ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្កែប​ប្រែ​ពណ៌​តាម​ធ​ម្ម្​ជាតិ​កម្រឃើញ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​ប្រចាំ​សារមន្ទីរ​វិទ្យាសាស្ត្រ​«Bernardino Rivadavia» ក្រុង​ប៊ុ​យ​ណូ​ស៊ែ​ប្រទេស​អា​ហ្ស​ង់​ទី​ន ឱ្យ​ដឹង​ថា រក​ឃើញ​

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​ប្រចាំ​សារមន្ទីរ​វិទ្យាសាស្ត្រ​«Bernardino Rivadavia» ក្រុង​ប៊ុ​យ​ណូ​ស៊ែ​ប្រទេស​អា​ហ្ស​ង់​ទី​ន ឱ្យ​ដឹង​ថា រក​ឃើញ​កង្កែប​បំ​លែង​ពណ៌​តាម​ធម្មជាតិ​ជា​លើក​ដំបូង​ដោយ​ចៃដន្យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

អ្នកជំនាញ​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រែ​ពណ៌​របស់​កង្កែប​៣​ពូជ​ដែល​រក​ឃើញ​ទូទៅ​នៅ​អា​មេ​រិ​ក​ខាងត្បូង ។

តាម​ធម្មតា​ពណ៌​របស់​ស្បែក​កង្កែប មាន​លក្ខណៈ​ជា​ពណ៌​ស្ករ​-​លឿង និង​មាន​ចំណុច​ក្រហម ប៉ុន្តែ​នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​ចាំង​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ​ទៅ​លើ​ពណ៌​ស្បែក​របស់​វា បែរជា​ប្រែ​ទៅ​ពណ៌​បៃតង​ថ្លា​ភ្លាម ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ពី​ក្រុម​គំរូ​ជាង ២០០​ក្រុម ដើម្បី​មាន​ជំនឿ​ចិត្ត​ថា បាតុភូត​ដែល​រក​ឃើញ គឺជា​បាតុភូត​ធម្មជាតិ​ទៅ​លើ​កង្កែប ៕