ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សេ​អ៊ូ​ល​បារម្ភ​ចំពោះ​ការ​រីក​ចម្រើន​នៃ​កម្មវិធី​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ មីនា ថា ការ​សាកល្បង​របស់​កូរ៉េ​ខាងជើង​នូវ​ម៉ូ​ទ័​រ​កាំជ្រួច​មួយ​គឺជា​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​កម្មវិធី​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ប្រទេស​កូរ៉េ​ខាងត្បូង​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ មីនា ថា ការ​សាកល្បង​របស់​កូរ៉េ​ខាងជើង​នូវ​ម៉ូ​ទ័​រ​កាំជ្រួច​មួយ​គឺជា​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​កម្មវិធី​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

បណ្តាសារ​ព័ត៌មាន​កូរ៉េ​ខាងជើង​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា មេដឹកនាំ​លោក​គី​ម ជុង​អ៊ុ​ន បាន​ត្រួតពិនិត្យ​ការ​សាកល្បង​ម៉ូ​ទ័​រ កាំជ្រួច​មួយ​ដែល​ការ​សាកល្បង​នេះ​ធ្វើ​ឡើង​ជួន​ពេល​គ្នា​ជាមួយ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េ​កាំ​ង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក REX TILLERSON ។

ក្រុង​ព្យុ​ង​យ៉ាង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បង្កើន​ការ​អភិវឌ្ឍន៍​កម្មវិធី​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ ទោះបី​មានការ​ហាមឃាត់​របស់​សហគមន៍​អន្តរជាតិ​ក្តី ។ មហិច្ឆតា​របស់​ក្រុង​ព្យុ​ង​យ៉ាង​គឺ​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ដល់​ទ្វីបអាមេរិក ។

លោក LEE JIN WOO អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​សាកល្បង​លើក​មុន​នូវម៉ូ​ទ័​រ​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​គឺ​កាលពី​ខែកញ្ញា ក្រោម​វត្តមាន​របស់​លោក​គី​ម ជុង​អ៊ុ​ន ដែរ ដែល​ពេល​នោះ​ស្នើ​ដល់​ប្រទេស​របស់​លោក​ឱ្យ​បាញ់​បង្ហោះ​បណ្តា​ផ្កាយ​រណប​រយៈពេល​២​ឆ្នាំ​ទៀត ៕