ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​អះអាង​ថា​មិន​ប៉ះពាល់​សេដ្ឋកិច្ច

7 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បាន​ធានា​ដល់​វិនិយោគិន​ម្តងទៀត​កាលពី​ថ្ងៃ​ពុធ​ថា សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក​មួយ​នេះ គឺ​នៅ​តែ​រឹង​មាំ និង​គ្មាន​ហានិភ័យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទេ ខណៈ​

ទីក្រុង​ប៉េ​កាំ​ង ៖ លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បាន​ធានា​ដល់​វិនិយោគិន​ម្តងទៀត​កាលពី​ថ្ងៃ​ពុធ​ថា សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក​មួយ​នេះ គឺ​នៅ​តែ​រឹង​មាំ និង​គ្មាន​ហានិភ័យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទេ ខណៈ​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ប្រទេស​ចិន​លើ​សកលភាវូបនីយកម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ក្នុង​អំឡុង​មានការ​កើនឡើង​នៃ​គំនិត​ការពារ​និយម ។

លោក Li ក៏​បាន​អះអាង​ថា ប្រទេស​ចិន​មិន​ចង់បាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ និង​បាន​ជំរុញ​ដល់​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​រិះគន់​ប្រទេស​ចិន​ទាក់ទិន​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​ធ្វើ​ពាណិជ្ជកម្ម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​គិត​ថា ចិន​គ្មាន​គោលបំណង​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាងជើង ។

លោក Li បន្ត​ថា ៖ « ខ្ញុំ​គិត​ថា មិន​ថា​ពួក​យើង​មាន​ចំណុច​ខុស​គ្នា​បែប​ណា​ទេ ប៉ុន្តែ​ពួក​យើង​អាច​អង្គុយ​ចុះ​ពិភាក្សា និង​សហការ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ » ។
ក្រុមហ៊ុន​បរទេស​បាន​រអ៊ូរទាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ពី​ការ​អន់​ថយ​នៃ​បរិស្ថាន​អាជីវកម្ម​ក្នុង​ប្រទេស​ចិន និង​អះអាង​ថា គោលនយោបាយ​រដ្ឋាភិបាល​ចិន គឺ​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​ក្នុងស្រុក ប៉ុន្តែ​លោក Li និយាយ​ថា ប្រទេស​ចិន​នឹង​ព​ន្លឿ​ន​ការ​បើក​សេដ្ឋកិច្ច​សម្រាប់​វិនិយោគិន​បរទេស ។

លោក Li ធ្លាប់​ទទួលស្គាល់​ក្នុង​សន្និសីទកាសែត​មួយ​ថា ពិតជា​មាន​ហានិភ័យ​ក្នុងស្រុក​និង​នៅ​បរទេស​សម្រាប់​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​បន្ថែម​ថា ការ​អន់​ថយ​នេះ​នឹង​បញ្ឈប់ ។
ទិន្នន័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​រឹង​មាំ​នៅ​ដើមឆ្នាំ​២០១៧ ប៉ុន្តែ​ការ​លូតលាស់​នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​បំណុល ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីផ្សារ​អចលនទ្រព្យ ។

ប៉ុន្តែ​អ្នកវិភាគ​និយាយ​ថា ការ​បន្ត​ពឹងផ្អែក​លើ​បំណុល និង​បំណុល​កើនឡើង​នេះ គឺ​ប្រទេស​ចិន​អាច​នឹង​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត ៕