ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​២​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត ​ក្រោយ​ធ្លា.ក់​ពីលើ​កៅអី​ក្នុង​ភោ​ជនី​យដ្ឋា​ន​មួយ​

1 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ កុមារ​ម៉ា​ឡេ​ស៊ី​អាយុ ២​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​ធ្លា.ក់​ពីលើ​កៅអី​នៅ​ក្នុង​

ម៉ាឡេស៊ី ៖ កុមារ​ម៉ា​ឡេ​ស៊ី​អាយុ ២​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​ធ្លា.ក់​ពីលើ​កៅអី​នៅ​ក្នុង​ភោ​ជនី​យដ្ឋា​ន​មួយ ​ស្ថិត​ក្នុង​ទីក្រុង Johor Bahru នៃ​រដ្ឋ Johor កាលពី​រសៀល​ថ្ងៃ​អង្គារ ទី ៤ តុលា​ម្សិលមិញ​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ចេញ​នៅ​ថ្ងៃ​អង្គារ​ដដែល មន្ត្រី​ទទួល​បន្ទុក​អធិការ​ស្រុក​លោក Fariz Ammar Abdullah ថ្លែង​ថា «​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស​នៅ​កន្លែង​កើតហេតុ​នៅ​ថ្ងៃ​ទី ៤ តុលា​ បាន​បង្ហាញ​ថា នៅ​ម៉ោង​ប្រហែល ២​រសៀល ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​បាន​នាំ​យក​គាត់​មក​ភោ​ជនី​យដ្ឋា​ន​មួយ និង​ដាក់​ឱ្យ​គាត់​អង្គុយ​នៅ​លើ​កៅអី​កុមារ​»​។

ប៉ូ​លី​សបញ្ជាក់​ទៀត​ថា «​នៅ​ម៉ោង​ប្រហែល ៣ ខណៈ​ពេល​កំពុង​ទទួលទាន​អាហារ កុមារ​រូប​នោះ​បាន​សម្តែង​អាកប្បកិរិយា​លេង​ដោយ​បាន​យក​ជើង​របស់​គាត់​រុញ​នឹង​តុ បណ្តាល​ឱ្យ​កៅអី​របស់​គាត់​ដួល ហើយ​ក្បាល​របស់​គាត់​បាន​បោ.ក​ទៅ​នឹង​ឥដ្ឋ​»។

«​គ្រោះ​អកុសល​នោះ​បាន​ធ្វើ​ឱ្យ​ក្មេង​ប្រុស​យំ​យ៉ាង​ខ្លាំង​រហូត​ដល់​សន្លប់​។ ហេតុការណ៍​នោះ​ត្រូវ​បាន​មើលឃើញ​ដោយ​បុគ្គលិក​ភោ​ជនី​យដ្ឋា​ន»​។

ប៉ូ​លី​ស​បន្ថែម​ថា ឪពុក​របស់​កុមារ​រង​គ្រោះ​បាន​នាំ​យក​គាត់​ទៅ​គ្លីនិក​ឯកជន​មួយ ប៉ុន្តែ​ខាង​គ្លីនិក​បាន​ណែនាំ​ឱ្យ​យក​កុមារ​នោះ​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​ស្ថានភាព​របស​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​។

ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ឯកជន​មួយ មន្ត្រី​ពេទ្យ​បាន​ប្រកាស​ថា​គាត់​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ប៉ូ​លី​ស​លើក​ឡើង​ទៀត​ថា មិន​មាន​ធាតុ​ផ្សំ​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ទេ ប៉ុន្តែ​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ​បន្ត​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ