ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្នើ​ឱ្យ Netflix លុប​រឿង​ភាគ​កូរ៉េ Little Women ចេញ ​ដោយសារ​មូលហេតុ​ម្យ៉ាង​

1 ឆ្នាំ មុន

វៀតណាម ៖ វៀតណាម​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Netflix ប​ញ្ឍ​ប់​ការ​ចាក់​បង្ហាញ​រឿង​ភាគ​កូរ៉េ​ខាងត្បូង​

វៀតណាម ៖ វៀតណាម​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Netflix ប​ញ្ឍ​ប់​ការ​ចាក់​បង្ហាញ​រឿង​ភាគ​កូរ៉េ​ខាងត្បូង​មាន​ចំណងជើង​ថា Little Women នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ចោទប្រកាន់​ថា​រឿង​ភាគ​នោះ​បាន​បំភ្លៃ​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​វៀតណាម​។

នៅ​ក្នុង​វគ្គ​ទី ៨ នៃ​រឿង​ភាគ​នេះ​ដែល​មាន ១២​វគ្គ ទាហាន​ជើង​ចាស់​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​អួត​អំពី​សមាមាត្រ​ស​ម្លា​.​ប់រ​វាង​កងទ័ព​កូរ៉េ​ខាងត្បូង និង​កងទ័ព​វៀត​កុង (Viet Cong)​។

នៅ​ក្នុង​វគ្គ​នោះ ទាហាន​ជើង​ចាស់​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ប្រាប់​តួអង្គ​ដ៏​សំខាន់​ម្នាក់​ថា «​ក្នុង​សមរភូមិ​ដ៏​ល្អ​បំផុត​របស់​យើង សមាមាត្រ​នៃ​កា​រស​ម្លា​.​ប់​សម្រាប់​ទាហាន​កូរ៉េ​ខាងត្បូង​គឺ ២០:១. មាន​ន័យ​ថា ទា​ហា​វៀត​កុង ២០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ សម្រាប់​ការ​ស្លា​.​ប់​ទាហាន​កូរ៉េ​ម្នាក់​»​។

ចន្លោះ​ឆ្នាំ ១៩៦៤ និង ១៩៧៣ ទាហាន​កូរ៉េ​ខាងត្បូង​ជាង ៣២០.០០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​វៀតណាម​ដើម្បី​ប្រយុទ្ធ​អម​ជាមួយ​ទាហាន​អា​មេ​រិ​ក​។

ទាហាន​កូរ៉េ​ខាងត្បូង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ជា​យូរ​មក​ហើយ​ថា ពួក​គេ​បាន​ប្រព្រឹត្តិ​កា​រស​ម្លា​.​ប់​ទ្រង់ទ្រាយ​ធំ​លើ​ជន​ស៊ី​វិល​វៀតណាម​។

គេ​មិន​បានដឹង​ទេ​ថា​តើ​ទាហាន​វៀតណាម​ខាងជើង​ប៉ុន្មាន​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ដោយ​ទាហាន​កូរ៉េ​ខាងត្បូង​អំឡុង​សង្គ្រាម​។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ក្រុមហ៊ុន Netflix អាជ្ញាធរ​ផ្សព្វផ្សាយ និង​ព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​របស់​វៀតណាម​បាន​និយាយ​ថា រឿង​ភាគ​នោះ​បាន​បំពា.ន​ច្បាប់​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ បដិសេធ​សមិទ្ធិ​ផល​បដិវត្តន៍ ប្រមាថ​ដល់​ជាតិ និង​វីរបុរស​ជាតិ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​វៀតណាម Vietnamnet​។

លិខិត​នោះ​បន្ថែម​ថា រឿង​ភាគ​នោះ​បាន​បង្ហាញ​ពី​ការ​សន្ទនា​រវាង​តួអង្គ​ដែល​សរសើរ​ឧ​ក្រិ​.​ដ្ឋ​កម្ម​របស់​ទាហាន​ស៊ីឈ្នួល​កូរ៉េ​ក្នុង​អំឡុង​សង្គ្រាម​។

ជុំវិញ​សំណើរ​របស់​វៀតណាម​នេះ ក្រុមហ៊ុន Netflix មិន​ទាន់​បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ​នោះ​ទេ​។

សូម​បញ្ជាក់​ថា​ចាប់តាំងពី​ឆ្នាំ ២០២០​មក Netflix បាន​លុប​ចោល​រឿង​ភាគ​ចំនួន ៣​ពី​វេ​ប​សាយ​របស់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ជុំវិញ​ការ​ចោទប្រកាន់​ថា បាន​រំ​លោ​.​ភ​អធិបតេយ្យភាព​របស់​វៀតណាម​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ