ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនិង​សិស្សានុសិស្ស​ជិត១០០០​នាក់ ទទួល​អំណោយ និង​ការ​ព្យាបាល​ជំងឺ​​អត់​គិត​ថ្លៃ

7 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ សិស្សានុសិស្ស​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ព្រះពុទ្ធ និង​ប្រជាពលរដ្ឋជិត១០០០​នាក់ ដែល​មក​ពី​ភូមិ​ក្រាំង​ទ្រា ភូមិ​ក្រាំង​ស្បូវ ភូមិ​ប៊ិ​ណ្ណា ភូមិ​ប៊ិ​ន​បោរ និង​ភូមិ​ព្រះពុទ្ធ នៃ​ឃ៊ំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្តាល ទទួល​បាន​សម្ភារ​សិក្សា និង​ការ​ពិនិត្យ ព្យាបាល និង​ឱសថ​ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​សប្បុរសជន​។

លោក​ឧត្តមសេនីយ៍ឯក ជី​ម សុខ នាយ​រង​សេនាធិការ​ចំរុះ និង​ជានា​យក​ទីចាត់ការ​បុគ្គលិក នៃ​អគ្គ​បញ្ជាការដ្ឋាន ក្រសួងការពារ​ជាតិ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កណ្តាលស្ទឹង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃ៊ំ​ព្រះពុទ្ធ បាន​សម្តែង​សេចក្តី​រីករាយ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមការងារ និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចុះ​មក​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នា​ពេល​នេះ​។

លោក​បន្ដ​ថា សកម្មភាព​នេះ​បាន​បញ្ជាក់​ពី​ការ​សហការ​ល្អ​រវាង​វិស័យ​ឯកជន សមាគម​នានា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ ដែល​តែងតែ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប ដោយ​មិន​មានការ​រើសអើង​។

សូម​បញ្ជាក់​ថា កម្ម​វិធីចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស និង​ពិ​និ​ត្យា​បាល​ជំងឺ​ជូន​ពលរដ្ឋ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុង​បរិ​វេន​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ព្រះពុទ្ធ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃ៊ំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដោយ​មាន​កិច្ចសហការ​រៀបចំ​ដោយ មន្ទីរពេទ្យ​ប្រ៉ា​រ៉ា​ម​៩ (​ប្រ៉ា​រាម កៅ​)​នៃ​ប្រទេស​ថៃ ក្រុមហ៊ុន​បា​ឡេ​ហ្គា​ខ​ប សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​៕