ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ! ងងឹត​មើល​មិនឃើញ​ក៏​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ងើប​មិន​រួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​សង្កត់ជាប់​អ្នក​បើក​កប់​នៅ​ក្នុង​ភក់​ទឹក​ស្អុយ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​សង្កត់ជាប់​អ្នក​បើក​កប់​នៅ​ក្នុង​ភក់​ទឹក​ស្អុយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់  ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពានថ្ម​ច្រកចូល​កន្លែង​ចាក់សំរាម ផ្លូវ​២១៧  ភូមិ​រលួស សង្កាត់​ជើងឯក  ខណ្ឌដង្កោ​។

ជន​រង​គ្រោះ​មានឈ្មោះ ឯម យាំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ  មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ  ស្នាក់​នៅផ្ទះ​លេខ​១៩ ផ្លូវ​៥០៨ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ  ខណ្ឌចំការមន  មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង  ឃុំ​ញ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង  ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AM  6251 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ផ្លូវ​ងងឹត ហើយ​ផ្លូវ​កំពុង​តែ​ស្ថាបនា​ឈូស​រីក​ធំ​ជាង​ស្ពាន ព្រមទាំង​អត់​មាន​ដាក់​ស្លាក​សញ្ញា​ទៀត  ធ្វើ​ឱ្យ​អ្នក​បើក​មើលផ្លូវ​មិន​ច្បាស់​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​សង្កត់ពីលើ​អ្នក​បើក​កប់​នៅ​ក្នុង​ភក់​ទឹក​ស្អុយ ។

ភ្លាម​ៗ​នោះ​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជួយ​ទាញ​រ៉ឺ​ម៉ក​ម៉ូតូ ដើម្បី​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​ចាប់​ទាញ​រ៉ឺ​ម៉ក​មិន​រួច ក៏​បាន​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​មើល រួច​ហើយ​បាន​ហៅ​រថយន្ត​មក​អូស​យក​រ៉ឺ​ម៉ក​ម៉ូតូ​ឡើង​មក​លើ​គោ​វិញ​ក ដើម្បី​ជួយ​លើកមនុស្ស​មក​ដាក់​លើគោក​វិញ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ  ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​យក​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ៕