ខេត្តព្រះវិហារ ៖ បុរសម្នាក់បានវាយប្រពន្ធរហូតដល់ស្លាប់ បន្សល់ទុកកូនប្រុស-ស្រី៧នាក់ បើកភ្នែកឱ្យរហង់ គួរឱ្យអាណោចអាធ័ម បំផុត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៥ មីនា ២០១១ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃ ស្រុកឆែប ក្បែរព្រំដែនឡាវ ។
បុរសឃោរឃៅឈ្មោះអៀម សែម អាយុ៤៥ឆ្នាំ ប្រពន្ធរងគ្រោះឈ្មោះអេង សុខ អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានឈ្លោះទាស់ទែងពាក្យសម្តីយ៉ាងខ្លាំង ដែលដំបូងត្រូវបានគេអះអាងថា ប្តីបានហៅប្រពន្ធឱ្យទៅបិទទ្វារផ្ទះដើម្បីចូលដេក ពេលនោះប្រពន្ធមិនទៅទេ ក៏បណ្តាលឱ្យប្តឹខឹង រួចហើយទាញព្រនង់វាយសំពងគ្មានបណ្តាក់ដៃតែម្តង ។ បុរសគ្មានសតិត្រឹមត្រូវនេះត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនយកដាក់នៅឯស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ