ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The Rock ថា​នឹង​មិន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឡើយ ទោះ​មានការ​ជំរុញ​ខ្លាំង

1 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ខណៈ​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​សង្ឃឹមថា លោក Dwayne Johnson ដែល​គ្រប់​គ្នា​ស្គាល់​

អា​មេ​រិ​ក ៖ ខណៈ​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​សង្ឃឹមថា លោក Dwayne Johnson ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា «The Rock» អាច​ជា​ថ្ម​ដ៏​មាន​សក្តានុពល​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​យ៉ាងណា​ក៏​ដោយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តារា​សម្តែង និង​ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ​រូប​នេះ បាន​ប្រកាស​ថា លោក​គ្មាន​គម្រោង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​នោះ​ទេ ដោយ​គ្រាន់តែ​ចង់​ក្លាយជា​ឪពុក​ដ៏​ល្អ​សម្រាប់​កូន​ៗ​របស់​គាត់​តែ​ប៉ុណ្ណោះ​។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ដែល​បាន​ចាក់​ផ្សាយ​ក្នុង​កម្មវិធី​ព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍ CBS News Sunday Morning បុរស​វ័យ​៥០​ឆ្នាំ ដែល​ជា​ឪពុក​កូនស្រី​ចំនួន​៣​នាក់​រូប​នេះ បាន​និយាយ​ថា ការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​គ្មាន​ឡើយ​សម្រាប់​លោក​។

អតីត​អ្នកកីឡា​កាស​អា​មេ​រិ​ក​ដ៏​ល្បីល្បាញ​ប្រចាំ​ស្ថាប័ន WWE រូប​នេះ បាន​ធ្វើការ​កត់សម្គាល់​ដល់​គ្រប់​គ្នា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់​យើង និង​អ្នក​រាល់គ្នា​នៅ​ក្នុង​នោះ​។ ប៉ុន្តែ​ខ្ញុំ​ក៏​ចូល​ចិត្ត​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​ផង​ដែរ​។ ហើយ​នោះ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​។ ដែល​ជា​លេខ​១ ជា​ពិសេស​ក្នុងអំឡុងពេល​នេះ គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ជីវិត​កូនស្រី​ទាំងអស់​របស់ខ្ញុំ​»​។

កូនស្រី​ច្បង​របស់ The Rock មានឈ្មោះ​ថា Simone ដែល​ជា​ចំណងដៃ​ជាមួយនឹង​អតីត​ភរិយា​គឺ​លោកស្រី Dany Garcia បច្ចុប្បន្ន​មាន​អាយុ ២១​ឆ្នាំ​ហើយ​។ ហើយ​តារា​សម្តែង​ហូ​លី​វូ​ដ​សាច់ដុំ​ធំ​ៗ​កម្ពស់ ១.៩៦​ម៉ែត្រ​ដ៏​ល្បីល្បាញ​រូប​នេះ ក៏​មានកូន​ស្រី​២​នាក់​ផ្សេង​ទៀត​គឺ Jasmine អាយុ​៦​ឆ្នាំ និង Tiana អាយុ​៤​ឆ្នាំ ដែល​ជា​ចំណងដៃ​ជាមួយ​ភរិយា​បច្ចុប្បន្ន​គឺ​លោកស្រី Lauren Hashian ដែល​ជា​តារាចម្រៀង​។

The Rock បាន​បន្ថែម​ថា គាត់​ដឹង​យ៉ាង​ច្បាស់​ថា ក្នុង​នាម​ជា​ប្រធានាធិបតី​មួយ​រូប គឺ​ត្រូវ​ដើរ​នៅ​លើ​ផ្លូវ​ដ៏​រវល់​ខ្លាំង​បំផុត ដែល​អាច​ធ្វើ​រូប​គាត់​នឹង​ត្រូវ​អវត្តមាន​ក្នុង​នាម​ជា​ប្តី និង​ឪពុក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។

គួរ​រំលឹក​ថា កាលពី​ខែមេសា ឆ្នាំ ២០២១ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ជាមួយ​និង​ការ​កោតសរសើរ​នៅ​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​ការ​ស្ទង់​មតិ​វេទិកា​ការ​យល់​ដឹង​សម្រាប់​អ្នក​ប្រើប្រាស់ Piplsay បាន​រក​ឃើញ​ថា ៥៨% នៃ​ប្រជាជន​អា​មេ​រិ​ក​ចង់​ឃើញ The Rock ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋអាមេរិក​។ ហើយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ដូច​គ្នា ៥៨% បាន​និយាយ​ថា ពួក​គេ​នឹង​គាំទ្រ​តារា​សម្តែង​រូប​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​៕ (​ដកស្រង់​ចេញពី CNN និង The Straits Times)

The Rock និងកូនស្រីទាំង៣
The Rock និងភរិយបច្ចុប្បន្ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ