ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ដំបូង​នៃ​យុទ្ធនាការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ រក​ឃើញ​ទីតាំង​សង្ស័យ​ជាង​៩៦០០០​ទីតាំង និង​ឃាត់​មនុស្ស​ជាង​៥២០​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល នៃ​

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជំហាន​ដំបូង នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស និង​យុទ្ធនាការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ព្រមទាំង​យុទ្ធនាការ​ត្រួតពិនិត្យ​ជនបរទេស និង​ហត្ថពល​កម្ម​បរទេស គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២២ ដែល​ក្នុង​នោះ លទ្ធផល​ដំបូង នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស និង​យុទ្ធនាការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ៥១​ថ្ងៃ​កន្លង​ទៅ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា បាន​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទីតាំង​មានការ​សង្ស័យ​ប្រព្រឹត្ត​​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ចំនួន ៩,៦២២​ទីតាំង ក្នុង​នោះ បាន​រក​ឃើញ និង​អនុវត្ត​វិធានការ​ច្បាប់ ចំនួន​១១៦​ទីតាំង និង​លើ​បុគ្គល​ចំនួន​២៥៣​នាក់ ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

ក្រៅពី​អនុវត្ត​វិធានការ​ច្បាប់ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា បាន​ចុះ​ធ្វើការ ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​នៅ​តាម​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់​, ការ​ផ្សព្វផ្សាយ អំពី​ផល​ប៉ះពាល់​នៃ​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​, ការ​បន្ត​តាមដាន​ទីតាំង​ដែល​ធ្លាប់​ប្រព្រឹត្ត​ល្បែ​.​ង ស៊ីសង​, ការ​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​ដែល​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្បែ​.​ង​ស៊ីសង និង​ការ​បន្ត​ក្ដាប់​មុខ សញ្ញា​បើក​ល្បែ​.​ង និង​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​។

ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៧ ខែតុលា​ដដែល បានឱ្យ​ដឹង​បន្ត​ថា ពាក់ព័ន្ធ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស គឺ​ក្នុង​រយៈពេល​៥១​ថ្ងៃ​កន្លង​មកនេះ ក្រុមការងារ​បាន​ស្រាវជ្រាវ​លើ​បណ្តឹង​ដែល​អះអាង​ថា ជា​ករណី​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ចំនួន ៤២០​ករណី ។ ផ្អែក​លើ​បណ្តឹង​ទាំងនេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ស៊ើប​បញ្ជាក់ ដោយ​បាន​រក​ឃើញ ២២៩​ករណី មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ៗ ក្នុង​នោះ ១១៨​នាក់ (០៥​សញ្ញា​តិ​) ជា​ជន​រង​គ្រោះ​នៃ​បទល្មើស​ដូច​ជា ការ​បង្ខាំង​ជំរិត​ទារប្រាក់ ការ​ធ្វើ​ទារុណ​ក​.​ម្ម អំពើ​ជួញដូរ​មនុស្ស សញ្ចារ​កម្ម ល្បែ​.​ង​អន​ឡាញ​ខុសច្បាប់ ជាដើម​។

ទន្ទឹម​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦៧​នាក់ (​ជនជាតិ​ខ្មែរ និង​ជនបរទេស​) និង​កសាង​សំណុំរឿង​បញ្ជូន​ជនរ​គុណ​។ ទន្ទឹម​នឹង​នេះ កិច្ច​ប្រតិបត្តិការ​ក៏​បាន​រក​ឃើញ​ក្រុមហ៊ុន​ចំនួន​០៩ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស និង​បាន​សម្រេច​បិទ​តាំង​ទាំងស្រុង​ចំនួន​០៥​ក្រុមហ៊ុន និង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ចំនួន​០៤​ក្រុមហ៊ុន ដើម្បី​និ​តិ​វិធី​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែម​។

ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ថា អំពី​ការ​ត្រួតពិនិត្យ​ជ​ទ​បរទេស និង​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស គឺ​ក្រុមការងារ​បាន​សហការ​ចុះ​ត្រួតពិនិត្យ​ជនបរទេស​នៅ​លើ​ទីតាំង​ចំនួន​១០ ក្នុង​ខេត្ត ព្រះ​សីហ​នុ មាន​ជនបរទេស​សរុប​ចំនួន ២,៧៦០​នាក់ មាន​១៤​សញ្ជាតិ ក្នុង​នោះ ៖ ១- ជនបរទេស​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ចំនួន ១,៩៤៦​នាក់ គ្មាន​ប័ណ្ណ​ការងារ ចំនួន ១,៥១២​នាក់ ព្រមទាំង​បាន​ផាកពិន័យ និង​ធ្វើការ​អប់រំ មុន​នឹង​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីតាំង​ក្រុមហ៊ុន ។ ២- បាន​រៀបចំ​បែបបទ​បណ្តេញចេញ ចំនួន ៦៨៥​នាក់ មាន ១០​សញ្ជាតិ និង​កំពុង​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​ត្រៀម​បណ្ដេញចេញ ចំនួន ៩២០​នាក់ មាន ២៣​សញ្ជាតិ​។

ទន្ទឹម​នឹង​នេះ ក្រុមការងារ​បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​លើ​គោលដៅ​ចំនួន ១៦ មាន​ពលករ​បរទេស ចំនួន ២,២៥៤​នាក់ (​ស្រី ៣៣៤​នាក់​) ក្នុង​នោះ គ្មាន​ប័ណ្ណ​ការងារ ១,៥៦៣​នាក់ មាន​១១​ស​ញ្ជ​តិ និង​បាន​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ជា​ធរមាន ។

ផ្អែក​លើ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​៥១​ថ្ងៃ​កន្លង​មក ជា​ពិសេស​នៅ​ក្នុង​រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​ពាក្យបណ្តឹង​ដែល​សមត្ថកិច្ច​បាន​ទទួល​មាន ចំនួន​តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​រយៈពេល​នៃ​ការ​ចាប់ផ្ដើម​។

សូម​បញ្ជាក់​ថា ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជំហាន​ដំបូង នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស និង​យុទ្ធនាការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ព្រមទាំង​យុទ្ធនាការ​ត្រួតពិនិត្យ​ជនបរទេស និង​ហត្ថពល​កម្ម​បរទេស ត្រូវ​បាន​ចេញផ្សាយ ក្រោយ​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ ការ​រស​ម្រេច​បាន​លទ្ធផល ជា​វិជ្ជមាន​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែងអំណរគុណ​ចំពោះ​ស​ធារ​ណ​ជនជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ ដែល​រួមចំណែក​ដល់​ការ​មុខ​ប្រតិបត្តិការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​លើ​កិច្ចការ​សំខាន់​ៗ​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ