ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​មួយ​ឈុត​ទៀត​ប្រគល់​ជូន​ដល់​ដៃ​ស្ត្រី​ធំពោះ​ក្នុង​មន្ទីរ​ពេទ្យ

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ លោក​ឧកញ៉ា​លី ហួរ ​ដែល​បាន​ឈឺឆ្អាល​គួរឱ្យ​កត់​សំគាល់​តាំង​ពី​ដើម​ទី រហូត​លោក​ប្រកាស​ថា បើ​មន្ទីរ​ពេទ្យ​ខេត្ត​មិន​​មាន​លទ្ធ​ភាព​វះ​កាត់​ លោក​គឺ​ជា​អ្នក​ចំណាយ​ទាំង​ស្រុង​សំរាប់​ការ​នាំ​ស្ត្រី​ធំពោះ​មក​វះ​កាត់​ នៅ​រាជធានី​ភ្នំពេញ​ ទោះ​បី​ជាបែប​ណា​ ការ​​វះ​កាត់​ទទួល​បាន​ជោគ​ជ័យ​ លោក​ក៏​សំដែង​នូវ​ការ​ត្រេកអរជា​ពន្លឹក​ដែរ ។ លោកបាន​ផ្តល់​ថវិកា​ជា​អំណោយ​ដល់​អ្នក​ស្រី​ភឹម នួន​ស៊ី ​ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តនូវ​ទឹក​ប្រាក់​ចំនួន

ខេត្ត​ស្ទឹង​ត្រែង ៖ លោក​ឧកញ៉ា​លី ហួរ ​ដែល​បាន​ឈឺឆ្អាល​គួរឱ្យ​កត់​សំគាល់​តាំង​ពី​ដើម​ទី រហូត​លោក​ប្រកាស​ថា បើ​មន្ទីរ​ពេទ្យ​ខេត្ត​មិន​​មាន​លទ្ធ​ភាព​វះ​កាត់​ លោក​គឺ​ជា​អ្នក​ចំណាយ​ទាំង​ស្រុង​សំរាប់​ការ​នាំ​ស្ត្រី​ធំពោះ​មក​វះ​កាត់​នៅ​រាជធានី​ភ្នំពេញ​ ទោះ​បី​ជាបែប​ណា​ ការ​​វះ​កាត់​ទទួល​បាន​ជោគ​ជ័យ​ លោក​ក៏​សំដែង​នូវ​ការ​ត្រេកអរជា​ពន្លឹក​ដែរ ។ លោកបាន​ផ្តល់​ថវិកា​ជា​អំណោយ​ដល់​អ្នក​ស្រី​ភឹម នួន​ស៊ី ​ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តនូវ​ទឹក​ប្រាក់​ចំនួន​៥​លាន​រៀល ​រួម​ជាមួយ​ថវិកា​ជា​អំណោយរបស់​សប្បុ​រស​ជន​មួយ​ចំនួន​ ក៏ត្រូវ​បាន​ប្រគល់​ដល់​ដៃនៅ​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា ។ នេះ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​មួយ​ឈុត​ទៀត​ជូន​ដល់​ស្ត្រី​ធំពោះ​ដែលអស់​សង្ឃឹម​ក្នុង​ជីវិតទៅ​ហើយបាន​ទទួល​ការ​រស់រាន​ឡើង​វិញ ។

សប្បុរស​ជន​ដែល​បាន​ផ្តល់​អំណោយ​ទាន​ផង​ដែរ​នោះមាន១-​លោក​ណា សុវណ្ណ​ថា និង​ភរិយា ម្ចាស់​បៀ​រហ្គាឌិន​ពន្លឺ​ថ្មី និង​សប្បាយ​ស្រុក​យើង​ ជួយ​ឧបត្ថម្ភ​២០​ដុល្លារ, ២-លោក​សំ សា​ម៉ឺឌី ឧបត្ថ​ម្ភ ២០០.០០០រៀល, ៣-​លោក ម៉ៅ ហួរ ឧបត្ថម្ភ​ ១០០.០០០រៀល, ៤-លោក​ទេព បណ្ឌិត ឧបត្ថម្ភ ២០.០០០រៀល, ៥-លោក​រិន រចនា ឧបត្ថម្ភ ២០.០០០រៀល, ៦-លោក​តឹក លី នៅ​អូរប្ញស្សី៣ ឧបត្ថម្ភ​៥ម៉ឺន​រៀល, ៧-លោកញ៉ែម មឿន និង​អ្នក​ស្រី​សែម កុសល ឧបត្ថម្ភ​៤០.០០០រៀល, ៨-លោក​ញ៉ែម និមល ឧបត្ថម្ភ​១០.០០០រៀល, ៩-លោកសាន សុវណ្ណារ៉ា ឧបត្ថម្ភ ១០.០០០រៀល, ១០-​លោកហម សំរិទ្ធិ ឧបត្ថម្ភ ១០.០០០រៀល, ១១-លោកអ៊ាម ប្រា និង​ភរិយា ឧបត្ថម្ភ ១០.០០០រៀល, ១២-កញ្ញា​ហេង ណា​វី ឧបត្ថម្ភ​ ១០.០០០រៀល, ១៣-អ្នក​នាង​ចាន់​ ពិសាល  និងស្វាមី ឧបត្ថម្ភ ១០.០០០រៀល, ១៤-លោក​ស៊ឹម ឃីហេង ឧបត្ថម្ភ ១​ដុល្លារ ។  អស់​លោក​ លោក​ស្រីអ្នកនាង​កញ្ញា​ខាង​លើ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ Bright Victory Mekong Petroleum ។ ១៥-លោក​គឹម ណាល់ នៅ​ផ្សារ​ដើម​គ ឧបត្ថម្ភ​២០​ដុល្លារ និង១៦-​លោកសុវណ្ណារី វិបុល នៅ ភ្នំពេញ ឧបត្ថម្ភ​១០​ម៉ឺន​រៀល ។

អ្នកស្រី​ភឹម នួនស៊ី ក្រោយ​ការ​វះ​កាត់​ គឺ​អាច​ងើប​អង្គុយ​បាន​ដោយ​ការ​គ្រាហ៍​ពី​ស្វាមី​ អ្នក​ស្រី​ បាន​​ថ្លែង​អំណរគុណ​ដល់​លោក​ឧកញ៉ា​លី ហួរ រួម​ទាំង​សប្បុរសជន​ទាំង​អស់​​ដែលបាន​ផ្តល់​ក្តី​មេត្តា​ករុណា​ដល់ក្រុម​គ្រួសារ​របស់​​គាត់ឱ្យរួច​ចាកផុត​ពី​ទុក្ខលំបាក​វេទ​នា​នេះ ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​មហា​គុណ​ករុណា​នេះ អ្នក​ស្រី​ព្រម​ទាំង​ក្រុម​គ្រួសារ​បានលើក​ម្រាម​ដៃ​ដប់សំពះ​ជូន​ពរជ័យ​ដល់​លោកឧកញ៉ាលី ហួរ និង​លោក​ជំទាវ​ជាភរិយា ព្រម​ទាំង​សប្បុរស​ជន​ទាំង​អស់​ឱ្យ​ជួប​តែ​ប្រទះ​​សេចក្តី​សុខក្សេម​ក្សាន្ត​​ជា​រៀង​រហូត​ និង​ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង​៤ប្រការ គឺ​អាយុ​ វណ្ណៈ សុខៈ​ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕