គន្លឹះសំខាន់ៗសម្រាប់ការសន្សំសំចៃពេលទិញលំនៅឋាន
ដូចបានជ្រាបហើយថា ការទិញលំនៅឋាននឹងមិនបញ្ចប់ត្រឹមតែការចាយប្រាក់តាមតម្លៃរបស់លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែយើងនៅត្រូវចំណាយលើការចាយវាយជាច្រើនទៀត មិនថាការបង់ថ្លៃសេវា
ដូចបានជ្រាបហើយថា ការទិញលំនៅឋាននឹងមិនបញ្ចប់ត្រឹមតែការចាយប្រាក់តាមតម្លៃរបស់លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែយើងនៅត្រូវចំណាយលើការចាយវាយជាច្រើនទៀត មិនថាការបង់ថ្លៃសេវា
ដូចបានជ្រាបហើយថា ការទិញលំនៅឋាននឹងមិនបញ្ចប់ត្រឹមតែការចាយប្រាក់តាមតម្លៃរបស់លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែយើងនៅត្រូវចំណាយលើការចាយវាយជាច្រើនទៀត មិនថាការបង់ថ្លៃសេវា (Service Charge) ឬពន្ធផ្សេងៗ ។ នេះជា៤វិធីជួយកាត់បន្ថយការចំណាយ ដែលលើសពីភាពចាំបាច់ដល់អ្នកកំពុងរកទិញផ្ទះ ។
១-ជ្រើសរើសទំហំសមស្រប ៖
អ្នកកំពុងតែសម្លឹងរកផ្ទះទិញថ្មី រឿងដំបូងដែលត្រូវនឹកដល់គឺ «ទំហំសមស្រប» គឺមិនធំពេក ឬមិនតូចពេក ដែលយ៉ាងហោចណាស់ ក៏ត្រូវធ្វើផែនការនាពេលអនាគតថា តើផ្ទះនេះនឹងមានសមាជិកមករស់នៅប៉ុន្មាននាក់ ?
មនុស្សភាគច្រើនចូលចិត្តទិញផ្ទះទុកជាមុន ដោយគិតថា ផ្ទះទំហំធំតែងល្អជាងទំហំតូច ។ នៅពេលផ្ទះធំនេះឡើងថ្លៃខ្ពស់ ការចំណាយផ្សេងៗក៏ត្រូវឡើងខ្ពស់តាមនោះដែរ ។ ដូច្នេះ គួរពិចារណាលើទំហំឲ្យបានសមស្រប ។
២-ប្រាក់សុទ្ធ ៖
ការទិញផ្ទះសម្រាប់រស់នៅ ប្រសិនបើឲ្យល្អបំផុត គួរតែជាប្រាក់សុទ្ធក្នុងសមាមាត្រច្រើនជាងប្រាក់កម្ចី ។ ហេតុផលដំបូង គឺអ្នកនឹងចំណាយលើការប្រាក់ទាប (ដោយនឹកស្មានមិនដល់) និងការចំណាយផ្សេងៗទៅលើធនាគារ ក៏នឹងតិចទៅតាមនោះដែរ ។
ក្រៅពីនេះ បើទិញផ្ទះលក់បន្ត ពេលអ្នកទៅចរចាទិញដោយប្រាក់សុទ្ធ តែងទទួលបានការបញ្ចុះតម្លៃពិសេស អាចចរចាបានខ្ពស់ ឬហៅថា បើទិញដោយប្រាក់សុទ្ធ គឺមានតែទទួលបាន ។
៣-ទីតាំងនៅជិតក្រុង ៖
តើអាចទៅរួចទេ បើសិនជានឹងរកទីតាំងឲ្យឆ្ងាយពីទីកន្លែងធ្វើការ ឬឆ្ងាយពីកណ្តាលក្រុងបន្តិចដើម្បីឲ្យតម្លៃផ្ទះធ្លាក់ចុះ ព្រោះសម្រាប់ទីតាំងខ្លះ បើនៅឆ្ងាយពីគ្នាបន្តិចនោះ គឺតម្លៃរបស់វាស្ទើរតែខុសគ្នា ។
ឧទាហរណ៍ Condominium នៅជាប់រថភ្លើងអាកាស បើជ្រើសរើសគម្រោងទីតាំងចូលមកក្នុងច្រកផ្លូវបន្តិច នឹងទទួលបានតម្លៃដែលថោកជាងគម្រោងនៅជាប់រថភ្លើងអាកាស (ប្រទេសថៃ) ។
៤-រង់ចាំប្រូម៉ូសិន ៖
បើមិនប្រញាប់ទិញផ្ទះខ្លាំងពេកទេ គួររង់ចាំកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃបង់ថ្លៃសេវាផ្សេងៗ មិនថាជាការវាស់វែងរបស់រដ្ឋ ឬគម្រោងប្រូម៉ូសិននានា ។
កម្មវិធីប្រូម៉ូសិនអាចនឹងធ្វើឡើងនាដើមឆ្នាំ និងនៅចុងឆ្នាំ ហើយប្រូម៉ូសិនទាំងនេះសមនឹងតម្លៃដែលរង់ចាំជានិច្ច ។ ការរង់ចាំនេះ គឺជួយសន្សំសំចៃដល់ការចាយវាយសម្រាប់អ្នកស្វែងរកទិញផ្ទះផងដែរ ៕
ចែករំលែកព័តមាននេះ