ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ណាស់ ! លះ​បង់​គ្រប់​យ៉ាង​ដើម្បីនាង

7 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៣០​ឆ្នាំ បាន​យក​ដុំ​ «​អាចម៍ផ្កាយ​យក្ស​» ​ទម្ងន់​៣៣​តោន តាំង​បង្ហាញ​នៅ​កណ្តាល​

សារព័ត៌មាន​របស់​ចិន កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៣០​ឆ្នាំ បាន​យក​ដុំ​ «​អាចម៍ផ្កាយ​យក្ស​» ​ទម្ងន់​៣៣​តោន តាំង​បង្ហាញ​នៅ​កណ្តាល​ក្រុង​អ៊ូ​លូ​មូ​ឈី ឬ​អ៊ូ​រុម​ឈី ​តំបន់​គ្រប់គ្រង​ស្វយ័ត​របស់​ជន​អំបូរ​អ៊ុយ​ហ្គ័​រ ខេត្ត​ស៊ីន​ជាំ​ង ។ ផ្កា​កុលាប និង​ប៉េងប៉ោង​ត្រូវ​គេ​ដាក់​តុបតែង​លំអ​នៅ​ជុំវិញ​ខ្លួន​យ៉ាង​ស្រស់​ប្រណីត ​ដើម្បី​សុំ​គូស្នេហ៍​រៀប​ការ ។

កាលពី​ខែកុម្ភៈ ២០១៧ គូស្នេហ៍​នោះ​បាន​ទៅ​ធ្វើ​ទេសចរណ៍​កម្សាន្ត​ ហើយ​ប្រទះ​ឃើញ​អាចម៍ផ្កាយ​មួយ​ដុំ​នោះ​បង្កក្តី​រំភើប​ដល់​ខាង​ស្រី ។ បន្ទាប់​មក​ខាង​ប្រុស​លួច​ទាក់ទង​សុំ​ទិញ​អាចម៍ផ្កាយ​យក្ស​ក្នុង​តម្លៃ​១,៤​សែន​ដុល្លារ ពី​ម្ចាស់​ដែល​ជា​អ្នក​សន្សំ​វត្ថុ​បុរាណ ។ គេ​ទិញ​អាចម៍ផ្កាយ​ ដើម្បី​យក​ទៅ​ជូន​គូស្នេហ៍​ ហើយ​សុំ​នាង​រៀប​ការ ព្រោះ​ជា​វត្ថុ​ដែល​នាង​ស្រឡាញ់ ។

នារី​នោះ​មិន​ធ្វើ​ឱ្យ​បុរស​ខកបំណង​ទេ ដោយ​នាង​យល់ព្រម​រស់នៅ​ជាមួយ​គ្នា​ជា​និច្ច​និរន្តរ៍ ។​ពួក​គេ​គ្រោង​នឹង​រៀប​ការ​នៅ​ខែតុលា ២០១៧ ៕