ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ចែក​ចំណេះដឹង​ដល់​កូន​ៗ ប្រសើរ​ជាង​ការ​ផ្គ​ល់​ទ្រព្យសម្បត្តិ ជា​លុយមាសពេជ្រ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ការ​ថា ចែក​ចំណេះដឹង​ដល់​កូន​ៗ​របស់​ឪពុក​ម្តាយ ពិតជា​មាន​ភាពល្អ​ប្រសើរ ជាង​ការ​ផ្តល់​ទ្រព្យសម្បត្តិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ការ​ថា ចែក​ចំណេះដឹង​ដល់​កូន​ៗ​របស់​ឪពុក​ម្តាយ ពិតជា​មាន​ភាពល្អ​ប្រសើរ ជាង​ការ​ផ្តល់​ទ្រព្យសម្បត្តិ ជា​លុយ​ក្តី មាស ពេជ្រ ពីព្រោះ​ថា វា​មិន​អាច​គង់វង្ស​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ សិក្សា​នៅ​វិទ្យាស្ថាន វណ្ណ​ដា នា​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ យ៉ាង​ដូច្នេះ​ថា ៖ «​ការ​រៀនសូត្រ ដែល​ក្មួយ​ៗ ទទួល​បាន គឺ​វា​ជា​ទ្រព្យសម្បត្តិ​សម្រាប់​រយៈពេល​វែង មិន​ប្រាកដ​ទេ​!​ការ​ចែកទ្រព្យ​សម្បត្តិ​ជា​លុយ មាស​ពេជ្រ​ក្តី មិន​ប្រាកដ​ថា គង់វង្ស​ទេ ប៉ុន្តែ​ការ​ចែក​ចំណេះ​ជា​មូលដ្ឋាន ដែល​ដូច​ពាក្យ​ថា «​កណ្តៀរ​មិន​អាច​កោរ កណ្តុរ​មិន​អាច​កាត់ និង​ភ្លើង​ឆេះ​មិន​បាន​» ។ ប៉ុន្តែ​ប្រ​សិន​ចែកទ្រព្យ​សម្បត្តិ បើ​មាន​អគ្គិភ័យ​ឆេះ ឬ​កល​យុគ្គ កើតឡើង​នោះ​គេ នឹង​បាត់បង់​អស់ ។ ផ្ទុយ​ទៅ​វិញ​ចំណេះដឹង នៅ​ក្នុង​ខួរក្បាល​មិន​អាច​អ្នក​ណា​ធ្វើ​ចេញ​នោះ​ទេ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​តែងតែ​ធ្វើការ​ដាស់តឿន ជាមួយ​អ្នកមាន​លទ្ធភាព ត្រូវ​ខិតខំ​ជំរុញ​ឲ្យ​កូន​រៀន​តាម​មធ្យោបាយ​ណា​ក៏​ដោយ គឺ​រៀន​ពេល​នេះ មាន​សិស្ស​និស្សិត​រាប់​លាន​នាក់ បាន​កំពុងធ្វើការ​បណ្តុះបណ្តាល ដែល​សម័យ​មុន សិស្ស​ដើរ​រក​សាលា តែ​សម័យនេះ​សាលា​ដើរ​សិស្ស​វិញ​ម្តង ។

សម្តេច​បាន​បន្ត​ថា បច្ចុប្បន្ន​សាលារៀន ត្រូវ​បាន​រុញ​ទៅ​ដល់ទី​ជនបទ ដែល​បាប​ផ្តល់​ឱកាស​សម្រាប់​កុមារ​រៀនសូត្រ បាន​ក្នុង​នោះ​កុមារ​ជា​ស្ត្រី ដែល​ឪពុក​ម្តាយ តែង​ព្រួយ​បារ​ម្ម​ណ៍ ។ សម្តេច​ពេល​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ គឺ​ឃុំ​មួយ​មាន​អនុវត្ត​វិទ្យាល័យ​មួយ​យ៉ាងតិច ខណៈ​កាលពី​២០​ឆ្នាំ​មុន បាន​ចេញ​គោលនយោបាយ​ថា ឃុំ​មាន​អនុ​វិទ្យាល័យ​តែ​មួយ ។

ជាមួយ​គ្នា​នោះ​ដែរ ទោះបីជា​មាន​យុទ្ធសាស្ត្រ​គោលនយោបាយ​យ៉ាងណា​ក្តី បើសិន​គ្មាន​ការ​បណ្តុះបណ្តាល​នោះ​ទេ ប្រទេស​កម្ពុជា​មិន​អាច​រីក​ចំរើន​នោះ​ទេ ។ អ៊ីចឹង​នៅ​ក្នុង​វិស័យ​ធំ​ៗ របស់​កម្ពុជា ចំនួន​២ អនុញ្ញាត​ឲ្យ​ជ្រើសរើស​បុគ្គលិក​ជា​គ្រូបង្រៀន និង​គ្រូពេទ្យ ។

សម្តេច​បន្ថែម​លើក​ឡើង​ថា វិស័យ​ដែល​អនុញ្ញាត​បើក គឺ​ក្រសួង​អប់រំ​យ​វ​ជន និង​កីឡា និង​ក្រសួងសុខាភិបាល ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ចូល​ប្រឡង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ