ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​-​ស្រី​ប្រមាណ​2000​នាក់​ចុះ​ចាប់​ត្រី​តាម​ប្រពៃណី​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​ចាប់​ត្រី​ក្នុង​តំបន់​ត្រ​ពាង​ក្រំក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ​គឺ​១៧-១៨-១៩ ខែមីនា ឆ្នាំ​២០១៧ ដែល​ជា​ប្រពៃណី​ខ្មែ​កើត​មាន​តាំងពី​ដូន​តាម​មក

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​ចាប់​ត្រី​ក្នុង​តំបន់​ត្រ​ពាង​ក្រំក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ​គឺ​១៧-១៨-១៩ ខែមីនា ឆ្នាំ​២០១៧ ដែល​ជា​ប្រពៃណី​ខ្មែ​កើត​មាន​តាំងពី​ដូន​តាម​មក ហើយ​មក​ដល់​សព្វថ្ងៃ​អ្នក​ភូមិ​នៅ​តែ​នាំ​គ្នា​រក្សា​ទំនៀមទំលាប់​នេះ និង​កំពុង​ក្លាយទៅជា​ការ​ចាប់​អារ​ម្ម​ណ៏​ហើយ​ស្ថាប័ន​ជំនាញ​កំពុង​តែ​ធ្វើការ​អភិរក្ស​ផង​ដែរ ។ លោក កង ច​ន្ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា គ្រាន់តែ​ប្រជា​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​មិន​តិច​ជាង​២.០០០​នាក់​នោះ​ទេ​បាន​នាំ​គ្នា​ចុះ​ចាប់​ត្រី​ក្នុង​ត្រពាំង​ក្រំ មាន​ឈ្នាង អ​ង្រុត និង​ថ្នង​កៀរ​ត្រី ម្នាក់​ៗ​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ដោយ​មាន​ឮ​សូរ​សំលេង​ហូរ​ក​ញ្ចៀ​វ​ថែមទៀត​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​ត្រី​តិច និង​ខ្លះ​ទៀត​បាន​ត្រី​ច្រើន ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​ប្រាប់​បន្ត​ថា មុន​នឹង​ចុះ​ចាប់​ត្រី​នោះ​គឺ​ប្រជាពលរដ្ឋ​នៅឃុំ​ជាំ​ង​ក្រវៀន និង​ឃុំ​ជាំ បាន​ណាត់គ្នា​មុន​១​ស​ប្តា​ហ៏​បន្ទាប់​មក​ក៏​បាន​ស្រុះគ្នា​មាន​រហូត​ដល់​ទៅ​រាប់​ពាន់នាក់​ចុះ​មក​ចាប់​ត្រី​មាន​អ្នកខ្លះ​ចុះ​ក្នុង​ទឹក និង​ខ្លះ​ទៀត​នៅ​លើគោក​ចាំ​ទទួល​ត្រី ។ បើ​តាម​មន្ត្រី​របស់​លោក​ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ចំនួន​៣​ថ្ងៃ​នៅ​ទីនោះ​ក៏​បានដឹង​ពី​សាវតា​ជា​ច្រើន​ពិសេស​បាន​សួរ​ចាស់​ៗប្រពៃណី​ចាប់​ត្រី​នេះ​មាន​តាំងពី​ដូនតា​មក​ក្នុង​សម័យ​នោះ​នៅ​ពេល​ណា​ដែល​ចាប់​ត្រី​បាន​ច្រើនជា​លក្ខណៈ​សហ​គម​ន៏​គឺ​ត្រូវ​ចែក​ដល់​ចាស់​ៗ​ដែល​នៅ​ឯ​ផ្ទះ និង​អ្នក​កូនខ្ចី​សល់​ប៉ុន្មាន​អាំង​ចែក​គ្នា​ហូបតែ​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រជា​ពលរ​រដ្ឋ​ដែល​នេសាទ​បាន​ត្រី​នាំ​គ្នា​អាំង​ហូប និង​ចាក់​ចំរៀង​ស្តា​ប់រាំ​លេងសប្បាយ​ថែម​ទៀត ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​ដឹង​ថា ភូមិ​មូល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​លើកដី​ចាក់​ដែល​មាន​អង្កត់​ផ្ជិ​ត​ពី​២៥០​ទៅ​៣០០​ម៉ែត្រ និង​បាន​ជីក​ទំនប់​នៅ​ជុំវិញ​ដែល​មាន​អាយុកាល​ប្រហែល​៣.០០០​ឆ្នាំ​មក​ហើយ ដែល​ឆ្លងកាត់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​នូវ​តែ​រក្សា​ប្រពៃណី​នេះ​បន្ត​រហូត​ដល់​សព្វថ្ងៃ​គឺ​ប្រពៃណី​ចាប់​ត្រី​ដែល​ក្នុង​១​ឆ្នាំ​អ្នក​ភូមិ​ត្រូវ​បាន​ណាត់គ្នា​ម្តង​ដើម្បី​ចុះ​ចាប់​ត្រី​នោះ​រូប​លោក​សូម​កោតសរសើ ។ ខាង​មន្ទីរ​របស់​លោក​ក៏​បាន​ចងក្រង​ឯកសារ​មួយ​ដើម្បី​រៀបចំ​ធ្វើ​ជា​របាំ​សម្រាប់​ជា​ទឹក​តាង​បញ្ជាក់​ពី​វប្បធម៌​របស់​អ្នក​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ៕