៃសមាគមម្រេចវៀតណាម បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុន ។
លោកស្រីបន្តថា ៖ « ប្រទេសឥណ្ឌានឹងលុបចោលការផ្អាកនាំចូលផលិតផលកសិកម្មពីវៀតណាម បន្ទាប់ពីមន្ត្រីក្រសួងកសិកម្មវៀតណាមជួបជាមួយមន្ត្រីស្ថានទូតឥណ្ឌានៅក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ » ។
លោកស្រី Oanh បានឱ្យដឹងក្នុងរបាយការណ៍ថា ឆ្លើយតបជាមួយឥណ្ឌា វៀតណាមនឹងសម្រេចចិត្តជាថ្មី ដោយលុបចោលការផ្អាកនាំចូលទំនិញ៥មុខពីឥណ្ឌា និងបន្តការនាំចូលឡើងវិញ ។
ពាណិជ្ជករ និងមន្ត្រីឧស្សាហកម្មនិយាយថា ការហាមឃាត់របស់ឥណ្ឌាបានពន្យារពេលការនាំចេញកាហ្វេវៀតណាមជាច្រើនលើក និងជំរុញឱ្យតម្លៃម្រេចវៀតណាមធ្លាក់ចុះលើទីផ្សារក្នុងស្រុកនាប៉ុន្មានថ្ងៃថ្មីៗនេះ ។ វៀតណាមជាប្រទេសនាំចេញកាហ្វេប្រភេទរ៉ូបឺស្តា និងម្រេចខ្មៅធំបំផុតលើពិភពលោក ។
ទិន្នន័យគយវៀតណាមចេញផ្សាយកាលពីថ្ងៃសុក្រឲ្យដឹងថា បរិមាណនាំចេញកាហ្វេវៀតណាម ចាប់ពីថ្ងៃទី១-១៥ មីនា បានធ្លាក់ចុះ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង៨ម៉ឺន១ពាន់តោន ។
ពាណិជ្ជករវៀតណាមនិយាយថា ប្រសិនបើស្ថានភាពនេះត្រូវពន្យារពេលត ទៅទៀត ក្រុមហ៊ុនលីងកាហ្វេរបស់ឥណ្ឌានឹងត្រូវការទិញវត្ថុធាតុដើមពីប្រទេសនៅអាហ្វ្រិក ។
ទិន្នន័យគយបង្ហាញថា ខណៈតម្លៃម្រេចក្នុងស្រុកធ្លាក់ចុះ មួយផ្នែកដោយសារការប្រមូលផលកំពុងបន្ត ប្រទេសវៀតណាមបាននាំចេញម្រេចខ្មៅចំនួន១៣.៦០០តោននៅពាក់កណ្តាលដំបូងខែមីនា កើនឡើង៣១% ពីមួយឆ្នាំមុន ។
កាលពីឆ្នាំមុន ឥណ្ឌាជាអ្នកទិញម្រេចវៀតណាមធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហព័ន្ធអារ៉ាប់រួម ដោយបាននាំចូលម្រេចខ្មៅចំនួន១១.១០០តោន កើនឡើង៣៧% ពីឆ្នាំ២០១៥ ។ នេះបើយោងតាមការបង្ហាញពីទិន្នន័យគយ ៕
ចែករំលែកព័តមាននេះ