ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី អៀ ម៉េ​ង​លិ ប្រកាស​ហៅ​អតីត​សង្សារ​ខ្លួន​ឱ្យ​ចូល​មក​ដោះស្រាយ​រឿង​នេះ​ជា​បន្ទាន់

1 ឆ្នាំ មុន
  • ភ្នំពេញ

ពុក​ម៉ែ​បងប្អូន​ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​ឡើយ នៅ​តារា​ស្រី​សិច​ស៊ី មុខ​មាន​មន្ត​ស្នេហ៍​គួរ​អោយ​ទាក់ទាញ គឺ​កញ្ញា អៀ ម៉េ​ង​លិ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ម៉ូ​ដែល ឬ​សម្ដែង​ល្បី​ៗ​របស់​ខ្មែរ​ប៉ុន្មាន​នោះ​ឡើយ ជា​រឿយ​ៗ​

រាជធានី​ភ្នំពេញ ៖ ពុក​ម៉ែ​បងប្អូន​ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​ឡើយ នៅ​តារា​ស្រី​សិច​ស៊ី មុខ​មាន​មន្ត​ស្នេហ៍​គួរ​អោយ​ទាក់ទាញ គឺ​កញ្ញា អៀ ម៉េ​ង​លិ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ម៉ូ​ដែល ឬ​សម្ដែង​ល្បី​ៗ​របស់​ខ្មែរ​ប៉ុន្មាន​នោះ​ឡើយ ជា​រឿយ​ៗ​នាង​តែងតែ​បង្ហាញ​នៅ​សម្រស់​របស់​ខ្លួន​ជាមួយនឹង​ការ​លេង​ស្តាយ​តុបតែង​ខ្លួន​មិន​ថា ស្លៀក​សម្លៀក​បំពាក់​អ្វី​នោះ​ទេ តារា​ស្រី​រូប​នេះ​នៅ​តែ​ខ្ញង់​ដដែល រហូត​ធ្វើ​អោយ​ប្រុស​ៗ​ជា​ច្រើន​នាំ​គ្នា​ឃើញ​ហើយ​មិន​អាច​ចោល​ភ្នែក​បាន​នោះ​ឡើយ​។

សូម​រំលឹក​បន្តិច កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ស្រី​ស្អាត អៀ ម៉េ​ង​លិ បាន​ប្រកាស​​ក្ដែ​ង​ៗ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​ស​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ​ថា នាង​ខ្ញុំ​ជាមួយ​បុរស​មួយ​នេះ បាន​បែក​គ្នា​ហើយ ចឹ​ង​សុំ​បងប្អូន​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ទាំងអស់ សូមកុំ​សួរ​អំពី​បុរស​នេះ​ពី​នាង​ខ្ញុំ​ទៀត ព្រោះ​មិន​ចង់​ឮ​សូ​ម្បី​តែ​ឈ្មោះ ហើយ​បង​ៗ​ទាំងអស់​គ្នា​កុំ​ថា ឱ្យ​នាង​បែក​គ្នា​ក៏​ប្រកាស​ដែរ ព្រោះ​ស្រឡាញ់ គ្នា​ក៏​ផុស​ជា​សាធារណៈ​ឱ្យ​បងប្អូន​ដឹង ចឹ​ង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈ​ឱ្យ​ប្អូន​បានដឹង ៥​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​។ ខ្ញុំ​មួយម្នាក់​នេះ គឺ​មិន​អាច​ទៅ​រួច​ទេ លើក​នេះ​គឺ​បញ្ចប់​ពិតមែន​ហើយ ក៏​មិន​ឈ្លោះ​គ្នា​ដែរ គឺ​បញ្ចប់​តែ​ម្ដង ស្រី​ៗ​ប៉ះ​ម្នាក់​នឹង​ត្រៀមខ្លួន​ទៅ​ហើយ ក៏​ប្រយ័ត្ន​ខ្លួន​ផង ខ្ញុំ​មាន​បញ្ហា​ជា​ច្រើន​ជាមួយ​គាត់ ដែល​បងប្អូន​មិនដឹង ហើយ​មិន​អាច​ប្រាប់​បាន ទើប​នាង​ខ្ញុំ​អោយ​ស្រី​ៗ​ទាំងអស់​ប្រយ័ត្ន​អរគុណ នាង​ខ្ញុំ​អស់​ការ​ទ្រាំ​ហើយ វា​ដដែល​ៗ​ពេក យល់​ខ្ញុំ​ជា​មនុស្ស​ស្រី​ផង​។ គ្មាន​អ្នក​ណា​ចង់​បែកបាក់​គ្នា​ទេ តែ​មក​ពី​អស់​ការ​ទ្រាំ ស្មោះ​ពេក ស្រលាញ់​ពេក ទុកចិត្ត​ពេក គ្រប់យ៉ាង​គឺ​សុទ្ធតែ​មក​ពី​ពាក្យ​ពេក ខ្ញុំ​មាន​គេ​ស្គាល់​ប៉ុណ្ណេះ រូបរាង​ប៉ុណ្ណេះ ខ្ញុំ​ស្មោះ​គាត់​តែ​ម្នាក់​រយៈពេល​៥​ឆ្នាំ បងប្អូន​គិត​មើលទៅ ខ្ញុំ​មិន​ដែល​សូ​ម្បី​តែ​គិត​ថា​ក្បត់ កុហក បោ​.​ក​ប្រាស់​មួយ​ដង​ក៏​មិន​ដែល គិតតែ​គេ​គិត​ចេញ​គ្រប់យ៉ាង​ទ្រាំ​ដល់​៥​ឆ្នាំ​ទទួលយក​កំហុស​គេ​គ្រប់យ៉ាង ព្រោះតែ​មិន​ចង់ មាន​ពាក្យ​មនុស្ស​ស្រី​ប្រុស​ច្រើន តែ​វា​អស់​ការ​ទ្រាំ​ហើយ​»​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​អ្នក​ទាំងអស់​គ្នា​ស្ទើរ​មិន​គួរ​អោយ​ជឿ​ទៅ​វិញ​នោះ ក្រោយ​ពី​បែកបាក់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​តារា​ស្រី អៀ ម៉េ​ង​លិ បាន​បង្ហោះ​រូប​អតីត​សង្សារ​របស់​ខ្លួន​ជា​ច្រើន​សន្លឹក រួច​ភ្ជាប់​ជាមួយ Caption បែប​នេះ​ថា «​នាង​ខ្ញុំស្រី​លិ សូម​អ​ញ្ចើ​ញ​លោក វ៉ុ​ន​ប៊ុ​ន ល​ក្ម្សី ហៅ សកល អញ្ជើញ​ចេញ​មុខ​ដោះស្រាយ​លុយ​បំណុល​ចំនួន 80000​ជាង​ដុល្លារ កុំ​ស្ងាត់បាត់​ឈឹង​ចឹ​ង ហើយ​និង​បាន​យក Ipad Air និង iPhone 12pro max របស់​នាង​ខ្ញុំ​ទៅ​ដែរ សូម​ចេញ​មុខ​យក​មក​អោយ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ពេល​អោយ​យូរ​មែនទែន ដោយ​បុគ្គល​ម្នាក់​នេះ មិន មាន​ដំណោះស្រាយ ហើយ​បាន​គេចខ្លួន ខ្ញុំ​មិន​ចង់​បង្ហោះ​ជា​សារ​ធា​ណៈ​ទេ ។ តែ​វា​អស់​កំណត់​ហើយ ជួយ​ស៊ែរ​អោយ​បុគ្គល​នោះ​មើល​ផង ថោ​.​ក​ទាប​ណាស់ ហើយ​លុយ​ដែល​នាង​ខ្ញុំ​បាន​ចាញ់​បោ​.​ក​បុគ្គល​នេះ គឺ​ដោយសារ​បុគ្គល​នេះ​និយាយ​ថា ចូល​ហ៊ុន​គ្នា​រកស៊ី និង​យក​ទៅ​លេង​ភាគហ៊ុន តែ​តាម​ការ​ពិត គឺ​ប្រព្រឹត្តិ​ល្បែ​.​ង​ស៊ីសង បាន​យក​លុយ​ពី​នាង​ខ្ញុំ​ទៅ​តាំងពី​ដើមឆ្នាំ​២០២០ រហូត​មក​ដល់​ថ្ងៃនេះ គឺ​គ្មាន​ដំណោះស្រាយ​ទេ ខ្ញុំ​អស់​ការ​ទ្រាំ​មែន​បងប្អូន ទើប​នាង​ខ្ញុំ​ដាច់​ចិត្ត​បង្ហោះ អ្នកដឹង​បានដឹង​ថា​មិច​»​។

តារា​ស្រី​រូប​នេះ​បាន​បន្ត​នៅ​ក្នុង​ខម​មិន​ទៀត​ថា «​សូម​បងប្អូន ខម​មិន​ខ្លះ​យក​ខួរ​គិត​ផង ខ្ញុំ​ក៏​មិន​ចង់​មាន​បញ្ហា​ចឹ​ង គ្មាន​អ្នក​ណា​ចង់​ទេ គឺ​មក​ពី​ពាក្យ​ថា​ទុកចិត្ត ស្រលាញ់ ស្មោះត្រង់ ចឹ​ង​កុំ​ខម​មិន​មក​ដាក់​អោយ​ខ្ញុំ​ទៀត ចឹ​ង​ទេ ខ្ញុំ report ចោល​ទាំងអស់​នឹង​»​។

ក្រោយ​ឃើញ​តារា​ស្រី​រូប​នេះ​បង្ហោះ​សារ​បែប​នេះ​ភ្លាម ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​ខម​មិន​ព្រោងព្រាត​ថា «​កាល​នៅ​ជា​សង្សារ ផ្អែម​ដូច​ទឹកឃ្មុំ អី​ឡូ​វ​ទឹកឃ្មុំ ក្លាយជា​ទឹកខ្មេះ​» «​ពេល​ស្រលាញ់​គ្នា​តែងតែ​អោយ​លុយ​ចាយ អោយ​របស់​ប្រើប្រាស់ ដល់​ពេល​បែក​គ្នា​ទារ​លុយ​វិញ (​ដូច​រឿង​ខ្ញុំ​ដែរ​)» «​កំហុស​អ្នក​ណា​ឲ្យ​ប្រាកដ​ទៅ​!! បើ​ពី​ដំបូង​ឃើញ​ល្អូក​ល្អឺ​ន​សឹង​អីហ្នឹង​!! ចឹ​ង​បាន​ថា ឡើង​កាន់តែ​ខ្ពស់ ធ្លាក់​ក៏​កាន់តែ​ឈឺ​ដែរ​!! ទំ​ពួក​មិន​ទៅ​ភ្នៅ​ក៏​មិន​មក​ដែ​!!»​។

អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​យល់​អារម្មណ៍​មួយ​នឹង​គ្មាន​មនុស្ស​ស្រី​ណា​ចង់​ចាញ់បោក​.​គេ​ទេ ហេតុផល​ព្រោះតែ​ស្រលាញ់​គេ​ខ្លាំង​ជាង ខ្លួន​ទុកចិត្ត​ពេក ព្រោះតែ​ជា​សង្សារ​នឹង​គ្នា​តែ​ធ្វើ​ខុស និង​ទទួលទោស​ទៅ​តាម​ច្បាប់​» «​ខ្លាច​ហើយ​ពាក្យ​ថា​ស្រលាញ់​ទុកចិត្ត ធ្លាប់​ឆ្លងកាត់​ហើយ ខ្ញុំ​យល់​អារម្មណ៍​មួយ​នឹង ឈឺចាប់​ណាស់ មនុស្ស​ក្បែរ​ខ្លួន​ក្បត់​បោ​.​ក​ប្រាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ