ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ជិត​៧០០​នាក់ ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ថ្ងៃ​បុណ្យអុំទូក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​អ្នកទោស​ជិត ៧០០​នាក់ បាន​ស្នើ​សុំ​ដើម្បី​លើកលែង និង​បន្ធូរ​បន្ថយទោស នៅ​ថ្ងៃ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ មាន​អ្នកទោស​ជិត ៧០០​នាក់ បាន​ស្នើ​សុំ​ដើម្បី​លើកលែង និង​បន្ធូរ​បន្ថយទោស នៅ​ថ្ងៃ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ពេល​ខាង​មុខ​នេះ ។

លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ តុលា ២០២២​ថា នៅ​ព្រឹក​នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ត្រួតពិនិត្យ​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ទណ្ឌិត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ និង​សម្រេច លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខាង​មុខ​នេះ ដោយ​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ទទួល​សំណុំ​ឯកសារ​ពី​បណ្តា​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២០ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤ ដែល​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ៦៨៣​នាក់ (​ស្រី ៦៤​នាក់​) ។

លោក គឹ​ម សន្តិភាព បន្ត​ថា អ្នកទោស​ដែល​ស្នើ​សុំ​នោះ មាន​ស្នើ​សុំ​បន្ធូរ​បន្ថយទោស ចំនួន ៦២៦​នាក់ (​ស្រី ៥៥​នាក់​) និង​ស្នើ​សុំ​លើកលែងទោស ចំនួន​៥៧​នាក់ (​ស្រី ០៩​នាក់​) ។

លោក​បន្ថែម​ថា កិច្ចប្រជុំ​កិច្ច​របស់​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ​បញ្ចប់​ជា​ស្ថាពរ​លើ​បញ្ជី​សរុប នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ហើយ​កំពុង​បន្ត​រៀបចំ សំណុំ​ឯកសារ គោរព​ស្នើ​សុំ​ការ​សម្រេច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត តាម​លទ្ធផល នៃ​កិច្ចប្រជុំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ