ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នន័យបឋម​ល្ងាច​នេះ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់​ផ្ទះ ១៦៨​ខ្នង និង​វត្ត​មួយ​នៅ​ខេត្តកំពត

1 ឆ្នាំ មុន

ខេត្តកំពត ៖ នៅ​វេលា​ពី​ម៉ោង​០៤ ដល់​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ មាន​ខ្យល់​កន្ត្រាក់ និង​មាន​ភ្លៀង​ធ្លាក់​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ១៦៨​ខ្នង…

ខេត្តកំពត ៖ នៅ​វេលា​ពី​ម៉ោង​០៤ ដល់​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ មាន​ខ្យល់​កន្ត្រាក់ និង​មាន​ភ្លៀង​ធ្លាក់​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ១៦៨​ខ្នង និង​វត្ត​០១​កន្លែង នេះ​បើ​យោង​តាម​ទិន្នន័យបឋម​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ និង​វត្ត នៅ​ក្នុងស្រុក​ទឹកឈូ ក្នុង​ឃុំ​ត្រពាំង​ព្រីង និង​ឃុំ​កណ្តោល រួម​មាន ៖
១- ឃុំ​ត្រពាំង​ព្រីង មាន​ភូមិ​ចំនួន ០៤ គឺ​ភូមិ​ត្រពាំង​ព្រីង​ខាងជើង​, ត្រពាំង​ព្រីង​ខាងត្បូង​, បុស​ត្របែក និង​ភូមិ​អង្គ រលំ​ទាំងស្រុង ០៤​ខ្នង និង​ប៉ើង​ដំបូល ១៦០​ខ្នង និង​វត្ត ០១​កន្លែង ស្មើ ១៦៤​ខ្នង និង​វត្ត ០១ ។
២- ឃុំ​កណ្តោល ចំនួន ០១​ភូមិ គឺ​ភូមិ​មាន​រិ​ទ្ធ រលំ​ទាំងស្រុង ០១​ខ្នង និង​ប៉ើង​ដំបូល ០៣​ខ្នង ស្មើ ០៤​ខ្នង ។

សូម​បញ្ជាក់​ជូន​ថា សរុប​ទាំង ០២​ឃុំ និង​០៥​ភូមិ រលំ​ទាំងស្រុង ០៥​ខ្នង និង​ប៉ើង​ដំបូល ១៦៣​ខ្នង ប៉ះពាល់​សរុប ១៦៨​ខ្នង និង​វត្ត ០១​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ