ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​(ធៀនស៊ុ​ង​) បាន​ដួល​សន្លប់​ជាង​៥០​នាក់​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​《​ធៀន ស៊ុ​ង​》 ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង បុរី ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​《​ធៀន ស៊ុ​ង​》 ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង បុរី ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  រាជធានី​ភ្នំពេញ​។ បាន​ដួល​សន្លប់​ជាង​៥០​នាក់​ទៀត កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ខាង​តំណាង​រោងចក្រ​ដឹក​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

រីឯ​អ្នក​ដែល​មិន​បាន​ដួល​សន្លប់ នោះ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​នៅ​ធ្វើការ​បន្ត​ទៀត ហើយ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល ដោយសារ​តែ​ពេល​កំពុងធ្វើការ​មានកម្ម​ការិនី​សន្លប់​បន្ត​ទៀត ហើយ​ថៅកែ​នៅ​មិន​ព្រម​ឲ្យ​កម្មករ​ចេញ​ទៀត​នោះ ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ ចុះ​ទៅ​ផ្អាក​រោងចក្រ​នោះ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ដួល​សន្លប់​បន្ត​ទៀត ព្រោះ​រោងចក្រ​នោះ​មាន​កម្មករ​ដួល​សន្លប់​៣​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្មករ​ទាំងនោះ បាន​ដួល​សន្លប់​ដែល​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា បាន​ដួល​សន្លប់​ចំនួន​៥​នាក់ មូលហេតុ​បណ្ដាល​មក​ពី​ការ​ភិតភ័យ​ខណៈ​មានការ ភ្ញាក់ផ្អើល​ពេល​មានការ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ឆេះ​កាប៊ី​ន​ភ្លើង​មួយ​នៅ​ក្នុង​រោងចក្រ​នោះ ហើយ​អ្នក​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ ដោយឡែក​កម្មករ​ដែល​មិន​សន្លប់ មិន​ត្រូវ​បាន​ថៅកែ​ឲ្យ​ឈប់​សម្រាក​នោះ ឡើយ ដោយ​បាន​ឲ្យ​ធ្វើការ​រហូត​ដល់​ចប់​ចុង​ចប់​ដើម​។

លុះដល់​ថ្ងៃ​ទី​១៨ ខែមីនា កម្មករ​បាន​ចូល​ទៅ​ធ្វើការ តាម​ធម្មតា ហើយ​ខណៈ​ដែល​កំពុងធ្វើការ​សុខ​ៗ ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់​បាន​ដួល​សន្លប់​ជា​ថ្មី​ទៀត ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក៏​មាន​អ្នក​ដួល​សន្លប់​តាម​គ្នារ​ណូ​ក​រណែល ក្នុង​នោះ​មានកម្ម​ការិនី​ចំនួន ៧៣​នាក់ និង​កម្មករ​ម្នាក់ ហើយ​បាន​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​ពេញ​រោងចក្រ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ មូលហេតុ​នៃ​ការ​ដួល​សន្លប់​នៅ​តែ​ជា​អាថ៌​កំបាំង​ដដែល ខណៈ​អ្នកខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា បណ្ដាល​មក​ពី​បញ្ហា​អាកាសធាតុ និង​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​អាប់អួរ គួប​ផ្សំ​ជាមួយនឹង​កម្មករ​ធ្វើការ​ហួសកម្លាំង​មាន​សុខភាព​ខ្សោយ ទ្រាំ​នឹង​ក្លិន​គីមី​ក្នុង​ក្រណាត់​មិន​បាន និង​ការ​ភិតភ័យ​តាម​គ្នា​ផង​ដែរ ទើប​មានការ​ដួល​សន្លប់​តែ​ម្ដង​។

ប៉ុន្តែ​ទោះជា​បែប​ណា កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ ចំណែក​រោងចក្រ​ត្រូវ​បាន​បិទទ្វារ​បណ្ដោះអាសន្ន រង់ចាំ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ហើយ​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​មាន​អ្នក​ដួល​សន្លប់​សរុប​ជាង​១០០​នាក់​ហើយ​៕