ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ! ​កីឡាការិនី​លំដាប់ Grade A ម្នាក់ ជ្រែកស្នេហ៍​ប្តីប្រពន្ធកំពូលតារាល្បី Rain

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ពាក្យ​ចចាមអារ៉ាម​ការ​លួចលាក់​មាន​ទាក់ទង​ស្រី​ខាងក្រៅ​របស់​កំពូល​តារាចម្រៀង​

កូរ៉េ​ខាងត្បូង ៖ ពាក្យ​ចចាមអារ៉ាម​ការ​លួ.ចលា.ក់​​ទាក់ទង​ស្រី​ខាងក្រៅ​របស់​កំពូល​តារាចម្រៀង​ខេ​ប៉ុប (K-pop) លោក Jung Ji-hoon ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា «Rain» ​ក្ប.ត់ភរិយា​គឺ​អ្នក​នាង Kim Tae-hee ដែល​ជា​កំពូល​តារា​សម្តែង​លំដាប់​ជួរ​មុខ​របស់​កូរ៉េ​ខាងត្បូង កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ​។

កាលពីដើម​ស​ប្តា​ហ៍​នេះ ពាក្យ​ចចាមអារ៉ាម​អំពី​លោក Rain លួច​មាន​ស្រី​ខាងក្រៅ​លាក់បាំង​ប្រពន្ធ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ដោយ​ទស្សនាវដ្តី «Woman Sense» ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​។ ដោយ​បាន​ចុះ​ផ្សាយ​ថា Rain ដែល​ត្រូវ​បាន​ស្គាល់​ថា​ជាតា​រា​លំដាប់​កំពូល​ទាំង​ការ​ច្រៀង រាំ សម្តែង រួម​និង​ទេព​កោសល្យ​ផ្សេង​ៗ​ទៀត កំពុង​បោកប្រាស់​ប្រពន្ធ​របស់​លោក ដោយ​លួច​ទាក់​ទងជាមួយនឹង​កីឡាការិនី​វាយ​កូន​ហ្គោ​ល​អាជីព​កម្រិត A ម្នាក់ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​។ លើស​ពី​នេះ​ទៅ​ទៀត ពាក្យ​ចចាមអារ៉ាម​បាន​ចោទប្រកាន់​ថា Rain ថែម​ទាំង​មានផ្ទះ​ប្រណិត​ដាច់​ដោយឡែក​រស់នៅ​ជាមួយ​នារី​ជា​ដៃគូ​លួចលាក់​របស់​ខ្លួន ហើយ​ត្រូវ​ប្រពន្ធ​តាម​ទាន់​ម្តង ព្រមទាំង​បាន​ព្រមាន​ផង​ដែរ​។

ទោះ​យ៉ាងណា កាលពី​ថ្ងៃ​ទី​៦ ខែតុលា ម្សិលមិញ​នេះ ប្រភព​ពី​សារព័ត៌មាន allkpop បាន​ចេញផ្សាយ​ថា ទាំង​ភា្ន​ក់​ងារ​របស់ Rain ក៏​ដូច​ជា Kim Tae-hee បាន​ចេញ​មុខ​បដិសេធ​ជា​សាធារណៈ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ដ៏​ហួសហេតុ​នេះ ដោយ​អះអាង​ថា ពាក្យ​ចចាមអារ៉ាម​ដែល​គួរ​ឱ្យ​អស់សំណើច និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ពួក​គេ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​បុគ្គល​ដែល​បាន​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​នេះ​។

ជាមួយ​ពាក្យ​ចចាមអារ៉ាម​នេះ បាន​បង្ក​ជា​វែកញែក​យ៉ាង​ខ្លាំងក្លា​បំផុត​ពី​សំណាក់​មហាជន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ ប៉ុន្តែ​ក្នុង​នោះ​គេ​សង្កេត​ភាគច្រើន​នៃ​ពួក​គេ​បាន​លើក​ឡើង​ថា​សម្រាប់ Rain ហាក់ដូចជា​មិនមែន​ជា​ប្រភេទ​មនុស្ស​បែប​នោះ​ទេ ហើយ​គេ​ពិត​ស្រលាញ់​គ្រួសារ​គេ​ខ្លាំង​ណាស់​។ ហើយ​ភាគច្រើន​នៃ​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថែម​ទាំង​បញ្ចេញមតិ​ថា នេះ​គឺជា​រឿង​គួរ​ឱ្យ​ខឹង​ខ្លាំង​បំផុត ហើយ​សង្ឃឹមថា​ប្តី​ប្រពន្ធ​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​១​គូ​នេះ ពិតជា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ទស្សនាវដ្ដី​សំរាម​មួយ​នោះ​៕ (​ដកស្រង់​ចេញពី allkpop)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ