ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អីុ​រ៉ា​ក់​ត្រៀម​វាយលុក​ដណ្តើម​មហា​ព្រះ​វិហារ​ក្រុង​ម៉ូ​ស​ស៊ុ​ល

7 ឆ្នាំ មុន

កងទ័ព​អុីុរ៉ា​ក់បាន​បន្ត​កាលពី​ថ្ងៃ​ទី​១៩ មីនា ការ​វាយ​រុលទៅមុខ​ចូល​តំបន់​ទីក្រុង​ចាស់​នៃ​ក្រុង​ម៉ូ​ស​ស៊ុ​ល ហើយ​ត្រៀម​វាយ​ដណ្តើម​យក​ពី​ពួក​ជី​ហា​ដ​នូវ​មហា​ព្រះ​វិហារ AL NOURI ។

កងទ័ព​អុីុរ៉ា​ក់បាន​បន្ត​កាលពី​ថ្ងៃ​ទី​១៩ មីនា ការ​វាយ​រុលទៅមុខ​ចូល​តំបន់​ទីក្រុង​ចាស់​នៃ​ក្រុង​ម៉ូ​ស​ស៊ុ​ល ហើយ​ត្រៀម​វាយ​ដណ្តើម​យក​ពី​ពួក​ជី​ហា​ដ​នូវ​មហា​ព្រះ​វិហារ AL NOURI ។

មហា​ព្រះ​វិហារ​នេះ​ជា​និមិត្តរូប ព្រោះ​គឺ​នៅ​ទីនោះ​ហើយ​ដែល​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក ABOU BAKR AL BAGHDADI បាន​ប្រកាស​ពី​ការ​បង្កើត​រដ្ឋ​កាលី​ហ្វា​ត និង​តាំងខ្លួន​ជា​កាលី​ហ្វ​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤ ។ ទង់​ពណ៌​ខ្មៅ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តែ​បង់​ពីលើ​ព្រះ​វិហារ​នេះ​នៅឡើយ ។ ការ​វាយលុក​ធ្វើ​ដោយ​កងកម្លាំង​ប៉ូលិស​សហព័ន្ធ និង​កងកម្លាំង​ប្រតិកម្ម​រហ័ស ព្រមទាំង​កងកម្លាំង​ពិសេស​នៃ​ក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​និយាយ​ថា កងកម្លាំង​ទាំងនេះ​បាន​វាយ​រុលទៅមុខ ក្រោយ​ផ្អាក ព្រោះ​ធាតុអាកាស​អាក្រក់ ។ ទិស​ដៅ​គឺ​ដណ្តើម​យក​ផ្នែក​ឯទៀត​នៃ​ទីក្រុង​ចាស់។

ការ​វាយលុក​ដណ្តើម​យក​ក្រុង​ម៉ូ​ស​ស៊ុ​លម​ក​ទល់​ពេល​នេះ​ឈាន​ចូល​ដល់​ខែ​ទី​៦​ហើយ ។ កងទ័ព​រដ្ឋាភិបាល​ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋ​អា​េ​ម​រិ​ក​រយៈពេល​ប្រមាណ​ជា​១០០​ថ្ងៃ វាយ​កាន់កាប់​បណ្តា​សង្កាត់​ស្ថិត​នៅ​ត្រើយ​ខាងឆ្វេង​នៃ​ទន្លេ​ថៃ​ហ្គ័​រ ៕