ភាពយន្តរឿង «15រោច» បង្ហាញតួអង្គមុនពេលចេញថត
រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរបស់ផលិតកម្មកេសារា បានរៀបចំពិធីបង្ហាញមុខតួសម្តែង ដើម្បីឱ្យទស្សនិកជនបានដឹង ។ ការប្រមូលផ្តុំតារាសម្តែងនេះកាលពីរសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០១៧ នៅ
រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរបស់ផលិតកម្មកេសារា បានរៀបចំពិធីបង្ហាញមុខតួសម្តែង ដើម្បីឱ្យទស្សនិកជនបានដឹង ។ ការប្រមូលផ្តុំតារាសម្តែងនេះកាលពីរសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០១៧ នៅ
រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរបស់ផលិតកម្មកេសារា បានរៀបចំពិធីបង្ហាញមុខតួសម្តែង ដើម្បីឱ្យទស្សនិកជនបានដឹង ។ ការប្រមូលផ្តុំតារាសម្តែងនេះកាលពីរសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានម្លប់ស្វាយ៩៩ រាជធានីភ្នំពេញ ។
ចាងហ្វាងផលិតកម្មលោកស្រីសំណុល លីណា ឱ្យដឹងថា នេះជាស្នាដៃទី២សម្រាប់ផលិតកម្មកេសារា ក្រោមការចូលរួមពីតារា ល្បីៗដូចជាលោកទេព រិនដារ៉ូ, អ្នកនាងស្វែង សុជាតា ព្រមទាំងតារាសម្តែងថ្មីចាស់ជាច្រើនរូបទៀត ។
ភាពយន្តរឿង «១៥រោច» នឹងចេញថតនៅអំឡុងប៉ុន្មានថ្ងៃខាងមុខ ដោយកំណត់ទីតាំងរួចហើយ ។ រឿងនេះនិយាយពីភាពកតញ្ញូរបស់កូនចំពោះម្តាយ ។ ក្រៅពីនេះបង្ហាញឈុតឆាកខ្មោចលាយឡំដោយភាពកំប្លុកកំប្លែងសើចសប្បាយ ។
ជាលើកទី១ហើយដែលអ្នកស្រីសំណុល លីណាសហការជាមួយលោកជ័យ រិទ្ធា ព្រោះលោកជាអ្នកនិពន្ធ និងដឹកនាំរឿងមានសមត្ថភាពកសាងស្នាដៃជោគជ័យជាច្រើនរឿងមកហើយ ដូចជារឿង «អាខ្វាក់អាខ្វិន», និងរឿង «ស្រមោលសិតា» ជាដើម ។
រឿង «១៥រោច» នឹងចំណាយដើមទុនប្រមាណ៥ម៉ឺនដុល្លារ ដោយថតប្រើកាមេរ៉ាទំនើបទាន់សម័យ ។ អ្នកស្រីសំណុល លីណា និយាយថា «ផលិតកម្មមិនភ័យរឿងអត់អ្នកគាំទ្រទេ ព្រោះអ្នកទស្សនា និងអ្នកមើលគាត់ចេះដឹង វិភាគពីផ្ទៃរឿងបែបណា ហើយមិនចាំបាច់កំប្លែងនោះទេ បែបអប់រំជីវិតពិតក្នុងសង្គមក៏គាត់យល់ដឹងច្រើន » ។
ផលិតកម្មកេសារានឹងបញ្ចេញស្នាដៃ ថ្មីៗជាបន្តទៀតចំនួន៥រឿងដូចជារឿង «ជើងឡានចុងក្រោយ», រឿង «អណ្តូង» និងរឿង «មឈូស៥» ជាដើម។ ចាងហ្វាងផលិតកម្មអំពាវនាវឱ្យប្រិយមិត្តទស្សនិកជនរង់ចាំទស្សនាស្នាដៃរបស់ផលិតកម្មកេសារាដែលខិតខំផលិតខ្សែភាពយន្តឱ្យកាន់តែលូតលាស់ទៅមុខទៀត ៕
ចែករំលែកព័តមាននេះ