ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចាប់ផ្តើម​ជន់​លិច​ផ្លូវ​មួយ​ចំនួន នៅ​ជុំវិញ​ក្រុង​ស្ទឹង​សែន

1 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ស្ថានីយ​វាស់កម្ពស់​ទឹកស្ទឹង​សែន ក្រុង​ស្ទឹង​សែន មាន​កម្ពស់ ១៣,៩៥​ម៉ែត្រ ដែល​លើស​កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បឋម…

ខេត្តកំពង់ធំ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ស្ថានីយ​វាស់កម្ពស់​ទឹកស្ទឹង​សែន ក្រុង​ស្ទឹង​សែន មាន​កម្ពស់ ១៣,៩៥​ម៉ែត្រ ដែល​លើស​កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បឋម ០,៤៥​ម (​កម្ពស់​ប្រុង​ប្រយ័ត្ន​បឋម ១៣,៥០​ម​) ។

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយ​ដឹង​ថា ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​ទឹក​ចាប់ផ្តើម​ជន់​លិច​ផ្លូវ​មួយ​ចំនួន នៅ​ជុំវិញ​ក្រុង​ស្ទឹង​សែន និង​នៅ​ក្នុង​ក្រុង ទឹកបាន​ហូរ​ចេញពី​ស្ទឹង ជន់​លិច​ផ្លូវ​មួយ​ខ្សែ នៅ​មាត់​ស្ទឹង​នៅ​ត្រង់​ម្តុំ​ផ្សារ​ចាស់ (​ត្រើយ​ខាងជើង នៃ​ស្ទឹង​សែន​) ប្រវែង​ប្រហែល ១០០​ម៉ែត្រ មាន​កម្ពស់​ប្រហែល​១០​ទៅ​១៥​សង់ទីម៉ែត្រ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ថា ចំណែកឯ​ខាងត្បូង​ស្ទឹង​សែន​វិញ ទឹក​មិន​ទាន់​មានការ​ជន់​លិច​ផ្លូវ​នៅឡើយ​ទេ ដូច​ជា ៖ តាម​ផ្លូវ សាលាខេត្ត​, ផ្សារ​ថ្មី​, មន្ទីរពេទ្យ​, វិមាន​ឯករាជ្យ និង​មន្ទីរ​អង្គភាព​នានា មិន​លិច​ផ្លូវ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ