ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថុ​ល សុ​ភិ​ទិ បដិសេធ​ទៅ​លើ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​មួយ​ដាក់​រូប​ខ្លួន រួច​អំពាវនាវ​សុំ​ជំនួញ​ពី​មហាជន

1 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ តារាចម្រៀង​ប្រុស​ដ៏​ល្បីល្បាញ និង​មាន​មន្ត​ស្នេហ៍ ថុ​ល សុ​ភិ​ទិ បាន​ចេញ​មុខ​បង្ហោះ​សារ​ប្រកាសប្រាប់​មហាជន​ជា​សារ​ធារ​ណៈ ដោយ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ តារាចម្រៀង​ប្រុស​ដ៏​ល្បីល្បាញ និង​មាន​មន្ត​ស្នេហ៍ ថុ​ល សុ​ភិ​ទិ បាន​ចេញ​មុខ​បង្ហោះ​សារ​ប្រកាសប្រាប់​មហាជន​ជា​សារ​ធារ​ណៈ ដោយ​បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​ទៅ​លើ​ជនខិលខូច​ឆ្លៀតឱកាស​បាន​បង្កើត​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែង​ក្លាយ​ដាក់​រូប​លោក​ផ្ទាល់ រួច​ធ្វើការ​បង្ហោះ​រូបភាព​មនុស្ស​ឈឺ ដើម្បី​ធ្វើការ​អំពាវនាវ​ដល់​មហាជន​អោយ​​ជួយ​ជា​លុយ​តាម​រយៈ ABA អោយ​ខ្លួន​។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តារាចម្រៀង​ប្រុស ថុ​ល សុ​ភិ​ទិ បានអោយ​ដឹង​ថា «​នេះ​មិនមែន​ជា​ទំព័រ Facebook របស់ខ្ញុំ​ទេ​។ រាល់​សកម្មភាព​ក្រៅពី​ទំព័រ Facebook របស់ខ្ញុំ យើងខ្ញុំ​ជា​ក្រុមការងារ​មិន​ទទួលខុស​ឡើយ​។ សូម​ប្រយ័ត្ន ទាំងអស់​គ្នា ចៀសវាង​មានការ​បោ​.​ក​ប្រាស់​ទៅ​កាន់​បងប្អូន​របស់​យើង​​ណា​ម្នាក់ សុំ​បងប្អូន​ជួយ​ស៊ែរ​ផង​»​។

យ៉ាងណាមិញ បើ​យោង​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្លែងក្លាយ​មានឈ្មោះ «DE VITH KP» ដែល​តែងតែ​បង្ហោះ​រូប​តារាចម្រៀង​ប្រុស ថុ​ល សុ​ភិ​ទិ ជា​រឿយ​ៗ និង​ថ្មី​ៗ​នេះ​បាន​យក​រូបភាព​តារាចម្រៀង​ប្រុស​រូប​នេះ​តាំងនៅ Profile រួច​ធ្វើការ​បង្ហោះ​រូប​កូន​ក្មេង​ឈឺ រួច​ធ្វើការ​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​អំពាវនាវ​ទៅ​កាន់​មហាជន​អោយ​ជួយ​ជា​ថវិការ​តាម​រយៈ ABA ថា «​សូម​បងប្អូន​ជួយ​ក្មេង​បន្តិច​ទៅ អាណិត​ណាស់ គ្មាន​អ្នក​ជួយ​ទេ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​អ្នក​ជួយ​ក្មួយ​ទេ ជួយ​ស៊ែរ​ឲ្យ​គេ​បានឃើញ​ក្មួយ​ប្រុស​ឲ្យ​បាន​ច្រើន​ផង​បងប្អូន អាសូរ​ណាស់ កូនប្រុស​ម្ដាយ​កើតមក​ហើយ​មាន​ជំងឺ​ជាប់​ខ្លួន បញ្ជាក់​កូន​ក្មេង​មាន​អាយុ​ទើបតែ​៣​ខែ តែ​មាន​ជំងឺ​ទឹក​ដក​ក្នុង​ក្បាល ដុះ​សាច់​ខួរឆ្អឹងខ្នង ក្រលៀន​ខូច តម្រង់​នោម​រីក បេះដូង​រត់​មក​នៅ​ខាងស្ដាំ ក​.​ឡើង​ដុំ​ពក​រឹង ណាមួយ​ទៀត​ម្ដាយ​ក៏​ឈឺ​ធ្ងន់​ទៀត ជំងឺ​ទឹកនោមផ្អែម ហើយ​កូន​ក៏​ឈឺ ឪពុក​ម្ដាយ​គ្មាន​លទ្ធិ​ភាព​មើល​ទេ ហើយ​ទៅ​ពេទ្យ​គុន្ធ​បុប្ផា តែ​ត្រូវ​សម្រាក​នៅ​ពេទ្យ​យូរ​ខែ​ទៀត គ្មាន​ថវិការ​គ្រប់គ្រាន់​សម្រាប់​សម្រាប់​ការ​ហូប​ចុក ក៏​សុំ​ពេទ្យ​ចេញ​មក​នៅផ្ទះ​វិញ ព្រោះ​ម្ដាយ​ក៏​ឈឺ​។ បើ​បងប្អូន​អាណិត សូម​មេត្តា​សូម​ជួយ​គាត់​ផង ដើរមក​បី​ជួយ​សម្រួល​បាន​ខ្លះ តែ​ឥឡូវនេះ​គាត់​ខ្វះខាត​ណាស់ សូម​បង​ៗ​ជួយ​ដល់​កូនប្រុស​គាត់​ផង ទាក់ទង​មក​លេខ​បងស្រី​ផ្ទាល់ 0979504667 គាត់​រស់នៅ​ជាប់​ផ្ទះ​ខ្ញុំ​តែ​ម្ដង ភូមិ​ក្រសាំង ឃុំ​បុក​ស្បូវ ស្រុក​សំរោង ខេត្ត​ឧត្ដម​មាន​ជ័យ អរគុណ​ទុកជា​មុន​ចា៎ ឬ​ក៏​អាច​ជួយ​តាម​រយៈ​នាង​ខ្ញុំ​ក៏​បាន ខ្ញុំ​ជា​អ្នក​ផុស​បន្ត​សុំ​ជំនួយ​»​។ ក្នុង​នោះ​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្លែងក្លាយ​ឈ្មោះ DE VITH KP រូប​នេះ ថែម​ទាំង​ដាក់ ABA អោយ​មហាជន​បាញ់​លុយ​ឲ្យ​ទៀត​ផង​។

ដោយឡែក ក្នុង​ថ្ងៃ​បន្ទាប់​មក​ទៀត អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្លែងក្លាយ​ឈ្មោះ DE VITH KP ខាង​លើ​ដដែល បាន​ធ្វើការ​បង្ហោះ​រូបភាព​មនុស្ស​ដេក​លើ​គ្រែពេទ្យ អំពាវនាវ​ស្វែងរក​សប្បុរសធម៌​ឲ្យ​ជួយ​ទៀត ដោយ​ស​បង្ហោះ​សារ​ថា «​សុំ​ផុស​ម្ដងទៀត មុន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ប្លុក អាណិត​ប្អូនស្រី​ណាស់ ឈរ​ងងឹតមុខ​ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរ​ឲ្យ​អាសូរ សូម​បងប្អូន​សប្បុរសជន មេត្តា​ចូលរួម​ជួយ​ដល់​គាត់​ផង តិច​ក្ដី​ច្រើន​ក្ដី គ្រួសារ​គាត់​ក្រីក្រ​មិន​មាន​លទ្ធភាព​ទេ ពេល​នេះ​គាត់​បាន​មក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ​។ គាត់​នៅ​ភូមិ​ទួល ឃុំ​របើក ស្រុក​ឈូក ខេត្តកំពត លេខ​ទូរស័ព្ទ​ម្ដាយ​គាត់ 089956898 ឬ​បងប្អូន​ចូលរួម​តាម​រយៈ​ខ្ញុំបាទ​ថ្ងៃ​ទី​០១ ខែ​១០ ឆ្នាំ​២០២២»​។

ជា​រួម​ដដែល អាក់​ខោ​ន​ក្លែងក្លាយ​ឈ្មោះ DE VITH KP ខាងលើ​នេះ នៅ​តែ​បន្ត​ដាក់​គណនី ABA និង គណនី WING មក​ដដែល ដោយ​បញ្ជាក់​ថា ជា​របស់​ខ្លួន​ផ្ទាល់​។

គួរ​បញ្ជាក់​ឲ្យ​មហាជន​បាន​ជ្រាប់​ថា អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ DE VITH KP គឺជា​អាក់​ខោ​ន​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ មិនមែន​ជា​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​តារាចម្រៀង​ប្រុស ថុ​ល សុ​ភិ​ទិ នោះ​ឡើយ​។ សូម​បងប្អូន មេត្តា​បង្កើន​ការ​ប្រុស​ប្រយ័ត្ន​ទាំងអស់​គ្នា ចៀសវាង​មានការ​ចាញ់​បោ​.​កដោយ​ប្រការ​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ