ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរ​ស្ត្រី​តំបន់​គ្រី​មៀ​ឆ្នាំ​២០២២ រង​ការ​ពិន័យ​ពី​អាជ្ញាធរ​រុ​ស្ស៊ី ក្រោយ​បង្កកំហុស​មួយ

1 ឆ្នាំ មុន

តំបន់​គ្រី​មៀ ៖ អាជ្ញាធរ​រុ​ស្ស៊ី​ប្រចាំ​តំបន់​គ្រី​មៀ (Crimea) ដែល​ទីក្រុង​មូ​ស្គូ​បាន​ដាក់​បញ្ចូល​ពី​អ៊ុយ​ក្រែ​ន​

តំបន់​គ្រី​មៀ ៖ អាជ្ញាធរ​រុ​ស្ស៊ី​ប្រចាំ​តំបន់​គ្រី​មៀ (Crimea) ដែល​ទីក្រុង​មូ​ស្គូ​បាន​ដាក់​បញ្ចូល​ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ ត្រូវ​បាន​ចាប់ខ្លួន និង​ផាកពិន័យ​លើ​បវរ​ស្ត្រី​តំបន់​គ្រី​មៀ​ម្នាក់ ដោយ​ចោទប្រកាន់​ពី​បទ​ច្រៀង​ចម្រៀង​របស់​អ៊ុយ​ក្រែ​ន​។

នាង Olga Valeyeva ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​បង្ខូច​កិត្តិយស​យោធា​របស់​រុ​ស្ស៊ី និង​លើកកម្ពស់​និមិត្តសញ្ញា​ពួក​ជ្រុលនិយម បន្ទាប់​ពី​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​ច្រៀង​ចម្រៀង «Red Viburnum» ដ៏​ល្បីល្បាញ ដែល​ជា​ចម្រៀង​ស្នេហា​ជាតិ​របស់​ប្រជាជាតិ​អ៊ុយ​ក្រែ​ន​។

Valeyeva ត្រូវ​បាន​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៤​ម៉ឺន​រូ​បិ៍​ល ដែល​នឹង​ប្រមាណ ៦៨៤​ដុល្លារ​អា​មេ​រិ​ក​។ ខណៈ​ដែល​ស្ត្រី​ម្នាក់​ទៀត (​មិត្តភក្តិ​) ដែល​ច្រៀង​បទ​ចម្រៀង​ជាមួយ Valeyeva ត្រូវ​បាន​ដាក់​ពន្ធនាគារ​រយៈពេល​១០​ថ្ងៃ​។ ជាមួយ​គ្នា​នោះ ក្រសួងមហាផ្ទៃ​ដែល​ដំឡើង​ដោយ​រុ​ស្ស៊ី​នៅ​តំបន់​គ្រី​មៀ បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី Valeyeva និង​មិត្តភក្តិ​របស់​នាង​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ច្រៀង​បទ​នេះ​។

Valeyeva ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​ថា «​ខ្ញុំ​គ្រាន់តែ​ច្រៀង​ចម្រៀង​អ៊ុយ​ក្រែ​ន​តែ​ប៉ុណ្ណោះ ដោយ​មិន​មាន​អត្ថន័យ​ស៊ីជម្រៅ​នោះ​ទេ​»​។

Valeyeva អាយុ​៣៤​ឆ្នាំ បាន​ឈ្នះ​ការ​ប្រកួត​បវរ​ស្ត្រី «Mrs Beauty Queen – Crimea ប្រចាំឆ្នាំ ២០២២» ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Sevastopol កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ​។

គួរ​បញ្ជាក់​ថា បទ «Red Viburnum» ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ស្នេហា​ជាតិ​របស់​អ្នក​ជាតិនិយម​អ៊ុយ​ក្រែ​ន​។ ហើយ​ផ្នែក​នៃ​បទ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ចម្រៀង​របស់​ក្រុម​តន្ត្រី​រ៉ុ​កជើង​ចាស់​អង់គ្លេស «Pink Floyd» កាលពីដើម​ឆ្នាំ​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ដែល​កងទ័ព​របស់​ខ្លួន​បាន​និង​កំពុង​វាយបក​ប្រឆាំង​នឹង​កងកម្លាំង​ឈ្លានពាន​របស់​រុ​ស្ស៊ី បាន​ប្តេជ្ញា​ចិត្ត​ដណ្តើម​យក​ទឹកដី​ដែល​បាត់បង់​ទាំងអស់​របស់​ខ្លួន​ត្រឡប់​មក​វិញ ក្នុង​នោះ​រួម​ទាំង​តំបន់​គ្រី​មៀ​ផង​ដែរ​៕ (​ប្រភព​ពី BBC)

https://www.youtube.com/watch?v=IQV4MDwNFd4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ