ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ព្រែក​ត្នោត​បន្ត​​ហក់​ឡើង​យឺត​ៗ ហូរ​ចូល​លិច​លំនៅ​ឋាន​​៥​សង្កាត់​ ក្នុង​​ខណ្ឌដង្កោ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ទឹកស្ទឹង​ព្រែក​ត្នោ​បាន​បន្ត​ឡើង​ដោយ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២

​រាជធានី​ភ្នំពេញ ​៖ ទឹកស្ទឹង​ព្រែក​ត្នោ​បាន​បន្ត​ឡើង​ដោយ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ បណ្ដាល​ឲ្យ​ហូរ​ចូល​និង​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង នៅ​ក្នុង​សង្កាត់​ចំនួន​៥ របស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ដែល​លំនៅ​ដ្ឋា​ន​ទាំងនោះ​សុទ្ធតែ​សង់​ស្ថិត​នៅ​ជាប់​ផ្ទាល់​ និង​មាត់​ស្ទឹង​តែ​ម្ដង​ ពុំ​មែន​នៅ​ឆ្ងាយ​ពី​មាត់​ស្ទឹង​នោះ​ទេ ហើយ​កម្រិត​ទឹកស្ទឹង​ដែល​កំពុង​កើនឡើង​នេះ​គឺ​មាន​សភាព​យឺ​ត​ៗ​ប៉ុណ្ណោះ​។ ពុំ​មែន​ហក់​ឡើង​យ៉ាង​គំហុក ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​នោះ​ឡើយ ហើយ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​តាមដាន​នៅឡើយ​។

បើ​តាម​របាយ​ការ​របស់​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ស្ពាន​7​មក​រា កំពង់ទួល​ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​នេះ ទឹក​នៅ​ខាង​មុខទ្វារ​ទឹក​មាន​កម្ពស់​៥,៣២​ម៉ែត្រ ខ្ពស់​ជាង​ទំនប់​បង្ហៀរ​០,៥២​ម៉ែត្រ​។​មន្ត្រី​ប្រចាំការ​បាន បើក​ទ្វារធំ​រំដោះ​ទឹក​កម្ពស់​២,៧០×៤​សន្លឹក ចំណែក​នៅ​ខាងក្រោយ​ទ្វារ​ទឹក​មាន​កម្ពស់​៧,៩០​ម៉ែត្រ​មានការ​កើនឡើង ០,៣០​ម៉ែត្រ​ ​បើ​ធៀប​កាល​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ទឹក​មាន​កម្ពស់​៧,៦០​ម៉ែត្រ ដោយឡែក​កម្ពស់​ទឹក​ទ្វារ​មុខ និង​ក្រោយ​ទ្វារ​ខុស​គ្នា​០,៤២​ម៉ែត្រ ហើយ​ស្ថានភាព​ទឹកស្ទឹង​ហូរ​ក្នុង​កម្រិត​ពេញ​ស្ទឹង និង​ចូល​ដល់​ជើង​ទំនប់​សណ្ដរ​ស្ទឹង​។

អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ឱ្យ​ដឹង​​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ភូមិ​ជាង​១០ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៦ របស់​ខណ្ឌដង្កោ​ ​រួម​មាន​ដូច​ជា​សង្កាត់​គង​ន​យ សង្កាត់​ស្ពានថ្ម សង្កាត់​ព្រៃវែង សង្កាត់​សាក់​សំពៅ សង្កាត់​ដង្កោ​និង​សង្កាត់​ជើងឯក​ ​ប៉ុន្តែ​ផ្ទះ​ទាំងនោះ​សុទ្ធតែ​សង់​នៅ​លើ​ទី​ទំនាប​ជាប់​ផ្ទាល់​និង​មាត់​ស្ទឹង ហើយ​នៅ​ពេល​ទឹកស្ទឹង​ហក់​ឡើង​គឺ​ទឹក​ហូរ​ចូល បណ្ដាល​ឲ្យ​លិច ហើយ​ខ្លះ​លិច​ជ្រៅ និង​ខ្លះ​ទៀត​លិច​រាក់ ហើយ​ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​កើនឡើង​នូវ​កម្រិត​ទឹក​នេះ​គឺ​ដោយសារ​តែ​មានការ​ហូរ​ចាក់​មក​ពី​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ទោះបីជា​មានការ​ហក់​ឡើង​ក្ដី គឺ​ឡើង​ក្នុង​ស្ថាន​យឺត​ប៉ុណ្ណោះ​មិន​គំហុក​ឡើយ​។​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​សញ្ញា​ដែល​ត្រូវ​ប្រកាស​អាសន្ន​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​មូលដ្ឋាន បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​ក្រសួង​និង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ធ្វើការ​តាមដាន​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ​ជា​ប្រចាំ​មិន​មានការ​ធ្វេសប្រហែស​ឡើយ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ