ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ី សា​អ៊ូ​ឌីត ខិ​ត​ខំ​បញ្ចៀស​ការ​ឆ្លង​រាល​ដាល​នៃ​ការ​បះ​បោរ

15 ឆ្នាំ មុន

ព្រះ​មហាក្សត្រ​អារ៉ា​ប៊ី សា​អូ​ឌីត អាប់​ដាល់​​ឡាហ៍ កំពុង​ខិត​ខំ​បង្កើន​ការ​ផ្តល់​ជំនួយ​ទប់​ការ​ឆ្លង​រាល​ដាល​នៃ​ការ​បះ​បោរ​ក្នុង​ពិភព​អារ៉ាប់​ ក៏​ប៉ុន្តែ​ពួក​បញ្ញ​វ័ន្ត​​ចង់​បាន​ការ​កែ​ទម្រង់​ខាង​នយោ​បាយ​។
អារ៉ា​ប៊ី​ សា​អ៊ូឌី​ បាន​តស៊ូ​ដើម្បី​ឱ្យ​ឃ្លាត​ពី​ការ​បះ​បោរ​តវ៉ា​។ ខណៈ​ដែល​ចលនា​បាតុកម្ម​កំពុង​មាន​ការ​កើន​ឡើង​ក្នុង​ប្រទេស​យេម៉ែន​ និង​អូ​ម៉ង់​នៅ​ជាប់​ជិត​ខាង​ ព្រះ​មហា​ក្សត្រ​​អាប់​ដាល់​ឡាហ៍​​បន្ត​ចែក​ចាយ​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​​ដើម្បី​សំរាល​ការ​មិន​សប្បាយ​ចិត្ត​ដែល​នៅ​បន្ត​ក្នុង​ចំណោម​ពួក​និស្សិត​ និង​ពួក​អ្នក​គ្មាន​ការ​ងារ​ធ្វើ​។

កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លងមក​នេះ ព្រះ​មហា​ក្សត្រ​អង្គ​នោះ​បាន​ចេញ​បញ្ជា​ឱ្យ​ពល​រដ្ឋ​អារ៉ា​ប៊ី សា​អ៊ូ​ឌីត​ ដែល​មាន​ការ​ងារ​បណ្តោះ​អាសន្ន​ក្នុង​ផ្នែក​សា​ធារណៈ​ឱ្យ​ទទួល​បាន​តំណែង​អចិន្ត្រៃយ៍​មួយ​។ ពួក​អ្នក​មាន​ការ​ងារ​បណ្តោះ​អាសន្ន​មាន​ចំនួន​ប្រមាណ​ជា​៩០.០០០​នាក់​។ កាល​ពី​សប្តាហ៍​មុន​ព្រះ​ចៅ​អាប់​ដាល់​ឡាហ៍​បាន​ចែក​ចាយ​រួច​ហើយ​នូវ​ទឹក​ប្រាក់​ជាង​៣៥​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ផ្សេងៗ​ចំ​ថ្ងៃ​ដែល​ព្រះ​អង្គ​យាង​ចូល​ប្រទេស​វិញ​ ក្រោយ​សំរាក​​ព្យាបាល​ព្រះ​រោគ​៣​ខែ​នៅ​សហ​រដ្ឋ​អាមេរិក​ និង​ម៉ារ៉ុក​។ ព្រះ​អង្គ​ក៏​លើក​លែង​ទោ​សផង​ដែរ​ដល់​ពល​រដ្ឋ​ទាំង​ឡាយ​ណា​ដែល​ទទួល​ទោស​ពី​បទ​ទាក់​ទិន​នឹង​ហិរញ្ញ​វត្ថុ​។ ព្រះ​អង្គ​បន្ត​ថា ភាព​ក្រី​ក្រ​នៅ​តែ​មាន​ក្នុង​ប្រទេស​អារ៉ា​ប៊ី​ សា​អូឌីត​ ទោះ​បី​ប្រទេស​នេះ​ជា​អ្នក​ផលិត​ប្រេង​​ធំ​ជាង​គេ​លើ​ពិភព​លោកក្តី​​។ បញ្ហា​ឥត​ការ​ងារ​ធ្វើ​របស់​កូន​ចៅ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​ខ្លាំង​។ ការ​ងារ​ចំនួន​ជាង​៤​លាន​ត្រូវ​បង្កើត​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​ដើម្បី​ផ្តល់​ការងារ​ដល់​ប្រជា​ជន​យើង​ចំនួន​៦០%​ដែល​មាន​អាយុ​ក្រោម​២០​ឆ្នាំ ៕