ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឡើង​រក​ឃ្មុំ​ប្រទះ​ឃើញ​បុរស​ម្នាក់ ចង.ក​ស្លា.ប់​នៅ​ជួរ​ជើងភ្នំ​គូលែន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ឡើង​ទៅ​រក​ឃ្មុំ ក៏​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ចង.ក​នឹង​ខ្សែ​អង្រឹង សម្លា.ប់​ខ្លួន​នៅ​ហ្នឹង​ដើមឈើ លើ​ខ្នងភ្នំ​ចំបក់ ជួរ​ជើងភ្នំ​គូលែន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ឡើង​ទៅ​រក​ឃ្មុំ ក៏​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ចងក​នឹង​ខ្សែ​អង្រឹង សម្លាប់​ខ្លួន​នៅ​ហ្នឹង​ដើមឈើ លើ​ខ្នងភ្នំ​ចំបក់ ជួរ​ជើងភ្នំ​គូលែន ពី​ខាងជើង ចម្ងាយ​ជាង​១៥​គីឡូម៉ែត្រ មិនដឹង​ពី​មូលហេតុ រួច​ដើរ​ចេញ​មក​វិញ ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ជើងភ្នំ​គូលែន​នោះ ជាប់​ព្រំប្រទល់ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

ហេតុការណ៍​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នោះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​លើ​ខ្នងភ្នំ​ចំបក់ ជួរ​ជើងភ្នំ​គូលែន ពី​ខាងជើង​ចម្ងាយ​ជាង​១៥​គីឡូម៉ែត្រ ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ជាប់​ព្រំប្រទល់ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បើ​តាម​សម្តី ពី​លោក​វរសេនីយ៍ទោ ឡុ​ង សំណាង អធិការ​ស្រុក​បន្ទាយស្រី បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឡើង​ទៅ​រក​ឃ្មុំ​ដែល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ចងក​ទៅ​នឹង​ខ្សែ​អង្រឹង សម្លាប់​ខ្លួន​នៅ​ដើមឈើ លើ​ខ្នងភ្នំ​ចំបក់ ជួរ​ជើងភ្នំ​គូលែន ពី​ខាងជើង ចម្ងាយ​ជាង​១៥​គីឡូម៉ែត្រ មិនដឹង​ពី​មូលហេតុ ដែល​ជាប់​ព្រំប្រទល់ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​លោក​បាន​បន្ត​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ ក៏​បាន​កាត់​ខ្សែ​ទម្លាក់ ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ ជូន​ទៅ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក រួច​ទុក​សាកសព​បុរស​នោះ​រយៈពេល​៣​ថ្ងៃ មក​ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧​នេះ ប៉ុន្តែ​នៅ​តែ​មិន​មាន​បងប្អូន​ណា​ស្គាល់ ឬ​មាន​សាច់ញាតិ​សោះ​។​ដូច្នេះ លោក​កំពុង​សិក្សា​រក​ទីតាំង​ណា ដែល​មាន​ដី​សម្រាប់​ជីក​កប់​សព​បុរស​នោះ​ឲ្យ​បាន​ស្រួល ព្រោះ​នៅ​កន្លែង​កើតហេតុ សុទ្ធតែ​ថ្ម មិន​អាច​ជីក​កប់​នៅ​ទីនោះ​បាន​ទេ​។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ លោក​នឹង​ឱ្យ​កម្លាំង​របស់​លោក ទៅ​យក​សាកសព​បុរស​នោះ មក​កប់​ឱ្យ​បាន​ស្រួល ដើម្បី​ក្រែង​ថ្ងៃ​ណា​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាត់​គ្រួសារ​គេ​នឹង​មក​សួរ​នៅ​អធិការ​ស្រុក​បន្ទាយស្រី ព្រោះ​លោក​បាន​រាយការណ៍​ទៅ​ឱ្យ​ព្រះ​រា​ជ្ញ​អាជ្ញា​រួចរាល់​អស់ហើយ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ បាន​សន្និដ្ឋាន​ថា សាកសព​បុរស​ម្នាក់​នោះ គឺ​បាន​ស្លាប់​រយៈពេល​១​អាទិត្យ​មក​ហើយ ដោយនៅ​ជិត​សាកសព ត្រូវ​បាន​កម្លាំង​ជំនាញ រក​ឃើញ​វត្ថុ​តាង​មាន​ខ្វែវ មួយ​ដើម និង​អង្រឹង​មួយ​ផង​៕