ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តប្រយ័ត្ន ! ចាប់ពីថ្ងៃ១២ ដល់១៨ តុលាកម្ពុជានឹងមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ ខែតុលា​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម ដោយ​មានការ​លាយឡំ និង​បា​តុ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ ខែតុលា​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម ដោយ​មានការ​លាយឡំ និង​បា​តុ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​នូវ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។​លើកលែងតែ​ប៉ែក​ខាងក្រោម​ទទួល​រង​ឥទ្ធិពល​ខ្សោយ​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​បន្លាយ​កាត់​លើ​ចុង​ខាងត្បូង​នៃ​ដីសណ្ត​មេគង្គ​។

ក្រសួង​លើក​ឡើង​ថា លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២°C​។​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ និង​ភាគ​ពាយ័ព្យ​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​តិច​។

ដោយឡែក​រាជធានី និង​បណ្តា​ខេត្ត​ភាគ​ខាងក្រោម​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ​។ ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២°C​។​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​តិច លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ ។ ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C​។​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ