ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាស​អ្នក​ភូមិ​ដៀលត្មះ​ថា ខ្លួន​ចេះ​ធ្មប់ សម្រេចសម្លា.ប់​ប្រពន្ធ រួច​ក៏…

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ក្រោយ​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​ប្រពន្ធ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ក្រោយ​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​ប្រពន្ធ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​វាល​ពោធិ៍ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ មូលហេតុ​ដោយសារ​ខ្មាស់​អ្នក​ភូមិ​ដៀលត្មះ​ថា ចេះ​អំពើ​ធ្មប់​បង្ក​ការ​ភ័យ​ខ្លាច​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ភេ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជា​ជនជាតិភាគតិច​គួ​យ ដោយ​ប្រកប​របរ​ធ្វើស្រែ​ចំការ​។ មន្ត្រី​ដដែល​បន្ត​ថា ជនសង្ស័យ​ជា​ប្តី​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​មួយ​កាំបិត លើ​ចុង​ដោះ​ខាងស្តាំ បណ្តាល​ឱ្យ​ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ តែង​ដៀលត្មះ​លើ​គ្រួសារ​នោះ​ថា ចេះ​អំពើ​អាប ធ្មប់​ងាយ​បង្ក​គ្រោះ​ថា្ន​ក់​ដល់​មនុស្ស​ក្នុងភូមិ​ណាស់ ហើយ​គ្រួសារ​មួយ​នេះ​តែង​ខ្មាស​អៀន​ជា​ខ្លាំង ស្ទើរ​មិន​ចង់​ឃើញ​មុខ​អ្នក​ក្នុងភូមិ​នោះ​ផង​ដែរ​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ តាំងពី​ថ្ងៃ​រហូត​ដល់​យប់​ហើយ​ជជែក​ជាមួយ​ប្រពន្ធ​ថា នឹង​សម្លាប់​ខ្លួន​ទាំងអស់​គ្នា ព្រោះ​មិន​អាច​រស់នៅ​ក្នុងភូមិ​នេះ​ទៀត​បាន​ទេ ដោយ​សព្វថ្ងៃ​រង​ការ​ដៀលត្មះ​ពី​អ្នក​ភូមិ​ជា​ច្រើន​និយាយ​ចោទប្រកាន់​ថា គ្រួសារ​យើង​ចេះ​អាប ចេះ​ធ្មប់ ប្រសិនជារ​ស់ត​ទៀត ពិតជា​ខ្មាស​គេ និង​មិន​ចង់​រស់នៅ​ក្នុងភូមិ​ឡើយ ។ ភ្លាម​នោះ​លុះ​បុរស​ជា​ប្តី​ក៏​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​ប្រពន្ធ​ចំ​ដើមទ្រូង​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​មុង​លើ​ផ្ទះ​។ ក្រោយ​ពី​យក​កាំបិត​ចាក់​ប្រពន្ធ​រួច​ហើយ ខ្លួន​ក៏​ងងឹតមុខ​ឈឹង​មិនដឹង​ថា ខ្លួន​បាន​ធ្វើ​អ្វី​សោះ ក្រោយមក​ទៀត​ពេល​ដឹងខ្លួន​ឡើង ក៏​ស្រាប់តែ​ត្រូវ​ប្អូនថ្លៃ​ចាប់ចង រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

តែ​ប្រភព​មួយទៀត​បាន​និយាយ​ថា ក្រោយ​បុរស​ជា​ប្តី​ចាក់​សម្លាប់​ប្រពន្ធ​បាន​ចុះពីលើផ្ទះ​យក​កាំ​ទៅ​ឱ្យ​គេ រួច​ប្រាប់​គេ​ថា ខ្លួន​ចាក់​សម្លាប់​ប្រពន្ធ​ហើយ ភ្លាម​នោះ​ទើប​មានការ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

ជា​ការ​ប៉ាន់ស្មាន​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ថា ពិតជា​មានរឿង​ការ​ចោទប្រកាន់​ពី​អ្នក​ភូមិ​ថា គ្រួសារ​នោះ​ចេះ​អំពើ​អាប​ធ្មប់​មែន តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ឃើញជាក់ស្តែង​ថា គ្រួសារ​នោះ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ស្លាប់​ដោយ​ភស្តុ​តាង​អ្វីមួយ​ឡើយ ហើយ​ស្ថិត​ក្រោយ​ហេតុការណ៍​នោះ​សមត្ថកិច្ច​ប៉ាន់​ស្មានថា ជនសង្ស័យ​ជា​ប្តី​ចាក់​សម្លាប់​ប្រពន្ធ រួច​នឹង​ត្រូវ​ចាក់​សម្លាប់​ខ្លួន​ជា​ក្រោយ តែ​ទំនង​មិន​ដាច់​ចិត្ត​ចាក់​សម្លាប់​ខ្លួន ទើប​យក​កាំបិត​ទៅ​ប្រគល់​ឱ្យ​គេ រួច​ត្រូវ​គេ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជា​ក្រោយ​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លុង​ភេ បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ស៊ុត រ៉េ​ត អាយុ​៤៤​ឆ្នាំ ជនជាតិភាគតិច​គួ​យ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ វឿ​ន ឡី អាយុ​៣៩​ឆ្នាំ ជនជាតិភាគ​តិច​​គួ​យ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ គ្រួសារ​អ្នក​ទាំង​២​មានកូន​៥​នាក់ ប្រុស​៤​នាក់ និង​កូនស្រី​ច្បង​ម្នាក់​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕