ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ ពលរដ្ឋ​រង​គ្រោះ​ដោយ​ត្រូវ​​ពស់​​ចឹក​​សរុប​៣៩៥​នាក់​​ក្នុង​​​គ្រោះ​ទឹក​ជំនន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​​ត្រូវ​ពស់​ចឹក​មាន​ចំនួន​សរុប៣៩៥​នាក់ ​តែ​គ្មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​ទេ ក្នុង​អំឡុងពេលគ្រោះ​​ទឹកជំនន់​កំពុង​ជន់​លិច គិត​ត្រឹម​ថ្ងៃ​ទី​០៤ តុលា ឆ្នាំ​២០២២ ។…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​​ត្រូវ​ពស់​ចឹក​មាន​ចំនួន​សរុប៣៩៥​នាក់ ​តែ​គ្មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​ទេ ក្នុង​អំឡុងពេលគ្រោះ​​ទឹកជំនន់​កំពុង​ជន់​លិច គិត​ត្រឹម​ថ្ងៃ​ទី​០៤ តុលា ឆ្នាំ​២០២២ ។

លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ​បាន​រង​គ្រោះ​ដោយសារ​​​ពស់​ចឹក​មាន​ចំនួន​៣៩៥​នាក់ (​ស្រី​១០៥​នាក់​) ​តែ​សំណាង​ដែរ​ ដែល​គ្មាន​រង​គ្រោះ​ដល់​ជីវិត ព្រោះ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​នៅ​តាម​មន្ទី​ពេទ្យ​ខេត្ត និង​មន្ទី​ពេទ្យ​បង្អែក និង​តាម​បណ្តា​ស្រុក​/​ក្រុង​ទាំង​៩ ។ នេះ​បើ​គិត​ចាប់​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២២ ភាគច្រើន​រង​គ្រោះ​នៅ​អំឡុង​ទឹកជំនន់​ជន់​លិច​ក្នុង​ខេត្តបន្ទាយមានជ័យ ​មាន​រយៈ​ពេល​ជិត​១​ខែ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ពស់​ចឹក​មាន​ចំនួន​៣៩៥ ត្រូវ​ពស់​ស្រការ​ចាស់​, ពស់ពព្លាក់​, ពស់​ខៀវ​, ពស់​ហនុមាន​កន្ទុយ​ខ្លោច​, ពស់​ខៀវ​ភ្នែក​ធំ និង​ពស់​សមុទ្រ ហើយ​មាន​ចំនួន​១២៨​នាក់ បាន​រង​គ្រោះ​ដោយ​ពស់វែកក្របី​, ពស់វែករនាម​, ពស់វែកដំបូក​, ពស់​ក្រាយ​ស​, ពស់ក្រាយ​លឿង​, ពស់ក្រាយ និង​ក្បាល​ក្រហម​។

លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត បាន​បញ្ជាក់​ទៀត​ថា រយៈពេល​១​ខែ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​មក​ពី​ខេត្តឧត្តរមានជ័យ ដែល​ត្រូវ​បាន​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ព្យាបាល​ពស់​ចឹក​មាន​វ៉ាក់សាំង​ប្រភេទ​Hemato Polyvalant មាន​ចំនួន​៩៩​ដប ។

លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​នៅ​រដូវ​ទឹកជំនន់​បាន​ជន់​លិច​ប៉ះពាល់​ផ្ទះសំបែង ត្រូវ​ចូល​ប្រុង​ប្រយ័ត្ន​ការពារ​ទុកជា​មុន​នៅ​ប្រទេស​កម្ពុជា ក្រុម​អ្នកជំនាញ​ខាង​សត្វ​ពស់​បាន​សំគាល់​ឃើញ​ថា មាន​ពស់​ពិស​ចំនួន​១២​ប្រភេទ ដែល​ជា​មូលហេតុ​មាន​គ្រោះ​ដល់​មនុស្ស ក្នុង​នោះ​មាន​ពស់​៦​ប្រភេទ ដែល​បង្ក​គ្រោះថ្នាក់​ញឹកញាប់ មាន​ពស់វែកក្របី​, ពស់វែកដំបូក​, ពស់​ហនុមាន​, ពស់ក្រាយ ឬ​ថ្នាំង​អំពៅខ្មៅ​, ពស់​បៃតង​២​ប្រភេទ​ទៀត ។

មាន​ពស់​៥​ប្រភេទ​ទៀត ដែល​មាន​ច្រើន​រស់នៅ​ក្នុង​ព្រៃ មាន​ពស់វែករនៀម​, ពស់ពព្លាក់​, ពស់​ស្រការ​ចាស់​, ពស់ក្រាយ​លឿង​ខ្មៅ​, ពស់ក្រាយ​ក្បាល​ក្រហម​, ពស់​ទី​១២​មាន​ពស់​សមុទ្រ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកនេសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ