ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណា​អាច​នឹង​ត្រូវ​រង​គ្រោះ​ប្រសិនបើ​លោក Trump កាត់​ប្រាក់​ជំនួយ ?

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី Donald Trump ពិតជា​ធ្វើ​តាម​ពាក្យ​សម្តី​របស់​ខ្លួន ក្នុង​ការ​ទុក​សហរដ្ឋអាមេរិក​សំខាន់​ជាងគេ ដោយ​បាន​កាត់​បន្ថយ​ប្រាក់​ជំនួយ​បរទេស ។

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី Donald Trump ពិតជា​ធ្វើ​តាម​ពាក្យ​សម្តី​របស់​ខ្លួន ក្នុង​ការ​ទុក​សហរដ្ឋអាមេរិក​សំខាន់​ជាងគេ ដោយ​បាន​កាត់​បន្ថយ​ប្រាក់​ជំនួយ​បរទេស ។

ក្នុង​សំណើ​ថវិកា​ឆ្នាំ​២០១៨ របស់​រដ្ឋាភិបាល បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ប្រាក់​ឧបត្ថម្ភ​បរទេស​ដូច​ជា ការ​កាត់​បន្ថយ​២៨,៥%​នៃ​ថវិកា​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ សម្រាប់​កម្មវិធី​អន្តរជាតិ រួម​ទាំង​ក្រសួងការបរទេស និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា យោង​តាម​សេចក្តីរាយការណ៍​ពី​សេវាកម្ម​ស្រាវជ្រាវ​របស់​សភា ចេញផ្សាយ​កាលពី​ខែមិថុនា ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​សរុប​ប្រមាណ​៤៩​ប៊ី​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ប្រមាណ​១៤៤ ដើម្បី​ជួយ​ដល់​ផ្នែក​ជា​ច្រើន​ដូច​ជា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សុខាភិបាល និង​ប្រឆាំង​ភេរវកម្ម​ជាដើម ។ ប្រទេស​ទទួល​បាន​ប្រាក់​ជំនួយ​ច្រើន​ជាងគេ​គឺ អា​ហ្វ​ហ្គា​នី​ស្ថាន​, អីុ​ស្រា​អែ​ល​, អីុរ៉ា​ក់​, អេ​ហ្ស៊ី​ប និង Jordan ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ភេរវកម្ម និង​អត្ថ​ប្រយោជន៍​​ផ្នែក​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​នៅ​មជ្ឈិម​បូព៌ា ។

ប្រទេស​ចំនួន​៩​ក្នុង​ចំណោម​១០ ដែល​ទទួល​បាន​ប្រាក់​ជំនួយ​ច្រើន​ជាងគេ គឺ​ប្រទេស​ក្នុង​តំបន់​អនុ​សាហា​រ៉ា​អាហ្វ្រិក ប៉ុន្តែ​ការ​បែងចែក​ប្រាក់​ជំនួយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​អត្ថប្រយោជន៍​គោលនយោបាយ​បរទេស​របស់​អា​មេ​រិ​ក និង​ការ​ផ្លាស់​ប្តូរ​តម្រូវការ​ជំនួយ​ពី​ប្រទេស​ទូ​ទាំង​សកល​លោក ។

ខណៈ​ប្រទេស​ក្នុង​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​នៅ​រក្សា​ទទួល​បាន​យ៉ាងតិច​៣០%​នៃ​ប្រាក់​ជំនួយ​របស់​សហរដ្ឋអាមេរិក ចំណែក​របស់​ប្រទេស​ក្នុង​អាហ្វ្រិក​បាន​កើនឡើង​គុណ​នឹង​៣ ពី​១១%​ក្នុង​ឆ្នាំ​១៩៩៥ មក​៣២%​ក្នុង​ឆ្នាំ​២០១៥​។ នេះ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​តម្រូវការ​កម្មវិធី​ជំងឺអេដស៍​ក្នុង​តំបន់ ។ ប៉ែក​ខាងត្បូង​នៃ​តំបន់​អាស៊ី​កណ្តាល ក៏​បាន​ទទួល​ជំនួយ​កើនឡើង​ផង​ដែរ ភាគច្រើន​ព្រោះតែ​ប្រាក់​ជំនួយ​ទៅ​កាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន ។ ជាមួយ​គ្នា​នេះ ជំនួយ​ទៅ​កាន់​អឺរ៉ុប និង​អឺ​រ៉ា​ស៊ី​បាន​ធ្លាក់​ចុះ ។

សំណើ​ខាងលើ​ឲ្យ​ដឹង​ថា ថវិកា​នេះ​បង្វែរ​ជំនួយ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សា​ជា​ថ្មី​ទៅ​កាន់​ប្រទេស​មាន​សារសំខាន់​ផ្នែក​យុទ្ធសាស្ត្រ​ជាងគេ​សម្រាប់​អា​មេ​រិ​ក ប៉ុន្តែ​មិន​បាន​ប្រាប់​លម្អិត​ពី​ឈ្មោះ​ប្រទេស ឬ​តំបន់​ណាមួយ​ឡើយ ។ សំណើ​នេះ ក៏​ចង់​កាត់​បន្ថយ​ថវិកា​សម្រាប់​អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក​ផង​ដែរ ខណៈ​រក្សា​ធនធាន​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​ផ្តល់​វ៉ាក់សាំង​ដល់​ក្មេង​ៗ និង​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន ។ រាល់​គម្រោង​ណាមួយ​នឹង​នៅ​តែ​ទទួល​បានការ​អនុញ្ញាត​ដោយ​សភាជាតិ​ជា​មុន​សិន ។

ប៉ុន្តែ​លោក Mick Mulvaney នាយក​ផ្នែក​ថវិកា​របស់​រដ្ឋាភិបាល បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Trump បាន​ឈ្នះ​ឆ្នោត​ព្រោះតែ​ការ​សន្យា​របស់​លោក ក្នុង​ការ​កាត់​បន្ថយ​ប្រាក់​ចំណាយ​អន្តរជាតិ ។ លោក​និយាយ​ថា ៖ « លោក​ប្រធានាធិបតី​បាន​និយាយ​យ៉ាង​ច្បាស់​ជា​ច្រើន​ដង​ថា នឹង​ចំណាយ​តិច​ជាង​មុន​សម្រាប់​ប្រជាជន​នៅ​ឯ​បរទេស ហើយ​ចំណាយ​ច្រើន​ជាង​មុន​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស ។ នេះ​គឺជា​អ្វី​ដែល​ពួក​យើង​កំពុង​តែ​ធ្វើ » ៕