ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៣​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៅ​សាលាដំបូង ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មីនា ២០១៧​នេះ បាន​បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មីនា ២០១៧​នេះ បាន​បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ មីនា ឆ្នាំ ២០១៧ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ  ក្នុង​នោះ​មាន​ជនជាតិ នី​ហ្សេ​រី​យ៉ា​៣​នាក់ និង​ស្ត្រី​ជា​ជនជាតិ​ខ្មែរ​ម្នាក់​។

ជនសង្ស័យ​ទាំង​០៤​នាក់​នោះ​មាន ទី​១.​ឈ្មោះ ម៉ា​ទី​ន ឈី​ឌ័ អ័​រ​គី​រា​ហូ័​រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​២.​ឈ្មោះ សាន់ សាញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៣.​ឈ្មោះ ជី​ហ្គោ​ហ្សី អាន់​ឌ្រូ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ទី​៤.​ឈ្មោះ លន់ គឹ​ម​លី ភេទ​ស្រី អាយុ​៣១​ឆ្នាំ​។ សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​ពី​ពួក​ជនសង្ស័យ​មាន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​កញ្ចប់​ធំ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​៕