ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​គាំពារ​វិស័យ​កសិកម្ម​ក្នុងស្រុក

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ពី​ខេត្តសៀមរាប​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ

ខេត្តសៀមរាប ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ពី​ខេត្តសៀមរាប​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​វិនិយោគិន​ជាតិ អន្តរជាតិ​ធ្វើការ​គាំពារ​វិស័យ​កសិកម្ម​ក្នុងស្រុក ការ​ស្តុក​ស្បៀង​បំរុង និង​ការ​ធ្វើ​ពាណិជ្ជកម្ម ។

ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៧ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្តេច​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​តុមូល​ចិន​លើក​ទី​៥ ស្តី​ពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ឧត្ត​មា​នុ​វត្ត​ន៍ ស្តី​ពី​ការ​ចូល​ជា​សមាជិក​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)» ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ប្រទេស​ចិន សហការ​ជាមួយ WTO និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អ​ៗ ជូន​ដល់​ក្រុម​ប្រទេស LDCs ដទៃ​ទៀត ដែល​សុំ​ចូល​ជា​សមាជិក WTO ឲ្យ​ជោគជ័យ​ដូច​កម្ពុជា រួម​ទាំង​ប្រទេស LDCs ចំនួន​៨ ផ្សេង​ទៀត ៕