ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនច្បារ​វិមាន​ឯករាជ្យ​ក្រុង​កំពង់ឆ្នាំង​ក្លាយជា​សួន​គំនរ​សម្រាម

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ គំនរ​សម្រាម​នៅ​សួនច្បារ​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុង​បង្ហាញ​ភ្ញៀវ​ទេសចរ​ណ៌​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​កណ្តាល​បេះដូង​ក្រុង​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គំនរ​សម្រាម​នៅ​សួនច្បារ​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុង​បង្ហាញ​ភ្ញៀវ​ទេសចរ​ណ៌​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​កណ្តាល​បេះដូង​ក្រុង​កំពង់ឆ្នាំង ពិសេស អ្នក​មក​ហាត់ប្រាណ​ទាំង​ព្រឹក និង​ល្ងាច ។ គំនរ​សម្រាម​ទាំងនេះ​មាន​រយៈពេល​២​ទៅ​៣​ថ្ងៃ​ហើយ ដោយ​គ្មាន​ឃើញ​ក្រុមហ៊ុន​ណា​មក​ប្រមូល​យក​ឡើយ​ធ្វើ​ឱ្យ​មានការ​រិះគន់​ទៅ​ថ្នាក់ដឹកនាំ ពិសេស​សាលាក្រុង​កំពង់ឆ្នាំង ថា មិន​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ។

នៅ​ជុំវិញ​សួនច្បារ​វិមាន​ឯករាជ្យ​គេ​ឃើញ​មាន​ធុងសម្រាម​ជា​ច្រើន​បាន​ដាក់​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​ដោយសារ​គ្មាន​ការ​ប្រមូល​យក​ធ្វើ​ឱ្យ​សម្រាម​បាន​ពេញ​ធុង​ហៀរ​ចេញ​មក​ក្រៅ និង​បន្ទាប់​មក​អ្នក​ចោល​សម្រាម​បាន​យកស​ម្រាម​មក​.​គ​ចោល​នៅ​ក្បែ​ធុងសម្រាម​បន្ថែម​ទៀត ។ គំនរ​សម្រាម​ក្រៅ​ធុង​ទាំងនោះ​ត្រូវ​បាន​សត្វ​ឆ្កែ កកាយ​រក​ចំណី​បណ្តាល​ឱ្យ​រាយ​ប៉ាយ ហើរ​ពេញ​សួន​មើលទៅ​មិន​ខុស​ពី​សួនច្បារ​សម្រាម​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មាន​ទាំង​មក​ចុះ​ងូតទឹក បោក​ខោអាវ​ក្នុង​អាង​នាគ​បាញ់​ទឹក​ទៀត ដែល​អាជ្ញាធរ​ក្រុង​បណ្តោយ​ឱ្យ​មាន​ករណី​បែប​នេះ​កើតឡើង ឬ​សួនច្បារ​នេះ​គ្មាន​អ្នក​មើលថែ​នោះ​ទេ ? ។ ប្រជាពលរដ្ឋ​ដែល​ដើរ​ហាត់ប្រាណ​បាន​ប្រាប់​ថា គំនរ​សម្រាម​នេះ​មាន​២​ទៅ​៣​ថ្ងៃ​ហើយ​មិនដឹង​បាត់​ក្រុមហ៊ុន​ប្រមូល​សម្រាម​នោះ​ទៅ​ណា​ទេ មិនឃើញ​មក​ប្រមូល​សម្រាម​ចេញពី​ក្នុង​សួនច្បារ ជា​មុខមាត់​ខេត្ត​បែប​នេះ ។​ពួក​គាត់​ប្រាប់​ថា សម្រាម​ទាំងនោះ​ភាគច្រើន​គឺ​អ្នក​លក់ដូរ​ពេល​ល្ងាច​ជា​អ្នក​យក​មក​ចោល ។

ជុំវិញ​បញ្ហា​នេះ​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ ថា បញ្ហា​នេះ​មក​ពី​ក្រុមហ៊ុន​ប្រមូល​សម្រាម​ទើប​ដេញថ្លៃ​បាន​ថ្មី​មិន​ទាន់​អនុវត្ត​បាន​ល្អ​តាម​សៀវភៅ​បន្ទុក ។ កន្លង​ទៅ​ខាង​សាលាក្រុង​ធ្លាប់​បាន​ណែនាំ​ច្រើន​ដង​ហើយ​តែ​នៅ​តែ​ធ្វើ​មិន​បាន​គឺ​ប្រមូល​មិន​បាន​ទៀងទាត់ ហេតុនេះ​លោក​នឹង​ណែនាំ​ម្តងទៀត ។ លោក​អភិបាលក្រុង​កំពង់ឆ្នាំង​ក៏​បាន​បញ្ចា​ក់​ដែរ​ថា នៅ​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​អាជ្ញាធរ​ខេត្ត​នឹង​មានការ​ប្រជុំ​មួយ​ជាមួយ​អ្នក​ប្រមូល​សម្រាម អ្នក​លក់ដូរ អាជីវកម្ម ផ្ទះសំណាក់ និង​ភោជនីយ៍ដ្ឋាន​ជាដើម ដើម្បី​និយាយ​ពី​រឿង​អនាម័យ​ទីក្រុង​ស្អាត​នេះ ៕