ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អុយ​ណាស់ ! សូម​អាជ្ញាធរ​ខេត្ត​ទៅ​ជួយ​ហិត​ផង

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍ រហូត​មក​ដល់​ពេល​នេះ ទឹក​ស្អុយ​សារធាតុពុល​ដំឡូង​មី បាន​ហូរ​ចេញពី​ស្តង់​មួយ​កន្លែង​ដែល​មាន​យីហោ

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍ រហូត​មក​ដល់​ពេល​នេះ ទឹក​ស្អុយ​សារធាតុពុល​ដំឡូង​មី បាន​ហូរ​ចេញពី​ស្តង់​មួយ​កន្លែង​ដែល​មាន​យីហោ «​ក្រុមហ៊ុន​ខ្មែរ​វិនិយោគ​កសិកម្ម​» ស្ថិត​នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រួម​ទាំង​ប៉ះពាល់​ដល់​វិហារ​អ៊ិ​ស្លា​ម​១​កន្លែង​ផង​ដែរ ។

បញ្ហា​ក្លិនស្អុយ​នេះ ធ្វើ​ឱ្យ​មនុស្ស ក្មេង ចាស់ ប្រុស ស្រី មាន​អាការ​ឈឺក្បាល វិលមុខ និង​ខ្លះ​ទៀត​កើត​ជំងឺ​ផ្តាសាយ រលាក​បំពង់ក មើល​មិនជា​សះស្បើយ​នោះ​ឡើយ ។ តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ណា​ម្នាក់ ចុះ​ទៅ​ត្រួតពិនិត្យ​រៀបចំ​ដោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ ដោយ​ចេះ​តែ​បណ្តែតបណ្តោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​រហូត​ដល់​អ្នកខ្លះ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួបជុំ​គ្រួសារ​លែង​សុខសាន្ត​តទៅ​ទៀត ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ  មហា ម៉ាត់ អាយុ​៥៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ដែល​កំពុង​ស្នាក់​នៅ​ថែទាំ​ព្រះ​វិហារ ក្បែរ​ស្តង់​ដំឡូង​មី​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​អស់​រយៈពេល​ជាង​១​អាទិត្យ​នេះ​មក ធ្វើ​ឱ្យ​សមាជិក​ព្រះ​វិហារ​ខ្មែរ​អ៊ិ​ស្លា​ម មានការ​លំបាក​ក្នុង​ការ​ចូលរួម​ថ្វាយបង្គំ​ព្រះ ។

លោក​បន្ត​ទៀត​ថា ជា​ពិសេស​ខណៈ​ពេល​ដែល​លោក​គ្រូធំ​ៗ​ចង់​មក​ពី​ភ្នំពេញ​ចូលរួម​ថ្វាយបង្គំ​នៅ​ទីនោះ​ដែរ តែ​ដោយសារ​ធុំក្លិន​ស្អុយ​ខ្លាំង​ពេក ក៏​ប្តូរ​ទៅ​កន្លែង​ផ្សេង​វិញ ព្រោះ​ខាង​ខ្មែរ​អ៊ិ​ស្លា​ម ត្រូវការ​អនាម័យ​ក្លិនក្រអូប មិន​ត្រូវការ​ស្អុយ​បែប​នេះ​ទេ ។ លោក​ក៏​មាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ភូមិ​-​សង្កាត់ ក្រុង​-​ខេត្ត​ទាំងអស់ មេត្តា​ចុះ​ទៅ​រៀបចំ​ស្តង់​ដំឡូង​មី​ខាងលើ នេះ​ឱ្យ​បាន​ល្អ​ផង កុំឱ្យ​ទឹក​ស្អុយ​សារធាតុ​គីមី​ដំឡូង​មី​ហូរ​ទៅ​ក្បែរ​ព្រះ​វិហារ​ពួក​គាត់​ថ្វាយបង្គំ​ព្រះ​បន្ត​ទៀត ។