ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបជុំ​គ្នា​រួច​ជូន​សង្សារ​ទៅ​ធ្វើការ លុះ​ត្រឡប់​មក​វិញ​ចាប់​នារី​ម្នាក់​បំពាន​ក្នុង​បន្ទប់​ជួល

1 ឆ្នាំ មុន
  • ប៉ៃលិន

កម្លាំង​ជំនាញ​ផែន​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ទទួល​ពាក្យបណ្ដឹង​អំពី​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​ចំនួន​០១​ករណី កើតហេតុ​នៅ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​

ខេត្ត​ប៉ៃលិន ៖ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២​នេះ កម្លាំង​ជំនាញ​ផែន​​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ទទួល​ពាក្យបណ្ដឹង​អំពី​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​ចំនួន​០១​ករណី កើតហេតុ​នៅ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នារី​រង​គ្រោះ​ខាងលើ​អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ រីឯ​ជនសង្ស័យ​វិញ​មានឈ្មោះ ផឹង រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២​កន្លង​ទៅ នារី​រង​គ្រោះ​បាន​ជួបជុំ​គ្នា​ផឹកស៊ី​នៅ​កន្លែង​កើតហេតុ​ខាងលើ ដោយ​មាន​គ្នា​ចំនួន​០៧​នាក់​។ បន្ទាប់​ពី​ផឹកស៊ី​ចប់​ហើយ មិត្ត​របស់​នាង​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ចំណែក​ជនសង្ស័យ​ឈ្មោះ រក្សា ភេទ​ប្រុស បាន​ឌុ​ប​សង្សា​របស់​គេ​ទៅ​ធ្វើការ​បាត់ លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ក៏​បាន​ត្រឡប់​មក​វិញ រួច​បាន​ចាប់​អោប​ជន​រង​គ្រោះ​ពីក្រោយ ហើយ​គ្រានោះ​ជន​រង​គ្រោះ​ក៏​បាន​រុញ​ចេញ​ទៅ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​១២​និង​៤៥​នាទី ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​រូប​នាង (​ជន​រង​គ្រោះ​) រហូត​បាន​សម្រេច ក្រោយ​ធ្វើ​សកម្មភាព​រួច ជន​រង​គ្រោះ​មិន​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​នោះ​ទេ ដោយ​មានការ​ខ្មាស់​អៀន​គេ និង​ទុក​ពេល​អោយ​ជនសង្ស័យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​។ ដោយសារ​តែ​ជនសង្ស័យ​មិន​ទទួលស្គាល់​ពី​ទ​ង្វើ​របស់​ខ្លួន ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​រួច​មក កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​កាច់ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​។ ហើយ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា «​រូបគេ​ពិតជា​បាន​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​មូលហេតុ​ស្រវឹងស្រា​ជោកជាំ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ