ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona កំពុង​រិះរក​វិធី​ដើម្បី​ចុះហត្ថលេខា​នាំ​យក Messi ត្រឡប់​មក​វិញ

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប​អ្នកមាន​បុណ្យ Barcelona កំពុង​ត្រួសត្រាយ​ផ្លូវ​រុករក​វិធី​ក្នុង​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម

អេ​ស្ប៉ា​ញ ៖ ក្លិប​អ្នកមាន​បុណ្យ Barcelona កំពុង​ត្រួសត្រាយ​ផ្លូវ​រុករក​វិធី​ក្នុង​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi របស់​ខ្លួន ត្រឡប់​មក​កាន់​ទឹកដី Camp Nou វិញ​នៅ​ឆ្នាំ​ក្រោយ​។

Lionel Messi បាន​ចាក​ចេញពី​ក្លិប Barcelona ទាំង​រំជួលចិត្ត​ជាមួយ​ទឹកភ្នែក​កាលពី​ឆ្នាំ ២០២១ ហើយ​ចូលរួម​ជាមួយ​ក្លិប​អ្នកមាន​បារាំង PSG ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) បន្ទាប់​ពី​ចំណាយពេល​១៧​រដូវ​កាល និង​បង្ហាញខ្លួន​ជិត ៨០០​ប្រកួត​ជាមួយ​ក្លិប​យក្ស​តំបន់​កា​តា​ឡាន់​មួយ​នេះ​។ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្លិប​បាន​រារាំង​ពួក​គេ​មិន​អាច​ផ្តល់​កុងត្រា​សន្យា​ថ្មី​ដល់​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៥​ឆ្នាំ​រូប​នេះ​។

ប៉ុន្តែ​ទោះ​យ៉ាងណា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន ជា​ពិសេស​ពី​កំពូល​អ្នកកាសែត​កីឡា​ជនជាតិ​អ៊ី​តា​លី Fabrizio Romano បាន​បង្ហាញ​ថា Barca កំពុង​សិក្សា​អំពី​លទ្ធភាព​ក្នុង​នាំ​យក​អតីត​ប្រធាន​ក្រុម​របស់​ពួក​គេ​ត្រឡប់​មក​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​។ ដ្បិត​សា​ម៉ី​ខ្លួន​ផ្ទាល់​ក៏​ហាក់ដូចជា​មិនសូវ​ជា​រីករាយ​ក្នុង​ការ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​បារាំង​ផង​ដែរ​។

គេ​ជឿ​ថា​មាន​ភាគរយ​ខ្ពស់​សម្រាប់ Barca ក្នុង​ការ​នាំ​យក Messi ត្រឡប់​ទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​វិញ ដោយសារ​ក្លិប​បាន​អះអាង​រួច​ហើយ​ថា ពួក​គេ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៧​សម័យកាល​រូប​នេះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ទំនាក់ទំនង​របស់​កីឡាករ​រូប​នេះ​ជាមួយនឹង​ប្រធាន​ក្លិប Barca លោក Joan Laporta នៅ​តែ​ជា​ឧបសគ្គ​ដ៏​សំខាន់​ក្នុង​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​នេះ​៕ (​ដកស្រង់​ចេញពី 90min និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ